ខ្ញុំមកវិហារយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ ខ្ញុំនិងស្វាមី ចិញ្ចឹមកូនៗយើងនៅក្នុងវិហារនេះ។
មនុស្សភាគច្រើននៅក្នុងប្រទេសនេះជឿទៅលើព្រះ ហើយមានអ្នកខ្លះមិនជឿ ប៉ុន្តែពួកគេមិនគួរបញ្ចេញទស្សនៈរបស់ខ្លួនទៅលើសាសនាដែលអ្នកដទៃគោរព ហើយប្រាប់គេថា ពួកគេខុសនោះទេ។ មិនអញ្ចឹងទេ។ អ្នកកាន់សាសនាគ្រិស្តភាគច្រើនជឿថា ការមិនអត់ឱនទៅលើសាសនារបស់ពួកគេកំពុងតែកើនឡើង។
គេមិនឲ្យនិយាយដូចជា រីករាយថ្ងៃបុណ្យណូអែលទៀតទេ ដោយសារគេគិតថា ខ្ញុំកំពុងតែលើកតម្លៃខ្លួនឯង។ ទេ! តាមពិត ខ្ញុំគ្រាន់តែជូនពរអ្នក ដោយស្មោះពីចិត្តរបស់ខ្ញុំតែប៉ុណ្ណោះ។ ការស្ទង់មតិនេះបង្ហាញថា ពលរដ្ឋអាមេរិកាំង៤០ភាគរយ គិតថា អ្នកកាន់សាសនាគ្រិស្តត្អូញត្អែរហួសហេតុ។
យើងបន់ស្រន់ឲ្យមានសេរីភាពសាសនា។ ៨ឆ្នាំចុងក្រោយនេះ យើងយល់ថា សាសនារងការវាយប្រហារនៅអាមេរិក។ ឧទាហរណ៍ ច្បាប់ថែទាំសុខភាពរបស់លោក អូបាម៉ា បង្ខំឲ្យសាសនាធ្វើតាមច្បាប់នោះ ដោយឲ្យយើងចេញសោហ៊ុយលើថ្លៃសេវាសុខភាពដែលអ្នកកាន់សាសនាមិនជឿ។ ពួកគេធ្វើខុសពីជំនឿរបស់ពួកគេ។ នេះមិនត្រឹមត្រូវទេ។ អ្នកមិនគួរបំពានទៅលើការជឿលើសាសនាណាមួយនោះទេ។
តុលាការកំពូលគាំទ្រអ្នកជំនួញដែលកាន់សាសនា ទាក់ទងនឹងបញ្ហាថែទាំសុខភាពនេះ។
អាមេរិកផ្អែកលើគោលការណ៍និងតម្លៃនៃសាសនាគ្រិស្តនិងជ្វីស ហើយយើងមិនអាចបាត់បង់តម្លៃទាំងនោះទេ។ នៅពេលដែលអ្នកឃើញអាមេរិកងាកចេញពីសាសនានិងសេរីភាព ដែលដូនតារបស់យើងតស៊ូដើម្បីទទួលបាន យើងឃើញថា មានរឿងមិនត្រឹមត្រូវនៅក្នុងប្រទេសយើងកើតមានឡើង។ វាមិនទំនងកើតឡើងទេក្នុងប្រទេសយើង៕