ការបោះឆ្នោតឆ្នាំ២០១៨

កម្ពុជារសាត់អណ្តែត

ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ នៅពេលដែលប្រទេសកម្ពុជាបានផ្លាស់ប្តូរសេដ្ឋកិច្ចសង្គម​យ៉ាង​ខ្លាំង មិនមែនប្រជាពលរដ្ឋគ្រប់រូបទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរនោះទេ។ ចាប់ពីឆ្នាំ ២០១៧ មក ប្រទេសកម្ពុជាត្រូវបានញាំញីដោយការបំភិតបំភ័យ ការឃ្លាំមើល និងការគាបសង្កត់ ដោយរដ្ឋាភិបាលប្រឆាំងនឹងអ្នករិះគន់របស់ខ្លួន រួមមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សង្គមស៊ីវិល និងគណបក្សប្រឆាំង​ជាដើម។ ប្រជាជនកម្ពុជានៅតាមជនបទមានឆន្ទៈក្នុងការចែករំលែកអំពីការតស៊ូនិងសុទិដ្ឋិនិយមរបស់ពួកគេជាមួយ VOA។ ស្របពេលជាមួយគ្នានេះ ពួកគេក៏មានការភ័យខ្លាចចំពោះអ្វីដែលនឹងកើតឡើងនាពេលអនាគតផងដែរ នៅ​ពេលដែលការបោះឆ្នោតជាតិ​នីតិកាលទី ៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្កដា ខាង​មុខ​នេះ។ | អានបន្ថែមទៀត

«‍យើង​ត្រូវធ្វើចំណាកស្រុក»

ពលរដ្ឋ​កម្ពុជា​ជាង​មួយ​លាន​នាក់​ធ្វើ​ចំណាក​ស្រុក​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ ដើម្បី​ស្វែងរក​ការងារ​ ហើយ​ត្រូវ​បែកបាក់​ពី​ក្រុម​គ្រួសារ​ ចំណែក​ឯ​កម្លាំង​ពលកម្ម​នៅ​ក្នុង​ភូមិ​ក៏​ត្រូវ​បាត់បង់។

វិសមភាព​រវាង​ប្រជាជន​កម្ពុជា​កើនឡើង​កាន់​តែ​ខ្លាំង ហើយ​ការ​ណ៍​នេះ​អាច​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ២៩ ខែ​កក្កដានេះ។

គោ​ពីរ​ក្បាល បំណុល​ធំ

លោក ឡុញ ប៊ុនធឿន ​ធ្វើការ​ជា​ជាង​សំណង់​ឆ្ងាយ​ពី​ផ្ទះ​កំណើត​របស់​លោក ដើម្បី​បង់​បំណុល​ដែល​លោក​បាន​ខ្ចី ក្នុង​អត្រាការ​ប្រាក់​ដែល​លោក​មិន​ទាន់​ដឹង​ថា​មាន​តម្លៃ​ប៉ុន្មាន។

ព័ត៌មានដទៃទៀតពី VOA ខ្មែរ