ខ្ញុំបានរស់នៅក្រុងនេះតាំងពីអាយុ៩ឆ្នាំ។ កាលពីទសវត្ស៦០និង៧០ ទីនេះមានហាងខោអាវ មានហាងស្បែកជើង មានហាងគ្រឿងដែក Coast to Coast ហាងកាត់សក់ និងភោជនីយដ្ឋាន។ អ្នកមានអារម្មណ៍ថា មានភាពអ៊ូអរដូចកណ្តាលក្រុង Chicago អីចឹង។
ខ្ញុំធ្លាប់មកហាងនេះកាលពីនៅក្មេង។ ឪពុកម្តាយខ្ញុំធ្លាប់នាំខ្ញុំមកកាត់សក់នៅទីនេះ។ ហើយពេលដើរចូលទៅ គឺឃើញមានមនុស្ស១០ទៅ១៣នាក់អង្គុយលើកៅអីរង់ចាំកាត់សក់ ហើយសុទ្ធតែជជែកគ្នាអំពីរឿងរកស៊ីប្រចាំថ្ងៃ។
សព្វថ្ងៃ ហាងបានបិទ ហើយអស់មនុស្ស។ ខ្ញុំមានអារម្មណ៍សោកសៅណាស់ ដែលហាងបិទអស់ ហើយអគារមិនមានមនុស្ស។ ទីនេះឥឡូវដូចជាក្រុងខ្មោចអីចឹង។
ការស្តារទីប្រជុំជននៅជនបទឡើងវិញមិនងាយស្រួលទេ ប៉ុន្តែយើងមានសុទិដ្ឋិនិយម។
ខ្ញុំនៅតែចូលចិត្តរស់នៅទីប្រជុំជនតូចនេះ។ ខ្ញុំនឹងនៅទីនេះដល់ថ្ងៃស្លាប់៕