សេចក្តី​រាយការណ៍​ពិសេស​របស់ VOA

ការ​ប្រែប្រួលក្នុងវិស័យ​កសិកម្ម

ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៃ​ទីផ្សារ​អន្តរជាតិ​បាន​ធ្វើ​ឲ្យ​ប្រជាកសិករ​ប្រកប​​របរ​កសិកម្ម​លក្ខណៈ​គ្រួសារ​តូចៗ​ជា​ច្រើន គ្មាន​គោលដៅ។ ប្រជា​កសិករ​ខ្លះ​បាន​ងាក​ទៅ​រក​រដ្ឋបាល​លោក ត្រាំ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ការពារ​លើ​ផល​ប្រយោជន៍​របស់​ពួក​គេ តាមរយៈ​បទបញ្ជា​ប្រធានាធិបតី ប៉ុន្តែ មិន​មែន​ប្រជា​កសិករ​ទាំង​អស់​យល់​ស្រប​គ្នា​លើ​ដំណោះស្រាយ​នៃ​ការ​ការពារ​ផល​ប្រយោជន៍​របស់​ពួក​គេ​នោះ​ទេ។ ខាង​ក្រោម​នេះ​គឺជា​ការ​យល់ឃើញ​របស់​កសិករ​ម្នាក់​នៅ​ក្នុង​ទីក្រុង Galeville នៃ​រដ្ឋ Wisconsin។

ខ្លឹមសារ​ជា​លាយលក្ខណ៍​អក្សរ:

ខ្ញុំ​ធ្វើ​កសិកម្ម​ប្រហែល​២០ឆ្នាំ​ហើយ។ វា​ល្អ​ជា​ធម្មតា។ ខ្ញុំ​គិត​ថា ដោយ​សារ​ទីផ្សារ​មាន​វិបត្តិ មាន​ផល​វិបាក​ផ្នែក​ហិរញ្ញ​វត្ថុ​ខ្លាំង​​ជាងមុន​​ក្នុង​ពេល​ថ្មី​នេះ។

ប្រជាពលរដ្ឋ​មិន​ច្បាស់​ទេ តែ​ខ្ញុំ​គិត​ថា​ពួក​គេ​ដឹង​ថា​យើង​ស្ថិត​ក្នុង​ពិភព​លោក​ដែល​កំពុង​​ប្រែ​ប្រួល​ខុស​ពី​មុន។ ពេលខ្លះ ខ្ញុំ​ភ្ញាក់​ផ្អើល​ចំពោះ​​គោល​ដៅ​ចុង​ក្រោយ​របស់​ផលិត​ផលពួក​យើង។ យើង​ស្ថិត​នៅ​ក្នុង​ទី​ផ្សារ​ពិភព​លោក។ ប្រជាពលរដ្ឋ​មិន​មែន​ត្រូវ​ការ​ការ​ផ្លាស់​ប្ដូរ​រហូត​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​ឆ្លង​កាត់​វា​ចៀស​មិន​រួច។

ខ្ញុំ​ឭ​មក​ថា មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា​ យើង​ត្រូវ​ការ​បុគ្គលិក​ជន​ជាតិ​អាមេរិក ជា​ជាង​ជួល​ពួក Hispanics។ ប៉ុន្តែ​បើ​សិន​ជា​គ្មាន​អ្នក​ដែល​ចង់​ធ្វើ​ការ​ងារ​នេះ យើង​ត្រូវ​តែ​រក​មនុស្ស​មក​ធ្វើការ។ ខ្ញុំ​មាន​ន័យ​ថា ការ​ងារ​ត្រូវ​ការ​អ្នក​ធ្វើ។

ខ្ញុំ​គិត​ថា​ អាមេរិក​សព្វ​ថ្ងៃ​នេះ​​មាន​ឱកាស​ ឆ្ពោះ​ទៅ​កាន់​គោលដៅ​ប្រសើរ​ជាង​នេះ។ តែ​ខ្ញុំ​​មិន​ដឹង​ច្បាស់​ពី​គោលដៅ​នោះ​ទេ៕

—លោក Neal Burken, កសិករ

ក្រុង Galesville រដ្ឋ Wisconsin