សេចក្តី​រាយការណ៍​ពិសេស​របស់ VOA

តើ​​សម្តី​​បែប​ណា​​ដែល​​ហួសហេតុ?

លោក ដូណាល់ ត្រាំ ទទួល​បាន​ការ​សរសើរ​នៅ​ពេល​ធ្វើ​យុទ្ធនាការ​បោះឆ្នោត ដោយសារ​តែ​ការ​សន្យា​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក រួមមាន ការ​សាងសង់​ជញ្ជាំង​ព្រំដែន ការ​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មាន​ភាព​ប្រសើរ​ជាង​មុន និងការ​​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​អស្ចារ្យ​ម្តង​ទៀត​ជាដើម។ ក៏ប៉ុន្តែ នៅ​ទីក្រុង​តូចៗ​មួយ​ចំនួន ដូចជា​ទីក្រុង Annawan រដ្ឋ Illinois ជាដើម ចាត់ទុក​ថា ការ​ឃោសនា​​ដែល​ធ្វើ​ឡើង​ដោយ​មេដឹកនាំ​ប្រទេស​បែប​នេះ​មិន​មាន​ប្រសិទ្ធភាព​អ្វី​នោះ​ទេ។

ខ្លឹមសារ​ជា​លាយលក្ខណ៍​អក្សរ:

ខ្ញុំ​ធ្វើ​កសិកម្ម​តាំង​ពី​អាយុ​១២​ឆ្នាំ។ កសិដ្ឋាន​នេះ​ជា​លក្ខណៈ​គ្រួសារ។ យើង​នៅ​ទី​នេះ​អស់​៣​ជំនាន់​ហើយ។ យើង​ដាំ​ពោត​និង​សណ្តែក​សៀង។

ប្រទេស​ចិន​ជា​ទី​ផ្សារ​ធំ​មួយ​សម្រាប់​សណ្តែកសៀង​អាមេរិក។ លោក​ ត្រាំ​ ចាប់​ផ្តើម​​​យក​ពន្ធ​​លើ​របស់​នាំ​ចូល​ផ្សេងៗ ហើយ​ប្រទេស​ផ្សេង​នឹង​ធ្វើ​ដូច​គ្នា​​ដើម្បី​សង​សឹក​វិញ។ គេ​នឹង​ធ្វើ​ដូច​យើង​ដែរ។

ខ្ញុំ​គិត​ថា​ យើង​ត្រូវ​គ្រប់គ្រង​អន្តោប្រវេសន៍ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ការ​កសាង​ជញ្ជាំង​ខណ្ឌ​បែប​នេះ ​វា​ដូច​ជា​មិន​ទំនង​សោះ។ ប្រទេស​ម៉ិចសិក​ទិញ​ទំនិញ​ជា​ច្រើន​​ពី​អាមេរិក ជា​ពិសេស​គ្រាប់​ធញ្ញជាតិ​និង​ពោត។ ហើយ​រដ្ឋបាល​លោក​នឹង​ធ្វើ​ឲ្យ​ម៉ិចសិក​ខឹង​សម្បារ​ រួច​នឹង​ទៅ​ទិញ​ពី​កន្លែង​ផ្សេង​វិញ។

យើង​ត្រូវ​តែ​ដឹង​ខ្លួន​ថា​អាមេរិក​មិន​មែន​ជា​អ្នក​លក់​ដូរ​តែ​ម្នាក់​ទេ​ក្នុង​លោក​នេះ។​ គេ​អាច​ទៅ​ទិញ​ពី​ប្រទេស​ផ្សេងទៀត។

ខ្ញុំ​ពិត​ជា​បារម្ភ។ បើ​​លោក​ប្រធានាធិបតី​ ត្រាំ ​​ឈប់​រវី​រវល់​សរសេរ​នៅ​ក្នុង​បណ្តាញ​ Twitter ហើយ​ចាប់​ផ្តើម​​មក​​រវីរវល់​នៅ​ទី​នេះ​វិញ យើង​ប្រហែល​មាន​ដំណោះស្រាយ។ តែ​បើ​លោក​នៅ​តែ​និយាយ​វាយប្រហារ​ដាក់​ប្រទេស​ទាំង​នេះ ខ្ញុំ​មិន​ដឹង​ថា​នឹង​មាន​អ្វី​នឹង​កើត​ឡើង​ទេ៕

—លោក Dean Verbeck, កសិករ​ដាំ​ពោត

ក្រុង Annawan រដ្ឋ Illinois