អគារសាលាស្រុក Grant County ដែលសាងសង់ឡើងពីឥដ្ឋពណ៌ក្រហម មានកម្ពស់ខ្ពស់ជាងអាគារដទៃទៀតនៅក្នុងទីប្រជុំជននៃទីក្រុងLancaster។ នៅតាមដងផ្លូវនានា អ្នកទិញទំនិញចំណាយពេល និងប្រាក់លើហាងលក់សម្លៀកបំពាក់និងស្បែកជើងឈ្មោះ Walker's Clothing and Shoes ហាងគ្រឿងអលង្ការ ឱសថស្ថាន ហាងលក់វត្ថុអនុស្សាវរីយ៍ និងភោជនីយដ្ឋាននានា។
លោក Dick Becker មានសុទិដ្ឋិនិយមអំពីក្រុង Lancaster ដែលជាក្រុងកំណើតរបស់លោកនៅក្នុងស្រុក Grant County នៃរដ្ឋ Wisconsin និងប្រទេសទាំងមូលនៅពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ចាត់ចែងកិច្ចការនយោបាយតាមវិធីរបស់លោកនៅរដ្ឋធានី វ៉ាស៊ីនតោន។
លោកបានថ្លែងពីលោកប្រធានាធិបតី ត្រាំ ថា «ពួកគេត្រូវផ្តល់ឱកាសឲ្យលោកប្រធានាធិបតី»។
លោក Becker និយាយថា អ្នកបោះឆ្នោតភាគច្រើននៅក្នុងក្រុង Lancaster នេះ បានគាំទ្រលោក ត្រាំ ខាងគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំទៅ ពីព្រោះតែពួកគេចង់បានផ្លាស់ប្តូរ។ លោកនិយាយទៀតថា មនុស្សជាច្រើនដែលកាលពីពេលមុនបានស្វះស្វែងចង់បានការផ្លាស់ប្តូរដោយការបោះឆ្នោតឲ្យលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មានការខកចិត្តទៅលើអ្វីដែលលោក អូបាម៉ា បានធ្វើ។
លោកនិយាយទៀតថា «មនុស្សដែលខ្ញុំបាននិយាយជាមួយមិនចូលចិត្តពីអ្វីដែលបានកើតមានឡើងទេ។ ពលរដ្ឋឆ្អែតនឹងនយោបាយហើយ ពួកគេចង់បានការផ្លាស់ប្តូរ»។
នៅពេលសួរអំពីលោកប្រធានាធិបតី ត្រាំ លោក Becker បានឆ្លើយថា «ខ្ញុំសង្ឃឹមថា ពលរដ្ឋគាំទ្រលោក ពីព្រោះប្រសិនបើលោកធ្វើកិច្ចការបានល្អ អ្នកទាំងអស់គ្នានឹងមានជីវភាពល្អប្រសើរ»។
លោក Dick Becker ជាបុគ្គលិកផ្នែកលក់សម្លៀកបំពាក់និងស្បែកជើងនៃហាង Walker’s Clothing and Shoes និយាយថា អ្វីៗដំណើរការដោយរលូននៅក្រុង Lancaster នៃរដ្ឋ Wisconsin ក៏ដូចជាក្នុងស្រុក Grant Country ទាំងមូល។
លោក Becker បាននិយាយថា ជម្រើសរបស់អ្នកបោះឆ្នោតមិនត្រូវបានជំរុញឡើងដោយការពិបាកចិត្តនៅក្នុងសហគមន៍របស់ពួកគេទេ ពីព្រោះតែអ្វីៗកំពុងដំណើរការល្អនៅក្នុងសង្កាត់ Grant County។
នៅពេលដែលលោកមើលតាមបង្អួចដ៏ធំមួយរបស់ក្រុមហ៊ុនលក់សម្លៀកបំពាក់និងស្បែកជើង Walker’s Clothing and Shoes ដែលនៅទីនោះលោកធ្វើការជាអ្នកលក់ លោក Beckerមើលឃើញសាលាក្តីដ៏ធំមួយធ្វើពីឥដ្ឋពណ៌ក្រហមដែលស្ថិតនៅលើទីលានដ៏សំខាន់មួយនៅទីក្រុង Lancaster។នៅលើផ្លូវនានា លោកបានឃើញមនុស្សដើរនៅទីនោះហើយប្រហែលចំណាយពេលវេលានិងប្រាក់នៅក្នុងហាងរបស់លោក នៅឯហាងលក់គ្រឿងអលង្ការ ឱសថស្ថាន ហាងលក់របស់របរអនុស្សាវរីយនិងភោជនីយដ្ឋាន។
មនុស្សជាច្រើននៅក្នុងសហគមន៍ដាច់ស្រយាលតូចៗចូលចិត្តបើកបររថយន្តរយៈពេលមួយម៉ោងឬច្រើនជាងនោះទៅកាន់ទីក្រុងធំៗដើម្បីទិញឥវ៉ាន់។ក៏ប៉ុន្តែ លោក Becker បាននិយាយទៀតថា ទីក្រុង Lancaster ដែលមានមនុស្ស៣៨៦៨នាក់បានធ្វើឲ្យមានការផ្លាស់ប្តូរដោយបានទាក់ទាញមនុស្សមកពីឆ្ងាយៗដូចជាក្រុង Madison ដែលជារដ្ឋធានីរបស់រដ្ឋ Wisconsin ដើម្បីទិញអ្វីដែលលោកហៅថា «ទំនិញប្រកបដោយគុណភាពកំពូល» នៅឯហាង Walker’s Clothing and Shoes និងហាងលក់ដូរផ្សេងៗទៀតដែលធ្វើឲ្យមានការចាប់អារម្មណ៍ការទិញទំនិញក្នុងទីក្រុងដ៏តូចមួយដែលជួនកាលគេមិនបានឃើញមាននៅក្នុងហាងក្នុងទីក្រុងធំៗជាងទេ។
ការបែកខ្ញែកខាងនយោបាយ
លោក Becker បាននិយាយទៀតថា «អស់លោកអ្នក មិនអាចទទួលបានសេវាកម្មនិងគុណភាពបម្រើអតិថិជនដូចអស់លោកអ្នកបានទទួលនៅទីនេះទេ»។
ការទទួលបានផលចំណេញរបស់ក្រុង Lancaster បានធ្វើឲ្យប៉ះពាល់ក្រុងតូចជាងនៅក្នុងតំបន់ដែលនៅសល់ហាងតូចៗមួយចំនួនតូចប៉ុណ្ណោះ។លោក Becker បានមានប្រសាន៍ទៀតថា អ្វីដែលបានជួយធ្វើឲ្យមានវិបុលភាពយ៉ាងខ្លាំងដល់ស្រុក Grant Country គឺការអភិវឌ្ឍខាងសេដ្ឋកិច្ចដែលទទួលបានការលើកទឹកចិត្តពីដំបូងដោយមូលនិធិសហព័ន្ធនិងរដ្ឋដែលបានទាក់ទាញរោងចក្រផលិតកម្មនិងធ្វើចំណីអាហារតូចៗមកកាន់តំបន់នេះ ដែលបានបង្កើតការងាររាប់រយហើយនឹងបន្ថែមមូលដ្ឋានអតិថិជន។
ក៏ប៉ុន្តែលោកបាននិយាយទៀតថា ស្រុក Grant Country បានជួបប្រទះការខ្វែងគំនិតខាងនយោបាយដូចគ្នា ដែលគេបានឃើញនៅក្នុងប្រទេសទាំងមូលដែរ ហើយលោកនិយាយទៀតថា មានការរិះគន់យ៉ាងខ្លាំងដល់លោកប្រធានាធិបតី ត្រាំ។
ភាពរុងរឿងនៃស្រុក Grant Country គឺបានដោយសារការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈមូលនិធិរដ្ឋាភិបាលសហព័ន្ធនិងរដ្ឋ ដែលបង្កើតឲ្យមានរោងចក្រផលិតធុនស្រាលនិងម្ហូបអាហារក្នុងតំបន់នេះ។
លោកបាននិយាយថា «មនុស្សមិនអាចអត់ឱនដល់ការបញ្ចេញមតិរបស់មនុស្សផ្សេងទៀតទេ។ មនុស្សខ្លះដែលបេក្ខជនរបស់ខ្លួនបានចាញ់ឆ្នោតកំពុងធ្វើអ្វីៗដែលពួកគេអាចធ្វើបានដើម្បីនិយាយអាក្រក់ពីប្រធានាធិបតី»។
អ្នកផ្សេងទៀតដែលយើងបានជួបនៅក្នុងក្រុង Lancaster បានបញ្ជាក់អំពីការពណ៌នារបស់លោក Becker ពីការបែកបាក់ខាងនយោបាយ។ អ្នកខ្លះការពារលោក ត្រាំ ថា ជាពាណិជ្ជករដែលនិយាយត្រង់ៗ ហើយអ្នកខ្លះទៀតបានថ្កោលទោសលោកចំពោះវោហាសាស្រ្តច្រឡោះបោះ និងរបៀបវារៈដែលអាចធ្វើឲ្យអន្តរាយសេវាកម្មសង្គម ដែលផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋក្នុងមូលដ្ឋានដែលមិនបានទទួល។
លោក Becker និយាយថា លោកក៏មានបញ្ហាជាមួយការនិយាយក្រអឺតក្រទមរបស់លោក ត្រាំ ដែរ ក៏ប៉ុន្តែ លោកផ្តោតលើចំណុចវិជ្ជមាន។
លោក Becker និយាយបន្តទៀតថា «ខ្ញុំយល់ស្របជាមួយអ្វីដែលលោកនិយាយ។ ខ្ញុំចង់ឃើញក្រុមហ៊ុនពាណិជ្ជកម្មវិលត្រឡប់មកកាន់ប្រទេសនេះវិញ។ ការណ៍នេះក៏រាប់បញ្ចូលទាំងគោលនយោបាយថាមពល ដែលជាប្រធានបទដ៏មានសារៈសំខាន់មួយនៅក្នុងតំបន់ដាច់ស្រយាលដែលនៅទីនោះកសិដ្ឋានត្រូវការប្រេងឥន្ធនៈ និងនីត្រូសែនចម្រាញ់ចេញពីឧស្ម័នធម្មជាតិសម្រាប់ធ្វើជី ហើយមនុស្សគ្រប់គ្នាត្រូវការបើកបរផ្លូវឆ្ងាយដើម្បីប្រើប្រាស់សេវាកម្មសំខាន់ៗ។
លោក Becker និយាយពីលោកប្រធានាធិបតី ត្រាំ ថា «លោកចង់ទាញយកថាមពលរបស់អាមេរិកមកប្រើប្រាស់ថែមទៀត។ ខ្ញុំចូលចិត្តគម្រោងនេះ ពីព្រោះខ្ញុំមិនចង់ឲ្យប្រាក់របស់យើងទៅប្រទេសដទៃទៀតទេ។ ហេតុអ្វីយើងត្រូវទិញប្រេងមកពីប្រទេសអ៊ីរ់ង់ឬប្រទេសវ៉េណេហ្ស៊ុយអេឡានៅពេលដែលយើងមានប្រេងរបស់ខ្លួនឯងនោះ»។
ក៏ប៉ុន្តែលោក Becker ក៏ដូចជាមនុស្សភាគច្រើននៅក្នុងតំបន់នេះដែរ ដែលនិយាយថា លោកមិនចូលចិត្តនិយាយពីរឿងនយោបាយច្រើនពេកជាមួយអ្នកជិតខាងនិងមិត្តភ័ក្រ្តទេ ពីព្រោះលោកចង់បញ្ចៀសឈ្លោះប្រកែកគ្នា ហើយរស់នៅក្នុងសហគមន៍ប្រកបភាពចុះសម្រុងគ្នា៕