សេចក្តី​រាយការណ៍​ពិសេស​របស់ VOA

តំបន់ជនបទ

សំឡេង​ប្រជា​ពលរដ្ឋ​នៅ​តំបន់ជនបទ​នានា​នៅ​សហរដ្ឋ​អាមេរិក

ទោះបីជា​ភាព​វឹកវរ​ខាង​នយោបាយ កំពុង​តែ​បោកបក់​យ៉ាង​ខ្លាំង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ក៏​ដោយ​ ក៏​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ​តែ​មាន​ការ​គាំទ្រ​ខ្លាំង​ពីប្រជាពលរដ្ឋ​នៅ​តាមមូលដ្ឋាន ជា​ពិសេស​​ពលរដ្ឋ​អាមេរិកាំង​ស្បែក​សនៅ​តាម​ទី​ជនបទ។ ពលរដ្ឋ​ទាំង​នេះ ត្រូវ​បាន​លោក​ ត្រាំ ហៅ​ថា​ជា​ «បុរស​និង​ស្ត្រីដែល​ត្រូវ​គេ​បំភ្លេច​ចោល» ដែល​លោក​ ត្រាំ បាន​សន្យា​ថា​នឹង​ធ្វើ​អ្វីៗ​យ៉ាង​ច្រើនសម្រាប់​ពួកគេ ដោយ​សារ​ពលរដ្ឋ​ទាំង​នេះយល់​ថា រដ្ឋាភិបាល​មុនៗ​របស់​ពួកគេ ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ជ្រុល​ពេក​ទៅលើ​តែ​ពលរដ្ឋ​ដែល​រស់នៅ​តាម​ទីក្រុង​និង​ក្រុម​ឥស្សរជន​ដែល​រស់នៅ​តាម​តំបន់​ឆ្នេរ។ កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​អ្នក​យក​ព័ត៌មាន VOA បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​នៅ​តាម​ជនបទ​មួយ​ចំនួន​តាម​បណ្ដោយ​ដង​ទន្លេ​មីស៊ីស៊ីពី​ខ្សែ​ទឹក​ខាង​លើ ដែល​បាន​ផ្លាស់ប្ដូរ​​ការ​គាំទ្រ​របស់​ពួកគេ​ពី​លោក បារ៉ាក់ អូបាម៉ា ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ទៅគាំទ្រ​លោក ដូណាល់ ត្រាំ ខាង​គណបក្ស​សាធារណរដ្ឋ​វិញ កាល​ពី​ឆ្នាំ​២០១៦។ ក្រុម​អ្នក​យក​ព័ត៌មាន VOA បាន​ជួប​សម្ភាស​ប្រជាកសិករ កម្មករ​រោងចក្រ ជាង​ឈើ​ និង​ពលរដ្ឋ​ដែល​បាន​ចូលនិវត្តន៍ជាច្រើន​នាក់​ នៅ​ក្នុង​សហគមន៍​ដែល​សម្បូរ​ទៅ​ដោយ​ពលរដ្ឋ​ស្បែក​ស វណ្ណៈ​កណ្ដាល ដែល​កាន់​សាសនា​គ្រិស្ត​ រួមទាំង​អ្នក​ដែល​សង្ឃឹម​ចង់​បាន​ការ​ផ្លាស់​ប្ដូរ និង​ទាំង​អ្នក​ដែល​ធុញទ្រាន់​នឹង​ការ​ផ្លាស់ប្ដូរ​នេះ។ ខាងក្រោម​នេះ គឺ​ជា​បទ​យកការណ៍​របស់​ក្រុម​អ្នក​យក​ព័ត៌មាន​របស់​យើង។

សម្តីដើម

ការ​ផ្លាស់ប្តូរ​ដែល​ពួកគេ​ចង់​បាន

ក្រុង Galesville ​រដ្ឋ Wisconsin

ការ​ចងចាំ​ពី​គ្រា​មុន​ដែល​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន

នៅ​តំបន់​ជនបទ​ក្នុង​រដ្ឋ Wisconsin ស្វាមី​និង​ភរិយា​ដែល​ចូលនិវត្តន៍ បាន​រំឭក​ពី​អតីតកាល​ដោយ​ក្តី​ស្រណោះ​ស្រណោក ហើយ​ក៏​សម្លឹង​មើល​ការ​ធ្វើ​កំណែ​ទម្រង់។ អានបន្ថែម

រដ្ឋាភិបាល​ធំ​ជំរុញ​ឲ្យ​មាន​ការ​សង្ស័យ​កាន់​តែ​ធំ

ទោះបី​ជា​ទទួល​បាន​ផល​ចំណេញ​ក្តី ក៏​អតីត​កសិករ​ម្នាក់​នេះ​មិន​ចង់​ពាក់ព័ន្ធ​នឹង​បញ្ហា​របស់​រដ្ឋាភិបាល​សហព័ន្ធ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នោះ​ទេ។ អានបន្ថែម

ការងារ​រោងចក្រ​ឬ​ការងារ​នៅ​កសិដ្ឋាន

យុវជន​នៅ​តាម​តំបន់​ជនបទ​ក្នុង​សហរដ្ឋ​អាមេរិកទទួល​បាន​ឱកាស​តិចតួច។ អានបន្ថែម

កសិករ​រដ្ឋ Iowa ពឹង​ផ្អែក​លើ​ទីផ្សារ​អន្តរជាតិ

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បង្កើត​បទបញ្ជា​មួយ​ចំនួន ប៉ុន្តែ​អតិថិជន​របស់​កសិករ​អាមេរិកាំង​ភាគច្រើន​គឺ​នៅ​ប្រទេស​ចិន។ អានបន្ថែម

ខណៈ​ការ​ជួញដូរ​ទិន្នផល​កសិកម្ម​លែង​ដំណើរការ ក្រុង​នានា​ផ្តោត​លើ​ភ្ញៀវ​ទេសចរ​និង​អ្នក​វិនិយោគ

កសិករ​វ័យ​ចំណាស់​ផ្អាក​ធ្វើ​ចម្ការ​ ស្របពេល​ដែល​យុវវ័យផ្លាស់ទី​ទៅ​ទីក្រុង

អ្នក​គាំទ្រ​លោក​ត្រាំ​នៅ​តំបន់​ជនបទ​ក្នុង​រដ្ឋ Illinois មិន​ជឿ​ទុក​ចិត្ត​លើ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន

ការ​គាំទ្រ​លោក ត្រាំ នៅ​តែ​ខ្លាំង​ក្លា​ក្នុង​តំបន់​ជនបទ​នៅ​រដ្ឋ Illinois

នយោបាយ​បែងចែកក្រុង​តូចមួយ​នៅ​រដ្ឋ Wisconsin