(ខាន់ សុគុំមនោ, នូវ ពៅលក្ខិណា, សាយ មុន្នី| VOA Khmer)

សំឡេងសហគមន៍

ដំណើរការ​ផលិត​ស៊ីម៉ងត៍​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​សំណង់​នៅ​ទីក្រុង​បង្ក​ការ​ព្រួយបារម្ភ​ដល់​សហគមន៍​ជនបទ

ដប់​ឆ្នាំ​មុន ភ្នំ​ទទុង ដែល​ពោរពេញ​ដោយ​ថ្មកំបោរ​ ដែល​ស្ថិតនៅ​ក្បែរ​វាល​ស្រែ​របស់​អ្នក​ភូមិ ធ្លាប់​ជា​តំបន់​ដែល​មាន​ទិដ្ឋភាព​ស្ងប់ស្ងាត់ ហើយ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​មួយ​ចំនួន អាច​បេះរុក្ខជាតិ​ហូប​ផ្លែ​មួយ​ចំនួន។

គោ​របស់​អ្នក​ភូមិ​ក្នុង​សហគមន៍​អាច​ដើរ​ពាសពេញ​បរិវេណ​ក្បែរ​ជើង​ភ្នំ ហើយ​អ្នក​ភូមិ​ខ្លះ អាច​ទៅ​ដំ​យក​កម្ទេច​ថ្ម​ភ្នំ​ ដើម្បី​លក់​ឲ្យ​ការដ្ឋាន​សំណង់​យក​កម្រៃ។

តាមតួលេខថ្នាក់ជាតិ

ពលរដ្ឋ​ក្នុង​សហគមន៍​តែងតែ​ជួបជុំ​គ្នា​ជាមួយ​ព្រះសង្ឃ នៅ​ឯ​​ព្រះ​វិហារ ហើយ​បាន​ប្រារព្ធ​ពិធី​ប្រពៃណី​សាសនា​នានា​នៅ​វត្ត​ប្រាសាទ​ទទុង ដែល​ស្ថិត​នៅ​ក្បែរ​ភ្នំ និង​មាន​កាំ​ជណ្តើរ​ឡើង​ទៅ​កាន់​រូង​ភ្នំ​ទទុង​ដ៏​ស័ក្តិសិទ្ធិ ដែល​អ្នក​ប្រណិបត្តិ​សាសនា​ព្រះពុទ្ធ​ជា​ច្រើន​នាក់​បាន​គោរព​បូជា​អស់​រយៈពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ។

ក៏​ប៉ុន្តែ ចាប់​តាំង​ពី​ឆ្នាំ២០០៦​មក ជីវភាព​រស់នៅ​បែប​ស្ងាត់ស្ងៀត និង​ពោរពេញ​ដោយ​ធម្មជាតិ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​នានា​នៅ​ក្នុង​ឃុំ​ទូក​មាស​ខាង​លិច​នេះ និង​នៅ​ឃុំ​ទទុង បាន​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស នៅ​ពេល​ដែល​ក្រុមហ៊ុន​ស៊ីម៉ងត៍ ខេ ស៊ីមេន បាន​ទទួល​សិទ្ធិពី​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​គ្រប់គ្រង​ និង​ទាញ​យក​ធនធាន​ថ្ម​កំបោរ​ពី​ភ្នំ​នេះ ​ក្នុង​រយៈពេល​១០០ឆ្នាំ ដើម្បី​ដំណើរការ​ផលិត​ស៊ីម៉ងត៍។

នា​ពេល​បច្ចុប្បន្ន​នេះ មាន​តែ​ផ្នែក​ខាង​កើត​នៃ​ភ្នំទទុង​ទេ ដែល​មាន​សណ្ឋាន​នៅ​ដដែល។ កំពូល​ភ្នំ និង​ផ្នែក​ខាង​លិច​នៃ​ភ្នំនេះ ត្រូវបាន​បំផ្ទុះ​យក​កម្ទេចថ្ម​កំបោរ ដែល​ត្រូវ​បាន​យក​ទៅ​ចម្រាញ់​សម្រាប់​ដំណើរការ​ផលិត​ស៊ីម៉ងត៍ នៅ​ក្នុង​បរិវេណ​រោងចក្រ​ស៊ីម៉ងត៍​កំពត ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​ភ្នំទទុង។

ដំណើរការ​ផលិត​របស់​ក្រុម​ហ៊ុន​ស៊ីម៉ងត៍​កំពត បង្ហាញ​ឲ្យ​ឃើញ​ពី​តថភាព​ពីរ​ខុស​គ្នា​នៃ​ប្រទេស​កម្ពុជា៖ ទីមួយ​គឺ​សហគមន៍​ជនបទ​ដែល​ភាគច្រើន​ពឹងផ្អែក​លើ​ការ​ធ្វើ​កសិកម្ម​ដាំ​ស្រូវ និង​ការ​អភិវឌ្ឍ​ដ៏​ឆាប់​រហ័ស​នៅ​ទីក្រុង​ភ្នំពេញ ដែល​ពោរពេញ​ទៅ​ដោយ​ភ្លើងពណ៌ ដែល​ត្រូវការ​សំណង់​ស៊ីម៉ងត៍​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ​យ៉ាង​ហោច​ណាស់​១លាន​តោន ដែល​ត្រូវបាន​ទាញ​យក​ពី​ភ្នំ​ទទុង។

លោក ទិត្យ ត អាយុ​៥៤ឆ្នាំ ជា​កសិករ​ម្នាក់​នៅ​ឃុំ​ទទុង បាន​ប្រាប់​ VOA ថា៖ «‍មាន​ស្វា មាន​ពស់​ថ្លាន់ និង​សត្វ​ច្រើន​ប្រភេទ​ណាស់​ កាលពី​មុន»។​ ប៉ុន្តែ លោក​ថា​ ឥឡូវ​បាត់​សត្វស្វា​អស់ ហើយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ឃើញ​ពស់ថ្លាន់​តាម​ប្រព័ន្ធ​លូ​ និង​តាម​វាល​ស្រែ​របស់​ខ្លួន​ទៅ​វិញ។ លោក​ ទិត្យ ត ក៏​បាន​បន្ថែម​ថា៖ «‍កាលពី​មុន ខ្ញុំ​ធ្លាប់​ដើរ​ឡើង​ដើម​ឈើ​បេះវល្លិ៍​យក​ទៅ​លក់។ មាន​វល្លិ៍​ព្រៃ​ច្រើន​ប្រភេទ​ណាស់។ តែ​សព្វថ្ងៃនេះ បើ​សិន​ជា​យើង​អត់​មាន​កាត​បុគ្គលិក​ទេ គេ​មិន​ឲ្យ​យើង​ទៅ​ក្បែរ​ភ្នំ​ដូច​មុន​ទេ»។

ក្រៅពីនេះ​ ការ​ប្រណិបត្តិ​សាសនា​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ក៏​ត្រូវ​បាន​រង​ការ​រំខាន ដោយសារតែ​ក្រុមហ៊ុន​មាន​កាលវិភាគ​ក្នុង​ការ​បំផ្ទុះ​រំសេវ​ដើម្បី​យក​កម្ទេច​កំបោរ​ភ្នំ។ ដូច្នេះ​ រាល់​កម្មវិធី​ប្រណិបត្តិ​សាសនា ធ្វើ​បាន​តែ​ពេល​ព្រឹក និង​ពេល​ល្ងាច​តែ​ប៉ុណ្ណោះ។ ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​នាំគ្នា​និយាយ​អំពី​ដុំ​ថ្ម​ដ៏​ធំ​មួយ​ដែល​ធ្លាក់​នៅ​ក្បែរ​វត្ត ក្រោយ​ពី​ការ​បំផ្ទុះ​ភ្នំ​ដោយ​ក្រុមហ៊ុន​មួយ​លើក​មុន។

A truck transporting K-cement passes through the road leading up to Totung Mountain

ផ្លូវ​ចូល​ទៅកាន់​ភ្នំទទុង ដែល​ក្រុមហ៊ុន​ស៊ីម៉ងត៍ ខេ ស៊ីមេន​ K-Cement ​បាន​ទទួល​សិទ្ធិ​ទាញ​យក​ថ្ម​កំបោរ​ពី​ភ្នំ។ ផ្លូវ​នេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការ​ដឹក​ជញ្ជូន​ផលិតផល​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន​ នាំ​ចេញ​ទៅ​ទីផ្សារ​នៅ​ទីក្រុង​ភ្នំពេញ។ (ស៊ុន ណារិន | VOA Khmer)

ឱកាស​បង្កើន​សេដ្ឋកិច្ច​ក្នុង​សហគមន៍

បើ​ទោះបី​ជា​ការ​រំលាយ​ភ្នំ​ធ្វើ​ជា​ស៊ីម៉ងត៍​នេះ​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​គ្រោះថ្នាក់​មួយ​ចំនួន​ក្តី ការ​មក​ដល់​នៃ​ក្រុមហ៊ុន​ស៊ីម៉ងត៍ ខេ ស៊ីមេន ​នេះ ត្រូវបាន​អ្នក​ភូមិ​ជា​ច្រើន​នាក់ យល់​ថា បាន​នាំ​ឲ្យមាន​ការ​អភិវឌ្ឍ​សំខាន់ៗ និង​ការ​បង្កើន​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍។ ក្រុមហ៊ុន​ស៊ីម៉ងត៍ ខេ ស៊ីមេន ​នេះ គឺ​ជា​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​៩០ភាគរយ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ស៊ីម៉ងត៍​សៀម (Siam Cement Group) និង​ក្រុមហ៊ុន​ខៅ ជូលីគ្រុប (Khaou Chuly Group) របស់​លោក​ឧកញ៉ា ខៅ ជូលី។

លោក ទិត្យ ត ដែល​មាន​កូន​ប្រុស​ម្នាក់ បាន​ចាប់ផ្តើម​ធ្វើការ​ជា​អ្នក​ថែ​សួន ឲ្យ​ក្រុមហ៊ុន​នេះ​នៅ​ឆ្នាំ​២០១២ ដោយ​ទទួល​បាន​ប្រាក់​បៀរវត្ស​ចំនួន​១៤០ដុល្លារ​ក្នុង​មួយ​ខែ។ ចំនួន​ទឹក​ប្រាក់​នេះ គឺ​ខ្ពស់​គួរ​សម​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តាម​តំបន់​ជនបទ ដែល​ភាគ​ច្រើន​ប្រឈម​នឹង​បញ្ហា​ខ្វះខាត​លុយ​កាក់។

លោក ទិត្យ ត បាន​លើក​ឡើង​ថា៖ «‍ខ្ញុំ​គិតថា វា​ល្អ​ដែល​ក្រុមហ៊ុន​គេ​មក​ទីនេះ ដូចថា ខ្ញុំ​អាច​ធ្វើការ​នៅ​ទីនេះ​បាន ហើយ​អាច​នៅ​ផ្ទះ​ក្បែរ​ប្រពន្ធ»។ លោក​បាន​បន្ថែម​ថា បើ​សិន​គ្មាន​ការងារ​ក្នុង​សហគមន៍​ទេ ពេល​នេះ​លោក​ប្រហែល​ជា​ធ្វើ​ការងារ​បណ្តោះ​អាសន្ន​នៅ​ឆ្ងាយ​ពី​ផ្ទះ ដូចជា​នៅ​ភ្នំពេញ ឬ​ប្រទេស​ថៃ ដើម្បី​ជួយ​ផ្គត់ផ្គង់​គ្រួសារ​ដែល​ពឹង​ផ្អែក​លើ​កម្រៃ​ដែល​ទទួល​បាន​ការ​ធ្វើស្រែ និង​ចិញ្ចឹម​មាន់ទា។ បើ​សិន​ជា​មិន​បាន​ធ្វើការ​នៅ​ក្រុមហ៊ុន​នេះ​ទេ នោះ​ប្រហែល​ជា​លោក ទិត្យ ត មាន​ដំណើរ​ជីវិត​ដូចគ្នា​នឹង​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​ពាន់​នាក់​ផ្សេង​ទៀត ដែល​កំពុង​តែ​ធ្វើ​ចំណាក​ស្រុក​ចាក​ចេញ​ពី​ដី​ស្រែ​ចម្ការ​របស់​ខ្លួន ដើម្ប​រក​ការងារ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​នៅ​ទីកន្លែង​ផ្សេង។

ប្រពន្ធ​របស់​លោក ទិត្យ ត គឺ​អ្នកស្រី តាំ អ៊ុង ធ្លាប់​ធ្វើការ​ជា​ចុងភៅ​ឲ្យ​ក្រុមហ៊ុន​ស៊ីម៉ងត៍ ខេ ស៊ីមេន ​នេះ ដែល​មាន​បុគ្គលិក​ជាង ១២០០នាក់ ដោយ​ទទួល​បាន​ប្រាក់​ខែ​ចំនួន​១០០ដុល្លារ​ក្នុង​មួយ​ខែ។

នៅ​ខាង​ក្រៅ​ការដ្ឋាន​រោងចក្រ​របស់​ក្រុមហ៊ុន​ស៊ីម៉ងត៍ ខេ ស៊ីមេន ​នេះ មាន​រោង​លក់​បាយ​និង​ម្ហូប​អាហារ ហាង​លក់​ទូរស័ព្ទ​ដៃ សេវា​បោកអ៊ុត សេវា​ផ្ទេរ​ប្រាក់ និង​ផ្សារ​តូចៗ​ជា​ដើម។

លោក ហៀង ហឿន អាយុ​៤៨ឆ្នាំ គឺជា​ម្ចាស់​ហាង​លក់​ភេសជ្ជៈ និង​គ្រឿង​ទេសន៍។ លោក​និង​ប្រពន្ធ​របស់​លោក ប្រកប​មុខ​របរ​នេះ​ រីឯ​កូន​ស្រី​របស់​លោក​វិញ ក៏​បាន​បើក​ហាង​លក់​ម្ហូប​គ្រឿង​ក្លែម និង​ភេសជ្ជៈ ​គ្រឿង​ស្រវឹង។

ក្រុម​គ្រួសារ​របស់​លោក​បាន​ផ្លាស់​ទី​លំនៅ​ពី​ភូមិ​ត្រពាំង​ច្រាញ់ ក្នុង​ឃុំ​ទទុង​នេះ កាលពី​ដើម​ឆ្នាំ​២០០១ ក្រោយ​ពេល​ដែល​លោក​ទទួល​បាន​ដំណឹង​ថា ក្រុមហ៊ុន​ស៊ីម៉ងត៍ ខេ ស៊ីមេន ​នឹង​មក​ដំណើរការ​នៅ​ក្នុង​ឃុំ​នោះ​ឆ្នាំ​២០០៨។

កាលពី​នៅ​ក្នុង​ភូមិ​របស់​លោក លោក ហៀង ហឿន ​បាន​ធ្វើ​ស្រែ ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់ ហើយ​លោក​បាន​ចង់​ស្វែងរក​ឱកាស​រក​ស៊ី។ លោក​បាន​និយាយ​ថា៖ «‍មក​ទិញ​ដី​គេ ដើម្បី​លក់​ដូរ​រកស៊ី​នៅ​ហ្នឹង»។ ក្រុម​គ្រួសារ​របស់​លោក​បាន​តស៊ូ ដើម្បី​ជួយ​ឲ្យ​ជីវភាព​គ្រួសារ​មាន​ភាព​ប្រសើរ​ឡើង ហើយ​មុខ​របរ​លក់​ដូរ​របស់​លោក ក៏​បាន​ក្លាយ​ជា​កន្លែង​ជួបជុំ​គ្នា​របស់​កម្មករ​រោងចក្រ​ស៊ីម៉ងត៍​កំពត អ្នក​រស់នៅ​ក្នុង​ភូមិ និង​មន្ត្រី​មក​ពី​គណបក្ស​នយោបាយ​ផ្សេង ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ជាដើម។​

ប៉ុន្តែ ក្រោយពេល​ដែល​តុលាការ​កំពូល​បាន​រំលាយ​គណបក្សសង្គ្រោះជាតិ​ កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​អ្នក​ប្រឆាំង​ លោក​ ហៀង ហឿន បាន​ឲ្យ​ដឹង​ថា អតិថិជន​របស់​លោក​ដែល​ជា​មន្ត្រី​គណបក្ស​នយោបាយ «‍លេង​ឃើញ​មក​ទិញ​អីឥវ៉ាន់អី​ទៀត​ផង»។ សព្វថ្ងៃនេះ អតិថិជន​របស់​លោក គឺ​កម្មករ​រោងចក្រ។

កម្ពុជា​នឹង​រៀប​ចំ​ការ​បោះឆ្នោត​ថ្នាក់ជាតិ​អាណត្តិ​ទី៦ នៅ​ថ្ងៃទី២៩ ខែកក្កដា​ខាង​មុខ​នេះ ​បន្ទាប់​ពី​បាន​ពិភាក្សា​គ្នា​ក្នុង​គ្រួសារ។ លោក​បាន​និយាយ​ថា សមាជិក​ក្នុង​គ្រួសារ​របស់​លោក​ដែល​គ្រប់​អាយុ​បោះឆ្នោត នឹង​ទៅ​បោះឆ្នោត ហើយ​ពួកគេ​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ហៀង ហឿន បាន​លើក​ឡើង​ថា៖ «‍ខ្ញុំ​មិន​ផ្លាស់ប្តូរ​អី​ហ្នឹង​គេ​ទេ។ យើង​រស់នៅ​ណា នៅ​ហ្នឹង។​អត់មាន​ទាមទារ​អីហ្នឹង​គេ​ទេ»។

Kampot Cement Factory is seen at the foothill of Totung Mountain

ទិដ្ឋភាព​នៃ​ក្រុមហ៊ុន​ស៊ីម៉ងត៍ ខេ ស៊ីមេន​ K-Cement ​នៅ​ក្បែរ​ជើង​ភ្នំ​ទទុង ដែល​ពោរពេញ​ដោយ​ថ្ម​កំបោរ​នៅ​ឃុំ​ទូកមាស​ខាងលិច ខេត្ត​កំពត។ (អូន ឆេងប៉រ | VOA Khmer)

ភូមិឃុំ​ត្រង់​ចំណុច​របត់

ស្រប​ពេល​ដែល​វត្តមាន​របស់​ក្រុមហ៊ុន​ត្រូវបាន​ស្វាគមន៍​ ដោយសារ​តែ​ឱកាស​សេដ្ឋកិច្ច និង​ការងារ​ក្នុង​សហគមន៍​នេះ ក៏​បញ្ហា​ប្រឈម​មួយ​ចំនួន​កើត​ឡើង​ពាក់ព័ន្ធ​នឹង​វត្តមាន​របស់​ក្រុមហ៊ុន​ដែរ។

ទូទាំង​ខេត្ត​កំពត ដែល​ជា​តំបន់​កោះ​ដ៏​ស្រស់ស្អាត​មួយ​នៃ​ប្រទេស​កម្ពុជា ថ្ម​កំបោរ​ត្រូវបាន​ទាញ​យក​ដោយ​ក្រុមហ៊ុន​ស៊ីម៉ងត៍​ធំៗ​ចំនួន​បី ដែល​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ការ​ផ្គត់ផ្គង់​តម្រូវការ​សំណង់​អគារ ដែល​កំពុង​តែ​រីក​ស្គុសស្គាយ​នៅ​រាជធានី​ភ្នំពេញ។

ការ​អភិវឌ្ឍ​ដ៏​ឆាប់រហ័ស និង​ការ​ទាញ​យក​ធនធាន​ធម្មជាតិ​ដែល​កាន់តែ​បាត់​សាបសូន្យ​ទៅ ដោយ​មិន​មាន​ការ​រឹត​បន្តឹង​នោះ កំពុង​តែ​បង្ក​ឲ្យ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​នៅ​តាម​ភូមិ​ឃុំ​នានា ឃ្លាត​ឆ្ងាយ​ពី​ស្រែ​ចម្ការ​របស់​ខ្លួន ហើយ​បង្ក​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​បរិស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​រៀងរាល់​រហូត។

លោក នៀត សុគីម អាយុ​៣០ឆ្នាំ បាន​ប្រាប់​ VOA នៅ​ក្រោម​ផ្ទះ​ឈើ​របស់​លោក​ដែល​អម​ដោយ​ដើម​ល្មុត​គ្រប់​ជ្រុង ថា ​លោក​មិន​ប្រាកដ​ថា​ ត្រូវ​ចាប់​យក​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ។ លោក​យល់​ថា ការ​ធ្វើ​ស្រែ​ចម្ការ​សំខាន់ ក៏​ប៉ុន្តែ​ដោយសារ​តែ​បញ្ហា​ជីវភាព លោក​ក៏បាន​ក្លាយ​ជា​អ្នក​បើក​ឡាន​ក្រៅ​ម៉ោង​ឲ្យ​ក្រុមហ៊ុន​ស៊ីម៉ងត៍ ខេ ស៊ីមេន។

លោក​ នៀត សុគីម បាន​និយាយ​ថា៖ «‍ហើយ​ប្រាក់​ខែ​មិន​លើស​គ្នា​ទេ [ធ្វើ​ស្រែ និង​ធ្វើការ]។ ជួនកាល​ធ្វើ​ស្រែ​ចំណេញ​ជាង»។ ប៉ុន្តែ​លោក​ក៏​បាន​បន្ថែម​ថា ការ​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ​អាច​ផ្សងព្រេង​ច្រើន រីឯ​ការងារ​ឲ្យ​ក្រុមហ៊ុន​អាច​មាន​ស្ថិរភាព​ជាង។

លោក​ក៏​បាន​បន្ត​ទៀត​ថា៖ «‍ដល់​ហើយ​ប្រជាជន​ធ្វើតែ​ការ អត់​បាន​គិត​ស្រែ​ចម្ការ។ ​ធ្វើ​ស្រែ​វា​សេរីភាព​ច្រើន ហើយ​ណា​មួយ​ទៀត ធ្វើការ​ក្រុមហ៊ុន​ល្មមៗ គេ​ស្តី​ឲ្យ​រាល់តែ​ថ្ងៃ »។

ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ការ​អភិវឌ្ឍ

ការ​ផ្លាស់ប្តូរ​ខាង​ផ្នែក​សេដ្ឋកិច្ចសង្គម និង​បរិស្ថាន កំពុង​តែ​កើត​មាន​ឡើង​នៅ​ទូទាំង​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា។ ព្រៃត្រូពិក​ត្រូវបាន​កាប់​បំផ្លាញ ដីស្រែ​ត្រូវបាន​លក់ ​ទិញ​ដូរ ទំនប់​វារីអគ្គិសនី​ត្រូវបាន​សាងសង់​ជា​បន្តបន្ទាប់​នៅ​តាម​ដៃទន្លេ ហើយ​ធនធាន​រ៉ែ​ត្រូវបាន​ក្រុមហ៊ុន​ធំៗ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​កាន់អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទាញ​យក​ប្រយោជន៍។ សកម្មជន​សិទ្ធិមនុស្ស​នានា បាន​ចងក្រង​ឯកសារ​អំពី​ផលប៉ះពាល់​នៃ​ការ​អភិវឌ្ឍ ដែល​រដ្ឋាភិបាល​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​តិចតួច​បំផុត​ ក្នុង​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ឬ​ក្នុងការ​ផ្តល់​សំណង​ពី​ភាគី​ក្រុមហ៊ុន​មក​លើ​ផល​ប៉ះពាល់​ខាង​សង្គម និង​បរិស្ថាន។

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ភ្នំទទុង បាន​ដឹង​ច្បាស់​ពី​ផល​ប៉ះពាល់​នៃ​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ស៊ីម៉ងត៍ ខេ ស៊ីមេន ប៉ុន្តែ​ពួកគេ​មិន​មាន​សិទ្ធិ​ទាមទារ​អ្វី​ច្រើន និង​មិន​បាន​ទទួល​ព័ត៌មាន​ល្អិតល្អន់​អំពី​ការ​អភិវឌ្ឍ​យក​ថ្ម​កំបោរ​ពី​ភ្នំទទុង​ទេ។

លោក គីម នឿន ជំទប់​ទី១ ឃុំ​ទូក​មាស​ខាង​លិច បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ក្នុង​ឃុំ​មិន​​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ផ្តល់​យោបល់ ឬ​​មិន​ទទួល​បាន​ព័ត៌មាន​អំពី​គម្រោង​នៃ​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ទេ។ ហើយ​ផល​ចំណេញ​ដែល​ក្រុមហ៊ុន​ទទួល​បាន​ពី​ការ​បំបែក​យក​ភ្នំ ដែល​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​មួយ​ចំនួន​នោះ ក៏​មិន​ត្រូវបាន​ចែក​រំលែក​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ដែរ។

លោក​ក៏​បាន​បន្ថែម​ថា ឱកាស​ការងារ​ដែល​ក្រុមហ៊ុន​បាន​បង្កើត​នៅ​ក្នុង​សហគមន៍ ភាគច្រើន​បាន​ទៅ​លើ​ក្រុម​យុវជន​វ័យ​ក្មេង ដែល​មាន​ចំណេះដឹង​មធ្យម ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ មិន​ទទួល​បាន​ប្រយោជន៍​អ្វី​ពី​ក្រុមហ៊ុន​នោះ​ទេ។

ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍ បាន​លើក​ឡើង​ពី​បញ្ហា​មួយ​ចំនួន ដូចជា រថយន្ត​ធំៗ​ដឹក​ស៊ីម៉ងត៍​បាន​បើក​កាត់​ផ្លូវលំ​ ដែល​មិន​ធន់​នឹង​រថយន្ត​ធុន​ធ្ងន់​បែប​នេះ ដោយ​បណ្តាល​ឲ្យ​ខូច​ផ្លូវ បញ្ហាទឹក​លិច​ជន់​ស្រែ​ចម្ការ​ និង​ជាពិសេស​គឺ​ធូលី​ដី ដែល​កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ ប្រជាពលរដ្ឋ​នៅ​ភូមិ​ជ្រកឃ្លី បាន​ធ្វើ​បាតុកម្ម​តវ៉ា​អំពី​បញ្ហា​ផ្លូវ និង​ធូលី​ដី​នេះ។ នៅ​ពេល​ថ្ងៃត្រង់ នៅ​ហាង​លក់​កាហ្វេ​មួយ​ទល់មុខ​ច្រក​ចូល​ទ្វារ​រោងចក្រ លោក កង គង្គា ​បាន​លើក​ឡើង​ថា លោក​ពេញចិត្ត​នឹង​ការងារ​របស់​លោក ដោយ​លោក​ទទួល​បាន​ប្រាក់​បៀរវត្សរ៍​ចំនួន​ ៣០០ដុល្លារ​ក្នុង​មួយ​ខែ។ លោក​មាន​ស្រុក​កំណើត​នៅ​ក្បែរ​នោះ ហើយ​ឱកាស​ធ្វើការងារ​នៅ​ក្បែរ​ផ្ទះ​កំណើត គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​លោក។ លោក និង​ភរិយា​បាន​ជួល​បន្ទប់​តូច​មួយ ​តម្លៃ​២៥ដុល្លារ ដើម្បី​ស្នាក់នៅ ដែល​ត្រូវបាន​សាងសង់​ឡើង​សម្រាប់​បុគ្គលិក​ក្រុមហ៊ុន។

លោក កង គង្គា អាយុ ២៩ឆ្នាំ បាន​ប្រាប់ VOA ថា៖ «‍ខ្ញុំ​គិតថា វា​ល្អ​ដែល​មាន​ក្រុមហ៊ុន​អីចឹង​មក​ក្នុង​សហគមន៍​យើង។ អ្នក​ភូមិ​ខ្លះ ដែល​គាត់​អត់​មាន​ជំនាញ ក៏​គាត់​អាច​ខំ និង​ព្យាយាម​ធ្វើការ​បាន​ដែរ បាន​ការងារ​ធ្វើ​អីចឹង​ទៅ»។

លោក គីម នឿន ជំទប់ទី១​នៃ​ក្រុម​ប្រឹក្សា​ឃុំ​ទូកមាស​ខាងលិច បាន​ទទួល​ស្គាល់​ថា លោក​ចង់​ឲ្យ​មាន​ការ​ថែរក្សា​ភ្នំ​ និង​ធនធាន​ធម្មជាតិ។

លោក​បាន​និយាយ​ថា៖ «‍ខ្ញុំ​ក៏​ចង់​ការពារ​ភ្នំយើង​ដែរ។ យើង​ថា​ចង់ តែ​គេ​ហៅថា​ប្រទេស​អភិវឌ្ឍ បើ​មាន​ធនធាន​ហើយ​អស់ ហើយ​យើង​អត់​ចេះ​ទាញ​យក​មក​ប្រើ វា​នៅ​តែ​អត់​ដដែល។ ប៉ុន្តែ​ធនធាន​ហ្នឹង បើ​យើង​គិត​ទៅ ក្រុមហ៊ុន​ភាគច្រើន​តែ​បរទេស​ទាំង​អស់។ តើ​យើង​ត្រូវ​យ៉ាង​ម៉េច? បើ​យើង​អត់​មាន​ដើម​ទុន»។

ទំនាក់​ទំនង​រវាង​ក្រុមហ៊ុន និង​សហគមន៍

លោក កែវ មុថូរ៉ា បុគ្គលិក​ផ្នែក​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន​ស៊ីម៉ងត៍ ខេ ស៊ីមេន បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​បង្កើត​ក្រុម​ទំនាក់​ទំនង​សហគមន៍ ដែល​ឆ្លើយ​តប​ក្តី​កង្វល់​នានា​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍។ លោក​បាន​អះអាង​ថា ក្រុមហ៊ុន​បាន​ចំណាយ​ប្រាក់​ប្រមាណ ២លាន​ដុល្លារ​អាមេរិក អភិវឌ្ឍ​ផ្លូវ​ពីរ​ខ្សែ​នៅ​ក្បែរ​ក្រុមហ៊ុន។ លោក​ក៏​បាន​បន្ថែម​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក ក្រុមហ៊ុន​ក៏​បាន​ចំណាយ​ប្រាក់​ចំនួន ១លាន​ដុល្លារ​អាមេរិក​ ជួយ​ឧបត្ថម្ភ​គម្រោង​ថែទាំ​សុខភាព និង​អប់រំ​នៅ​ក្នុង​សហគមន៍។ លោក​បាន​លើក​ឡើង​ថា ការ​ពិភាក្សា​កំពុង​តែ​បន្ត​ធ្វើ​ឡើង ទាក់ទង​នឹង​បញ្ហា​ទឹក​លិច​ជន់ ដែល​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​កំពុង​ទាមទារ​តវ៉ា។

លោក កែវ មុថូរ៉ា បាន​និយាយ​ថា៖ «‍ឲ្យ​តែ​សហគមន៍​គាត់​ស្នើ​អី​មក​យើង​ថា គាត់​ចង់​ឲ្យ​យើង​សង់​ផ្លូវ ធ្វើ​លូ ស្ពាន​អីៗ ខាង​ក្រុមហ៊ុន​យើង​គឺ​គិតគូរ​ជានិច្ច ប៉ុន្តែ​គាត់ត្រូវ​ដឹង​ថា យើង​មិន​មាន​លទ្ធភាព​ធ្វើ​អី​បាន​ទាំង​អស់​នោះ​ទេ។ ហើយ​អា​បញ្ហា​ទឹកលិច​ជន់​ស្រែ​នេះ វា​កើត​តាំងពី​មុន​ក្រុមហ៊ុន​មក​ដល់»។

ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍ និង​ជំទប់​ទី១ ឃុំ​ទូកមាសខាង​លិច បាន​បញ្ជាក់ថា ក្រុមហ៊ុន​ស៊ីម៉ងត៍ ខេ ស៊ីមេន បាន​ឆ្លើយតប​ជា​រឿយៗ​រាល់​សំណូមពរ​របស់​សហគមន៍ ហើយ​ពួកគេ​សង្ឃឹម​ថា បញ្ហា​ទឹក​លិច​ជន់​នេះ នឹង​ត្រូវបាន​ដោះស្រាយ​ឲ្យ​បាន​ឆាប់។

លោក កែវ មុថូរ៉ា ក៏​បាន​លើក​ឡើង​ថា ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​មាន​ភាព​ប្រសើរ​ឡើង ដោយសារ​តែ​ក្រុមហ៊ុន​បាន​បង្កើត​ឱកាស​ការងារ។

លោក​បាន​និយាយ​ថា៖ «‍អ្នក​ភូមិ​ខ្លះ គាត់​មាន​លទ្ធភាព​ទិញ​ទូរទស្សន៍ និង​ម៉ូតូ​ថ្មី ហើយ​កាលពី​មុន អ្នក​ភូមិ​មាន​អី​ធ្វើ ? គាត់​ដើរ​ជីក​ត្រពាំង ឬ​រើស​អុស​ហ្នឹង»។

រូបខាងលើ៖ ថ្មកំបោរ និង​ជីវភាព​នៅ​តាម​ជើង​ភ្នំ​ទទុង​នៅ​ឃុំ​ទូកមាស​ខាង​លិច ខេត្ត​កំពត។ រូបខាងក្រោម៖ ម៉ាស៊ីន​កាយ​ថ្ម​កំពុង​តែ​បំបែក​ថ្ម​ជា​កម្ទេច​ថ្ម​តូចៗ នៅ​ក្បែរ​ភ្នំ​ទទុង ខេត្ត​កំពត។ (ខាន់ សុគុំមនោ | VOA Khmer)

​ពី​ធនធាន​ជីវៈចម្រុះ​ដ៏​ពិសេស​ទៅ​ជា​សំណង់​អគារ​ខ្ពស់​ស្កឹមស្កៃ

ទោះ​ជា​យ៉ាង​ណា​ក្តី សកម្មជន​បរិស្ថាន​អះអាង​ថា ក្រុមហ៊ុន​ធំៗ ដូចជា​ក្រុមហ៊ុន​ស៊ីម៉ងត៍ ខេ ស៊ីមេន មិន​បាន​អនុវត្ត​ការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ឲ្យ​បាន​ត្រឹមត្រូវ​ ក្នុង​ការ​ទាញ​យក​ថ្ម​កំបោរ​ពី​ប្រព័ន្ធ​អេកូ និង​ជីវៈ​ចម្រុះ​ពី​ភ្នំ​ទទុង​នោះ​ទេ។

លោក Tony Whitten អតីត​នាយក​​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​មូលនិធិ​ Fauna and Flora International បាន​លើកឡើង​នៅ​ក្នុង​វីដេអូ​ស្តី​អំពី​ភ្នំ​ទទុង ដែល​ចេញ​ផ្សាយ​កាលពី​ខែ​សីហា ឆ្នាំ​២០១៥ ថា៖ «‍បើ​ទោះ​បី​ជា​ក្រុមហ៊ុន​ស៊ីម៉ងត៍​ស្យ៉ាម (Siam Cement) គឺជា​សមាជិក​មួយ​នៃ​មូលនិធិ​ដើម្បី​ការ​អភិវឌ្ឍ​ស៊ីម៉ងត៍​ដោយ​ចីរភាព​នៃ​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​ពិភពលោក​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ក្តី ​ក្រុមហ៊ុន​នេះ​មិន​បាន​អនុវត្ត​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​សិក្សា​អំពី​ជីវៈចម្រុះ​ឲ្យ​សមរម្យ​ទេ»។

លោក​បាន​បន្ថែម​ថា៖ «‍នៅ​ពេល​ដែល​ភ្នំ​ត្រូវបាន​បំបែក ​ប្រភេទ​ជីវៈចម្រុះ​ទាំង​អស់​នឹង​ត្រូវ​ផុត​ពូជ»។ លោក​ក៏​បាន​លើក​ឡើង​ថា មូលនិធិ FFI បាន​ស្នើ​សុំ​ពិនិត្យ​មើល​ការ​វាយ​តម្លៃ​ពី​ផលប៉ះពាល់​លើ​បរិស្ថាន​ពី​ក្រុមហ៊ុន​ស៊ីម៉ងត៍ ខេ ស៊ីមេន​នេះ​ជា​យូរ​ណាស់​មក​ហើយ។

អត្ថបទ​មួយ​របស់​កាសែត​ញូវយ៉ក​ថែមស៍ ចុះ​ផ្សាយ​កាលពី​ឆ្នាំ​២០១៧ បាន​រៀបរាប់​ពី​កិច្ច​ខំប្រឹង​ប្រែង​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​តូច ដែល​កំពុង​ចងក្រង​ឯកសារ​ស្តី​អំពី​ការ​បាត់បង់​នៃ​ជីវៈ​ចម្រុះ​នៃ​ថ្ម​កំបោរ​នៅ​ខេត្ត​កំពត ដែល​កាល​ពី​ច្រើន​លាន​ឆ្នាំ​មុន ពោរពេញ​ទៅ​ដោយ​ថ្ម​ប៉ប្រះទឹក​ដែល​នៅ​សេសសល់។

ជ្រលង​ថ្ម​កំបោរ​ខ្ពស់​ស្រួចៗ​ដែល​នៅ​ចន្លោះ​វាលស្រែ គឺជា​ជម្រក​របស់​រុក្ខជាតិ និង​សត្វ​ជា​ច្រើន​ប្រភេទ ហើយ​ដើរ​តួនាទី​ជា «‍​ធនធាន​ស្រោច​ស្រង់» ​នៃ​ប្រព័ន្ធ​ជីវៈ​ចម្រុះ ដែល​កំពុង​តែ​រស់រាន​ឡើង​វិញ​នៅ​តាម​តំបន់​ក្បែរៗ​នោះ ក្រោយ​ពី​មាន​ការ​បំផ្លិចបំផ្លាញ​ផ្នែក​បរិស្ថាន។ នេះ​បើ​យោង​តាម​អត្ថបទ​នេះ។ អត្ថបទ​នេះ ក៏​បាន​លើក​ឡើង​ថា៖ «‍ជ្រលង​ថ្ម​កំបោរ​ទាំង​អស់​នេះ​មាន​លក្ខណៈ​ប្រទាក់​ក្រឡា​គ្នា​ ហើយ​បើ​ទទួល​រង​ការ​បំផ្លិច​បំផ្លាញ វា​មិន​អាច​រស់​ឡើង​វិញ​បាន​ទេ»។

យ៉ាងណាក្តី លោក កែវ មុថូរ៉ា បុគ្គលិក​នៃ​ក្រុមហ៊ុន​ស៊ីម៉ងត៍ ខេ ស៊ីមេន បាន​ទទូច​ថា ក្រុមហ៊ុន​បាន​អនុវត្ត​ការ​វាយ​តម្លៃ​អំពី​ផល​ប៉ះពាល់​លើ​បរិស្ថាន ដូច​ដែល​ត្រូវបាន​តម្រូវ​ដោយ​រដ្ឋាភិបាល​កម្ពុជា ដែល​ទទួល​បាន​ការ​អនុញ្ញាត មុន​នឹង​ក្រុមហ៊ុន​ចាប់​ផ្តើម​ដំណើរការ​របស់​ខ្លួន។

ពី​ថ្ម​កំបោរ​ទៅ​ជា​អគារ​ខ្ពស់​ស្កឹមស្កៃ

លោក មួង នឿន អភិបាល​ស្រុក​បន្ទាយមាស​នៃ​ខេត្ត​កំពត​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​ថា លទ្ធផល​នៃ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​លើ​បរិស្ថាន ត្រូវបាន​ចែក​រំលែក​ទៅ​ឲ្យ​មន្ត្រី​ក្នុង​សហគមន៍ ហើយ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន មុន​ដំណើរការ​បំផ្ទុះ​យក​ថ្ម​ពី​ភ្នំ​នេះ​ចាប់​ផ្តើម។

លោក​ក៏​បាន​បន្ថែម​ថា គម្រោង​ទទួល​ខុសត្រូវ​ខាង​សង្គម​ដែល​ក្រុមហ៊ុន​បាន​ផ្តួច​ផ្តើម​ឡើង ដើម្បី​ជួយ​ឧបត្ថម្ភ​ខាង​វិស័យ​សុខភាព និង​ការ​អប់រំ បាន​ជួយ​ដល់​សហគមន៍ ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​បាន​ទេ ថា​តើ​ក្រុមហ៊ុន​បាន​ចំណាយ​ជា​ទឹក​ប្រាក់​ប៉ុន្មាន​លើ​គម្រោង​ទាំង​នេះ ហើយ​ថា​តើ​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​ប៉ុន្មាន​នាក់​បាន​ទទួល​ផល​ប្រយោជន៍​ពី​គម្រោង​ទាំង​នេះ។

លោក មួង នឿន ក៏​បាន​ច្រាន​ចោល​ការ​ព្រួយ​បារម្ភ​ដែល​កើត​ឡើង​ដោយ​សារ​តែ​ការ​ផ្លាស់ប្តូរ​ខាង​បរិស្ថាន​នៅ​ក្នុង​ស្រុក​។ លោក​អះអាង​ថា រាល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច គឺ​ធ្វើ​ឡើង​ដោយ​ចាំបាច់​ត្រូវ​ទាញ​យក​ប្រយោជន៍​ពី​ធនធាន​ធម្មជាតិ។

លោក មួង នឿន បាន​និយាយ​ថា៖ «‍តែ​១០០​ទៅ​២០០ឆ្នាំ​ខាង​មុខ ភ្នំ​វា​ហ្នឹង​សឹក​រិចរិល​បាត់​ តែ​​យើង​យក​ភ្នំ​មក​ប្រើប្រាស់​ទៅ​ជា​ស៊ីម៉ងត៍ សាងសង់​អាគារ​ខ្ពស់ៗ ហើយ​សហគមន៍​របស់​យើង​អាច​ទទួល​បាន​ប្រយោជន៍»៕

វីដេអូផ្សេងទៀត | ការអភិវឌ្ឍ

មិនមែនពលរដ្ឋគ្រប់គ្នាសុទ្ធតែទទួលបានប្រយោជន៍ពីការអភិវឌ្ឍនោះទេ

ដោយមិនបានទទួលការអប់រំ អ្នកស្រី​ ចៀម សុផល មិន​អាច​ទទួលបានឱកាស​ធ្វើការ​នៅ​ឯ​ ក្រុមហ៊ុន​ស៊ីម៉ង់ត៍ ខេ ស៊ីមេន (K-Cement) ទេ។ ក្រៅពីធ្វើស្រែ អ្នកស្រីបានប្រកប​របរ​ដំថ្មដែលពលរដ្ឋខ្លះអាចទាញ យក​បាន ពីភ្នំ ដើម្បីលក់យកប្រាក់កម្រៃតិចតួចបន្ថែមទៀត។

កម្ពុជា (១៩៥៣ - ២០១៨)

[x]

ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៨

សហគមន៍អន្តរជាតិ​ថ្កោលទោស​ការបោះឆ្នោតថា «‍មិនសេរីឬ​យុត្តិធម៌»

អ្នក​នាំ​ពាក្យ​របស់​សេតវិ​មាន​នៃ​រដ្ឋបាល​លោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្រ​មាន​ថា​ខ្លួន​នឹង​ចាត់​វិធានការ​ថែម​ទៀត​លើ​រដ្ឋាភិបាល​កម្ពុជា ក្រោយ​ការ​បោះឆ្នោត ដែល​ខ្លួន​ចាត់​ទុកថា​មិន​បាន​រៀបចំ​មាន​លក្ខណៈ សេរី​និង យុត្តិធម៌ និង មិន​បាន​អនុញ្ញាត​ឲ្យ​គណ​បក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​រំលាយ​បាន​ចូល​រួម។

ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨

គណបក្សប្រជាជនកម្ពុជាអះអាងថា ខ្លួនឈ្នះអាសនៈទាំងអស់នៃរដ្ឋសភា

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​​ថា ខ្លួន​ឈ្នះ​អាសនៈ​រដ្ឋសភា​ទាំង ១២៥ អាសនៈ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់ជាតិអាណត្តិទី៦ ដែល​ជា​ការ​បោះ​ឆ្នោត​មួយ​ដែល​អ្នក​រិះគន់​ថា​គ្មាន​ភាព​សេរី និង​យុត្តិធម៌ ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ចម្បង​បំផុត​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូលរួម។

ថ្ងៃទី​ ២៩ ខែ កក្កដា ឆ្នាំ ២០១៨

កម្ពុជានឹងក្លាយទៅជាប្រទេសដែលមានរដ្ឋាភិបាលឯកបក្ស

គណបក្ស​ប្រជាជន​កម្ពុជា​បាន​និយាយ​ថា ខ្លួន​ទទួលបាន​អាសនៈ​ទាំង​អស់​នៅ​ក្នុង​រដ្ឋសភា​ជាតិ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​រងការរិះគន់​ពីសំណាក់​ក្រុមសិទ្ធិមនុស្សថា​ ជា​ការ​បោះឆ្នោត​ដ៏គួរ​ឲ្យអាម៉ាស ពីព្រោះ​គណបក្ស​ប្រឆាំងដ៏​ធំ​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូល​រួម​ក្នុងការ​បោះឆ្នោត​នេះ។

ថ្ងៃទី​ ២៩ ខែ កក្កដា ឆ្នាំ ២០១៨

ការិយាល័យ⁣បោះឆ្នោត⁣នៅ⁣ទូទាំង⁣ប្រទេស⁣បាន⁣បើកទ្វារ⁣ដោយ⁣គ្មាន⁣វត្តមាន⁣គណបក្ស⁣សង្គ្រោះជាតិ

ការិយាល័យ⁣បោះឆ្នោត⁣ជិត២ម៉ឺន៣ពាន់⁣ការិយាល័យ⁣ក្នុង⁣ប្រទេស⁣កម្ពុជា ⁣បាន⁣បើកទ្វារហើយ⁣នៅព្រឹក⁣ថ្ងៃអាទិត្យ⁣នេះ ដើម្បី⁣ឲ្យ⁣អ្នក⁣បោះឆ្នោត⁣រាប់⁣លាននាក់⁣ បាន⁣ជ្រើសរើស⁣គណបក្ស⁣ដែល⁣ខ្លួន⁣ពេញចិត្ត⁣ដើម្បី⁣ដឹកនាំ⁣ស្ថាប័ន⁣នីតិបញ្ញត្តិ ឬសភា⁣ និង⁣ស្ថាប័ន⁣នីតិប្រតិបត្តិ ឬរដ្ឋាភិបាល។

ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៨

រដ្ឋាភិបាល​រាំង​ខ្ទប់​វេបសាយ​របស់​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន

មន្ត្រី​រដ្ឋាភិបាល បាន​បញ្ជាក់​​ថា ខ្លួន​បាន​បញ្ជា​ឱ្យ​ក្រុម​ហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត និង​បណ្ដាញ​ទូរស័ព្ទ​ទាំង​អស់​នៅ​ក្នុង​ប្រទេស បិទ​ការ​ចូល​អាន​វេបសាយ​ព័ត៌មាន​យ៉ាង​ហោច​ចំនួន​១៥ ដែល​រិះគន់​រដ្ឋាភិបាល អំឡុង​ថ្ងៃ​ស និង​ថ្ងៃ​បោះ​ឆ្នោត ក្រោម​ហេតុ​ផល​ថា«រំខាន​ដល់​ការ​បោះ​ឆ្នោត»។

ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៨

សមាជិក​បក្ស​ប្រឆាំង​​៥រូប​រង​ការ​ផាក​ពិន័យ​ម្នាក់ៗ​ចំនួន​១០លាន​រៀល​ដោយសារ​បង្ហោះ​រូប​ម្រាម​​ដៃ​ស្អាត

សមាជិក​គណ​បក្សសង្គ្រោះជាតិ​ចំនួន​៥នាក់​ ​ក្នុង​ខេត្ត​បាត់​ដំបង​ ​ត្រូវ​បាន​ផាក​ពិន័យ​ក្នុង​ម្នាក់​ចំនួន​១០លាន​រៀល​ ​ដោយ​រងការ​ចោទ​ថា​បាន​បង្ហោះ​សារ​ម្រាម​ដៃ​ស្អាត​មិន​ទៅ​បោះ​ឆ្នោត​។

ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៨

ពលរដ្ឋ​ខ្មែរ​យល់​ឃើញ​ខុស​គ្នា​ចំពោះ​ការ​បោះឆ្នោត​​ ​ខណៈ​យុទ្ធនាការ​ឃោសនា​បាន​បញ្ចប់

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​មាន​រយៈពេល​២១ថ្ងៃ បាន​បិទ​បញ្ចប់​ហើយ​នៅថ្ងៃ​សុក្រ​នេះ ជា​មួយ​ទស្សនៈ​យល់ឃើញ​ផ្សេងគ្នា​របស់​អ្នកគាំទ្រ​ ​សមាជិក​បក្ស​ ​និង​ពលរដ្ឋ​សាមញ្ញ​ទូទៅ​ ចំពោះ​បរិយាកាស​នៅ​ថ្ងៃ​បោះឆ្នោត​ និង​ក្រោយ​ការបោះឆ្នោត។

ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៨

សហរដ្ឋអាមេរិក​អនុម័តសេចក្តីព្រាងច្បាប់​ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា

រដ្ឋសភា​អាមេរិក​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជាឆ្នាំ២០១៨ (Cambodia Democracy Act of 2018) ដែលនឹងដាក់ទណ្ឌកម្មលើ​មន្ត្រីជាន់ខ្ពស់របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៨

ប្រទេស​ជប៉ុន​​​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​​បោះឆ្នោត​មក​​​កម្ពុជា​ទេ

ប្រទេស​ជប៉ុន​បាន​និយាយ​​ថា ​ខ្លួន​នឹង​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​មក​សង្កេត​ការណ៍​បោះ​ឆ្នោត​​ទេ​ ទោះបី​ជា​រដ្ឋាភិបាលទីក្រុង​តូក្យូ​ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​របស់​កម្ពុជា​ធ្លាប់​បាន​បញ្ជូន​អ្នក​សង្កេត​ការណ៍​សម្រាប់​ការ​បោះ​ឆ្នោត​ជាច្រើន​លើក​កន្លង​មក​ហើយ​ក៏ដោយ។

ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៨

រដ្ឋាភិបាល​បញ្ជា​ឱ្យ​ផាក​ពិន័យ​អ្នក​ធ្វើ​យុទ្ធនា​ការ​ម្រាម​ដៃ​ស្អាត​មិន​ទៅ​បោះឆ្នោត

លោក​ ​ស ខេង​ ​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ ​និង​ជាអនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាប់​អ្នក​បង្ហោះ​សារ​ម្រាម​ដៃ​ស្អាត​លើ​បណ្តាញ​អ៊ីនធឺណិត​ ​ដែល​បង្ហាញ​ពី​ការ​មិន​ទៅ​បោះ​ឆ្នោត​ ឲ្យ​បង់​ពិន័យ​ជា​ប្រាក់​ពី​៥លាន​រៀល​ទៅ​២០លាន​រៀល។

ថ្ងៃ​ទី ១០ ខែ កក្កដា ឆ្នាំ ២០១៨

ស្ថាប័ន​រដ្ឋ​នៃ​ប្រទេស​កម្ពុជា​​ប្រឈម​នឹង​​ការ​​វាយប្រហារ​តាម​អ៊ីនធឺណិត​ពី​ចិន​

ក្រុម​អ្នក​លួច​ចូល​ប្រព័ន្ធ​អ៊ីនធឺណិត (hackers) ត្រូវ​បាន​គេ​រក​ឃើញ​ថា​ បាន​លួច​ចូល​ប្រព័ន្ធ​អ៊ីនធឺណិត​និង​កុំព្យូទ័រ​នៃ​ស្ថាប័ន​​រដ្ឋ​សំខាន់ៗ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​អ្នក​ជំនាញ​ជឿ​ថា ​ជា​ការ​វាយប្រហារ​តាម​អ៊ីនធឺណិត​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​ចិន នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ចុង​ខែ​កក្កដា​នេះ។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត​មួយ​ឈ្មោះ FireEye Inc. របស់​សហរដ្ឋ​អាមេរិក។

ថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ២០១៨

យុទ្ធនាការ​​ឃោសនា​បោះឆ្នោត​​ជាតិ​ចាប់​ផ្តើម

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ចាប់​ផ្តើម។ គណបក្ស​នយោបាយ​ចំនួន​២០​បាន​ចុះ​ឈ្មោះ​​ចូលរួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​។

ថ្ងៃ​ទី២៧ ខែមិថុនា ឆ្នាំ២០១៨

អ្នកសង្កេតការណ៍​៥០០០០នាក់​នឹង​​សង្កេត​មើល​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​

គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ឲ្យ​ដឹង​ថា អ្នក​សង្កេតការណ៍​៥០០០០​នាក់ ដែលខ្លះ​​មក​ពី​ចិន​ មីយ៉ាន់ម៉ា និង​សិង្ហបុរី នឹង​សង្កេត​មើល​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ២៩ ខែ កក្កដា ខាង​មុខ​នេះ។

ថ្ងៃ​ទី២០ ខែមិថុនា ឆ្នាំ២០១៨

UN​ ថាបរិយាកាស​នយោបាយ​នៅ​កម្ពុជា​មិន​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​សេរី​​ទេ

នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ប្រទេស​នូវែល​ហ្សឺឡង់​និង​ប្រទេសជា​សមាជិក​ដទៃទៀត​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាលកម្ពុជាត្រឡប់​មក​រក​ប្រជាធិបតេយ្យ​​ដើម្បី​​រៀបចំ​ការ​បោះឆ្នោតជាតិ​ប្រកប​ដោយ​សេរី​និង​យុត្តិធម៌ ដោយ​ហៅ​បរិយាកាស​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា​ថា«​មិន​សមស្រប​សម្រាប់​ការ​បោះឆ្នោត​មួយ​ដែល​មាន​លក្ខណៈ​សេរី យុត្តិធម៌ និង​ពិតប្រាកដ​នោះ​ទេ‍»។

ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨

អាមេរិក​ដាក់​ទណ្ឌកម្ម​ប្រធានកង​អង្គរក្ស​លោក ហ៊ុន សែន

សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម​លើ​លោកឧត្តមសេនីយ៍​ ហ៊ីង ប៊ុនហៀង ប្រធាន​​កងអង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការ​បំពាន​សិទ្ធិមនុស្ស។

ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨

​កងកម្លាំង​ពិសេស​​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឃ្លាំ​មើល​ព័ត៌មាន​លើ​អ៊ីនធឺណិត

រដ្ឋាភិបាល​ចេញ​សេចក្តីបង្គាប់​មួយ ថា​ខ្លួន​នឹង​ធ្វើ​ការ​ជាមួយ​នឹង​ក្រុមហ៊ុន​ប្រិយសណីយ៍ ដើម្បី​តាមដាន​និង​ត្រួតពិនិត្យ​​មើល​​ព័ត៌មាន​​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​ទំនង​ជា​អាច​បង្ក​ឲ្យ​មាន​«អស្ថិរភាព‍» ដែល​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បង្ក្រាប​ដែល​មិន​ធ្លាប់​មាន​ពី​មុន​​​របស់​រដ្ឋាភិបាល​ នៅ​មុន​ការ​បោះឆ្នោត​ថ្ងៃ​ទី ២៩ ខែ កក្កដា ខាង​មុខ​នេះ។

ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨

គ.ជ.ប បង្កើត​ក្រម​សីលធម៌​សម្រាប់​អ្នក​កាសែត​

គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​បង្កើត​ក្រម​សីលធម៌​ដ៏​ចម្រូងចម្រាស​​មួយ​សម្រាប់​អ្នក​កាសែត​ ដែល​យក​ព័ត៌មាន​នៅ​ថ្ងៃ​បោះឆ្នោត​​ ក្នុង​នោះ​ក៏​រួម​​មាន​ការ​ហាមឃាត់​មិន​ឲ្យ​អ្នក​កាសែត​សួរ​ព័ត៌មាន​លម្អិត​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ផង​ដែរ។ ​

ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨

គណនបក្ស​២០​បាន​ចុះ​ឈ្មោះ

ទោះ​ជា​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ គណបក្ស​នយោបាយ​ចំនួន​២០​រួម​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចុះ​ឈ្មោះ​ប្រកួត​​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា។

ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨

Comfrel​ ដកខ្លួន​មិន​សង្កេត​មើល​ការ​បោះឆ្នោត

គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា​ខុមហ្វ្រែល បាន​ឲ្យដឹង​ថា ខ្លួន​មិន​ចូលរួម​សង្កេត​​មើល​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​នេះ​ទេ ដោយ​យោង​លើ​​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​ទៅ​លើ​អង្គការ​នេះ​​និង​អង្គការ​ដទៃទៀត​ថា​​ចូលរួម​លើក​ស្ទួយ​ការ​ធ្វើ​«បដិវត្តន៍​ពណ៌‍» នៅ​កម្ពុជា។

ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨

UN​ អំពាវនាវ​ឲ្យ​ដោះលែង​លោក កឹម សុខា

អង្គការឃ្លាំ​មើល​ការ​ឃុំ​ឃាំង​​តាម​ទំនើង​ចិត្ត​និង​សហព័ន្ធ​អន្តរជាតិ​សម្រាប់​សិទ្ធិមនុស្ស​​របស់​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ទាមទារ​​ឲ្យ​ដោះលែង​លោក​ កឹម សុខា​ ជា​បន្ទាន់ ដោយ​បាន​ហៅ​ការ​ចាប់​លោក​ដាក់​ពន្ធនាគារ​ថា «​មិន​មាន​លក្ខណៈ​មនុស្ស​ធម៌‍»​និង​«គួរ​ឲ្យ​អាម៉ាស់‍»។

ថ្ងៃ​ទី៥ ខែឧសភា ឆ្នាំ២០១៨

កាសែត​​ភ្នំពេញ​ប៉ុស្តិ៍​ត្រូវ​បាន​លក់

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ​ដែល​ជា​កាសែត​ឯករាជ្យ​ចុង​ក្រោយ​បង្អស់​នៅ​កម្ពុជា​និង​ដែល​បោះពុម្ព​ផ្សាយ​ជា​ភាសា​អង់គ្លេស​ ត្រូវ​បាន​លក់​ឲ្យ​អ្នក​វិនិយោគ​ម៉ាឡេស៊ី ដែល​ក្រុមហ៊ុន​របស់​លោក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន សែន។ ​

ខែមករា ឆ្នាំ២០១៨

លោក សម រង្ស៊ី បង្កើត​ចលនា CNRM

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស CNRP បង្កើត​ចលនា​សង្រ្គោះជាតិ (CNRM) ដែល​លោក​អះអាង​ថា​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​ CNRP នៅ​តែ«​រស់រាន​មាន​ជីវិត‍» និង​«មិន​អាច​ត្រូវ​រំលាយ​បាន‍» ដោយសារ​តែ​ចលនា​នេះ​មិន​ត្រូវ​ចុះបញ្ជី​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។ លោក សម រង្ស៊ី បាន​និយាយ​ថា ចលនា​នេះ​មាន​ផែនការ​សកម្មភាព​របស់​ខ្លួន ដែល​រួម​ទាំង​ធានា​ថា ធ្វើ​ឲ្យ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នៅ​ក្នុង​កក្កដា​ខាង​មុខ​នេះ មាន​លក្ខណៈ​សេរី​និង​យុត្តិធម៌​ផង​ដែរ។

ថ្ងៃ​ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧

តុលាការ​កំពូល​រំលាយ​​គណបក្ស CNRP

តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា​ចេញ​សាលក្រម​ឲ្យ​រំលាយគណបក្ស​ CNRP។ សមាជិក​គណបក្ស​ប្រឆាំង​មួយ​ចំនួន​បាន​ស្ម័គ្រចិត្ត​ចូលរួម​ជាមួយ​នឹង​គណបក្ស CPP ខណៈ​ដែល​សមាជិក​ជាច្រើន​ទៀត​រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​ឬ​ត្រូវ​បង្ខំ​ឲ្យ​ឈប់​ធ្វើ​នយោបាយ។

ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧

អ្នកស្រី មូរ សុខហួរ រត់ភៀសខ្លួន​

លោកស្រី មូរ សុខហួរ ​រត់ភៀសខ្លួន​ចេញ​ពី​ប្រទេស បន្ទាប់​ពី​លោក ហ៊ុន សែន បាន​គំរាម​ចាប់​ខ្លួន​អ្នក​នយោបាយ​ខាង​គណបក្ស​ប្រឆាំង​បន្ថែម​ទៀត។

ខែកញ្ញា ឆ្នាំ២០១៧

វិទ្យុ​អាស៊ីសេរី​បិទ​ការិយាល័យ​នៅ​កម្ពុជា

វិទ្យុ​អាស៊ី​សេរី (RFA) បញ្ឈប់​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​កម្ពុជា បន្ទាប់​ពី​ដំណើរការ​ជិត​២០​ឆ្នាំ ដោយ​ផ្អែក​លើ​ហេតុផល​នៃ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ វិទ្យុ​ក្នុង​ស្រុក​ជាច្រើន​នៅ​កម្ពុជា​ដែល​លក់​ម៉ោង​ផ្សាយ​ឲ្យ​វិទ្យុអាស៊ីសេរី​ (RFA) និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) ត្រូវ​បិទទ្វារ​ ដោយ​ផ្អែក​លើ​ហេតុផល​គ្មាន​អាជ្ញាប័ណ្ណ​ដើម្បី​ដំណើរការ។ វិទ្យុ​ដទៃទៀត​ដែល​នៅ​ដំណើរការ​ឈប់​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​វិទ្យុអាស៊ីសេរី​ (RFA) និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA)។ ​​

ថ្ងៃ​ទី៤ ខែកញ្ញា ឆ្នាំ២០១៧

កាសែត Cambodia Daily បិទទ្វារ

កាសែត​ឯករាជ្យ Cambodia Daily ​ប្រកាស​ថា​នឹង​បញ្ឈប់​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​កម្ពុជា ក្រោយ​ពី​ដំណើរការ​អស់​រយៈពេល​២៤​ឆ្នាំ នៅពេល​ដែល​កាសែត​នេះ​ពាក់ព័ន្ធ​នឹង​ការ​មិន​បង់​ពន្ធ​៦,៣លាន​ដុល្លារ ប៉ុន្តែ​បណ្ណាធិការ​កាសែត​នេះ​និយាយ​ថា រឿង​នេះ​ពាក់ព័ន្ធ​នឹង​នយោបាយ ​ហើយ​ខ្លួន​មិន​មាន​លទ្ធភាព​បង់​ពន្ធ​នោះ​ទេ។ ​​

ថ្ងៃ​ទី៣ ខែកញ្ញា ឆ្នាំ២០១៧

លោក កឹម សុខា ត្រូវ​ចាប់​ខ្លួន

លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​កណ្តាល​អាធ្រាត្រ​នៅ​ក្នុង​ផ្ទះ​របស់​លោក​នៅ​​រាជធានី ភ្នំពេញ ពី​បទក្បត់ជាតិ ដោយ​រដ្ឋាភិបាល​ចោទប្រកាន់​លោក​ថា​ឃុបឃិត​ជាមួយ​នឹង​សហរដ្ឋអាមេរិក​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។ លោក ហ៊ុន សែន បាន​ព្រមាន​កុំ​ឲ្យ​គណបក្ស CNRP ការពារ​លោក កឹម សុខា​ បើ​មិន​ដូច្នោះ​ទេ អាច​ប្រឈម​នឹង​ការ​រំលាយ​គណបក្ស។​​​

ថ្ងៃ​ទី២៣ ខែសីហា ឆ្នាំ២០១៧

វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ​ត្រូវ​បង្ខំ​ឲ្យ​បិទទ្វារ

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ដែល​ផ្តល់​មូលនិធិ​ដោយ​សហរដ្ឋអាមេរិក​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បង្ខំ​ឲ្យ​បញ្ឈប់​ប្រតិបត្តិការ​របស់​ខ្លួន​នៅកម្ពុជា​ចំពោះ​ការ​មិន​ចុះ​បញ្ជី​តាម​ច្បាប់។

ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ២០១៧

រដ្ឋសភា​អនុម័ត​ច្បាប់​ហាមឃាត់​គណបក្ស​នយោបាយ

រដ្ឋសភា​ជាតិ​បាន​អនុម័ត​លើ​ច្បាប់​មួយ​ដែល​ហាមឃាត់​គណបក្ស​នយោបាយ​មិន​ឲ្យ​ពាក់ព័ន្ធ​ជាផ្លូវការ​ជាមួយ​នឹង​ឧក្រិដ្ឋជន​ដែល​ត្រូវ​បាន​ចោទប្រកាន់​ជា​ផ្លូវការ។ ​

ខែមិថុនា ឆ្នាំ២០១៧

កម្ពុជាបោះឆ្នោត​ឃុំសង្កាត់​លើក​ទី​បួន

កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ឃុំសង្កាត់​ជា​លើក​ទី​បួន។ គណបក្ស CPP ឈ្នះ​បាន​សំឡេង​ភាគច្រើន ប៉ុន្តែ​បាត់បង់​សំឡេង​គាំទ្រ​យ៉ាង​ច្រើន​ទៅ​គណបក្ស CNRP។ ​

ខែមីនា ឆ្នាំ២០១៧

លោក កឹម សុខា ក្លាយ​ជា​ប្រធាន​គណបក្ស CNRP

លោក កឹម សុខា ជំនួស​តំណែង​លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស CNRP។

ថ្ងៃ​ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧

លោក សម រង្ស៊ី លាលែង​ពី​តំណែង​ប្រធាន​ CNRP

លោក សម រង្ស៊ី ដែល​ជា​មេដឹកនាំ​និរទេស​ខ្លួន​របស់​គណបក្ស​CNRP​លាលែង​ពី​តំណែង ដើម្បី​ព្យាយាម​រក្សា​គណបក្ស​កុំ​ឲ្យ​ត្រូវ​បាន​គេ​រំលាយ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​គំរាម​ប្ដូរ​ច្បាប់​ថ្មី​មួយ ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាច​រំលាយ​គណបក្ស​ណា​ដែល​មាន​មន្ត្រី​ប្រព្រឹត្ត​បទឧក្រិដ្ឋ។

ថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ២០១៦

ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែង​ទោស​លោក កឹម សុខា

ព្រះមហាក្សត្រ សីហមុនី ព្រះ​រាជទាន​លើកលែង​ទោស​ដល់​លោក កឹម សុខា តាម​សំណើ​របស់​លោក ហ៊ុន សែន។ ​

ថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០១៦

លោក កឹម សុុខា​ ត្រូវ​បាន​កាត់ទោស​​

តុលាការ​រាជធានី ភ្នំពេញ កាត់ទោស​លោក កឹម សុខា ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៥​ខែ ជុំវិញ​ករណី​សំណុំ​រឿង​ស្នេហា​លួចលាក់​របស់​លោក ដែល​គេ​ជឿ​ថា​ពាក់ព័ន្ធ​នឹង​នយោបាយ។ លោក កឹម សុខា មិន​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​តាម​ដីកាកោះ​នោះ​ទេ។

ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ២០១៦

លោក កែម ឡី ត្រូវ​បាន​គេ​បាញ់​សម្លាប់

លោក កែម ឡី ដែល​ជា​សកម្មជន​នយោបាយ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​និង​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់​ម្នាក់ ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ឯ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​កណ្តាល​រាជធានី ភ្នំពេញ ទាំង​កណ្តាល​ថ្ងៃ ដែល​ប៉ូលិស​និយាយ​ថា​ពាក់ព័ន្ធ​នឹង​ជម្លោះ​ប្រាក់​កម្ចី​៣០០០​ដុល្លារ ប៉ុន្តែ​ភរិយា​របស់​លោក កែម ឡី បាន​បដិសេធ។

ខែមិថុនា ឆ្នាំ២០១៦

លោក កឹម សុខា លាក់​ខ្លួន​

លោក កឹម សុខា ​ចាប់​ផ្តើម​លាក់​ខ្លួន​នៅ​ទីស្នាក់ការ​របស់​គណបក្ស CNRP ដើម្បី​ចៀសវាង​ការ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​អាស្រូវ​ស្នេហា​លួចលាក់​របស់​​លោក។ ​​

ខែមេសា ឆ្នាំ២០១៦

មន្ត្រី​៥​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​

មន្ត្រី​៤​នាក់​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស អាដហុក និង​អគ្គ​លេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប ​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​សូកប៉ាន់​សាក្សី ក្នុង​សំណុំរឿង​ស្នេហា​លួចលាក់​របស់​លោក កឹម សុខា។ ​​

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥

លោក សម រង្ស៊ី ត្រូវ​បាន​ដកតំណែង

ខណៈ​ធ្វើ​ទស្សនកិច្ច​ទៅ​បរទេស លោក សម រង្ស៊ី ​ត្រូវ​បាន​ដក​តំណែង​ជា​សមាជិក​សភា​និង​អភ័យឯកសិទ្ធិ​សភា ដែល​​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​បរិហាកេរ្តិ៍។ ​​

ខែតុលា ឆ្នាំ២០១៥

សមាជិក​សភា​ CNRP ពីរ​នាក់​ត្រូវ​បាន​គេ​វាយដំ

សមាជិក​សភា​ពីរ​នាក់​របស់​គណបក្ស CNRP ត្រូវ​បាន​ហ្វូង​បាតុករ​ដែល​គាំទ្រ​រដ្ឋាភិបាល វាយដំ​នៅ​មុខ​រដ្ឋសភា​ជាតិ ដើម្បី​ទាមទារ​ឲ្យ​លោក កឹម សុខា លាលែង​ពី​តំណែង​ជា​អនុប្រធាន​សភា។

ថ្ងៃ​ទី១៣ ខែកក្កដា ឆ្នាំ២០១៥

រដ្ឋសភាអនុម័ត​ច្បាប់​ដែល​អាច​បង្ក្រាប​សង្គមស៊ីវិល

រដ្ឋសភាជាតិ​កម្ពុជា​អនុម័ត​លើ​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ ដែល​អ្នក​រិះគន់​និយាយ​ថា ផ្តល់​អំណាច​ពេញលេញ​ដល់​អាជ្ញាធរ​ក្នុង​ការ​បង្ក្រាប​អង្គការ​សង្គម​ស៊ីវិល​ណា ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល។

ខែមេសា ឆ្នាំ២០១៥

គ.ជ.ប ​ត្រូវ​បាន​រុះរើ​ឡើង​វិញ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ត្រូវ​បាន​រុះរើ​ឡើង​វិញ ដោយ​កិច្ចព្រមព្រៀង​រវាង​គណបក្ស​នយោបាយ​ទាំងពីរ ដើម្បី​ធ្វើ​កំណែទម្រង់​ការ​បោះឆ្នោត។

ថ្ងៃ​ទី២២ ខែកក្កដា ឆ្នាំ២០១៤

CNRP ឈប់​ធ្វើ​ពហិការ​រដ្ឋសភា

គណបក្ស CNRP ព្រមព្រៀង​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បញ្ចប់​ការ​ធ្វើ​ពហិការ​រដ្ឋសភា​ដែល​មាន​រយៈពេល​មួយ​ឆ្នាំ។

ថ្ងៃ​ទី១៦ ខែកក្កដា ឆ្នាំ២០១៤

សមាជិក CNRP ត្រូវ​បាន​ចោទប្រកាន់​

អ្នក​នយោបាយ​របស់​គណបក្ស​ប្រឆាំង​៦​នាក់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ដឹកនាំការ​ធ្វើ​«កុប្បកម្ម​‍»មួយ បន្ទាប់​ពី​ប៉ះទង្គិច​ជាមួយ​នឹង​កងកម្លាំង​សន្តិសុខ ដែល​ទប់ស្កាត់​អ្នក​គាំទ្រ​របស់​ពួកគេ​មិន​ឲ្យ​ប្រមូលផ្តុំ​គ្នា​នៅ​សួន​ប្រជាធិបតេយ្យ។ ​

ខែមករា​ ឆ្នាំ២០១៤

កងរាជអាវុធហត្ថ​​បង្ក្រាប​ការ​តវ៉ា​

កងរាជអាវុធហត្ថ​បង្ក្រាប​ការ​តវ៉ា​របស់​គណបក្ស CNRP និង​កម្មករ​រោងចក្រ ដែល​បាន​បញ្ចប់​ការ​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ និង​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​៤​នាក់។

ខែកញ្ញា​ដល់​ធ្នូ ឆ្នាំ​២០១៣

អ្នក​គាំទ្រ CNRP តវ៉ា​លទ្ធផល​បោះឆ្នោត

គណបក្ស CNRP និង​អ្នក​គាំទ្រ ​ធ្វើ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​រាជធានី ភ្នំពេញ ជុំវិញ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស ដោយ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន​ ចុះ​ចេញ​ពី​តំណែង និង​រៀបចំ​ការ​បោះឆ្នោត​ឡើង​វិញ។

ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ២០១៣

កម្ពុជា​​បោះឆ្នោត​ជាតិ​លើក​ទី​បួន

កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ជាតិ​លើក​ទី​បួន។ គណបក្ស CNRP ឈ្នះ​បាន​៥៥​អាសនៈ​ពី​សភា​ដែល​មាន​១២៣​អាសនៈ ហើយ​គណបក្ស​ CPP ឈ្នះ​អាសនៈ​ដែល​នៅ​សេសសល់​ទាំង​អស់។ គណបក្ស CNRP បដិសេធ​មិន​ព្រម​ទទួល​យក​លទ្ធផល​ឆ្នោត​និង​បាន​ធ្វើ​ពហិការ​មិន​ចូលរួម​ក្នុង​សភា។ ​

ខែកក្កដា ឆ្នាំ២០១៣

លោក សម រង្ស៊ី ត្រឡប់​មក​កម្ពុជា​វិញ

លោក សម រង្ស៊ី ត្រឡប់​មក​កម្ពុជា​វិញ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពី​ព្រះមហាក្សត្រ នរោត្តម សីហមុនី ព្រះ​រាជទាន​លើកលែង​ទោស​ដល់​លោក តាម​សំណើ​របស់​លោក ហ៊ុន សែន។

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២

ព្រះបាទ សីហនុ សោយទិវង្គត

ព្រះបាទ សីហនុ សោយទិវង្គត​ដោយសារ​ជំងឺ​បេះដូង ក្នុង​ព្រះជន្មាយុ ៨៩ ព្រះវស្សា។

ថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ២០១២

CNRP ត្រូវ​បាន​បង្កើត​ឡើង​

មន្ត្រី​កំពូលៗ​ពី​គណបក្ស SRP និង​គណបក្ស HRP ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង ម៉ានីល ដើម្បី​សម្រេច​បញ្ចូល​គណបក្ស​ទាំង​ពីរ​ចូល​គ្នា​ជា​គណបក្ស​ថ្មី​មួយ គឺ​គណបក្ស​សង្គ្រោះជាតិ CNRP។

ខែមិថុនា ឆ្នាំ២០១២

កម្ពុជា​​បោះឆ្នោត​ឃុំសង្កាត់​លើក​ទី​បី

កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ឃុំសង្កាត់​លើក​ទី​បី ដោយ​គណបក្ស CPP ឈ្នះ​បាន​៦១,៨ភាគរយ​។

ខែកញ្ញា ឆ្នាំ២០១០

លោក សម រង្ស៊ី ​រត់ភៀសខ្លួន​

លោក សម រង្ស៊ី រត់ភៀសខ្លួន​ចេញ​ពី​ប្រទេស​ម្តង​ទៀត ដោយ​ប្រឈម​នឹង​ការ​ចោទប្រកាន់​អំពី​ការ​ផ្តល់​ព័ត៌មាន​មិន​ពិត​និង​បន្លំ​ផែនទី បន្ទាប់​ពី​លោក​រិះគន់​រដ្ឋាភិបាល​ចំពោះ​ការ​ដាំ​បង្គោល​ព្រំដែន។ ​

ខែកក្កដា ឆ្នាំ២០០៨

CPP ឈ្នះ​ការ​បោះឆ្នោត​ជាតិ

គណបក្ស CPP របស់​លោក ហ៊ុន សែន ឈ្នះ​សំឡេង​ភាគច្រើន​នៅក្នុង​ការ​បោះឆ្នោត​ជាតិ។

ខែកក្កដា ឆ្នាំ២០០៧

លោក កឹម សុខា បង្កើតគណបក្ស ​​HRP

លោក កឹម សុខា ស្ថាបនិក​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា (CCHR) បង្កើត​គណបក្ស​សិទ្ធិមនុស្ស (HRP)។

ខែមេសា ឆ្នាំ២០០៧

កម្ពុជា​បោះឆ្នោត​ឃុំសង្កាត់​លើក​ទី​ពីរ

កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ឃុំសង្កាត់​លើក​ទី​ពីរ។ គណបក្ស CPP ឈ្នះ​បាន ៩៨,២ភាគរយ​នៃ​ឃុំសង្កាត់​សរុប ខណៈ​ដែល​គណបក្ស SRP ឈ្នះ​ត្រឹម​តែ១,៧​ភាគរយ​តែ​ប៉ុណ្ណោះ។

ខែតុលា ឆ្នាំ២០០៦

គណបក្ស​ហ៊្វុនស៊ីនប៉ិច​ទម្លាក់​ព្រះអង្គម្ចាស់ រណឫទ្ធិ

គណបក្ស​ហ៊្វុនស៊ីនប៉ិច​ទម្លាក់​ព្រះអង្គម្ចាស់ រណឫទ្ធិ ពី​តំណែង​ជា​ប្រធាន​គណបក្ស​ បន្ទាប់​ពី​លោក ហ៊ុន សែន​ បាន​ចោទប្រកាន់​ព្រះអង្គម្ចាស់ រណឫទ្ធិ​ ថា​តែងតាំង​បុគ្គល​មិន​មាន​សមត្ថភាព​ឲ្យ​កាន់​តំណែង​នយោបាយ​ និង​និយាយ​ថា​ ការ​ដែល​ព្រះអង្គ​យក​អ្នកស្រី អ៊ុក ផល្លា ធ្វើ​ជា​ស្រី​កំណាន់​គឺ​ជា​រឿង​ដ៏​អាម៉ាស់​មួយ។ បន្តិច​ក្រោយ​មក ព្រះអង្គម្ចាស់ រណឫទ្ធិ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៨​ខែ និង​ពិន័យ​ជា​ប្រាក់ ១៥០.០០០​ដុល្លារ ពីបទ​រំលោភ​សេចក្តីទុកចិត្ត​ ដោយ​ទិញ​ដី​ពី​ប្រាក់​ដែល​បាន​ពី​ការ​លក់​ទីស្នាក់ការ​នានា​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច​តម្លៃ ៣,៦លាន​ដុល្លារ។ ​​

ខែមីនា ឆ្នាំ២០០៦

ព្រះ​អង្គម្ចាស់​ រណឫទ្ធិ លាលែង​ពី​ប្រធាន​សភា

ព្រះ​អង្គម្ចាស់​ រណឫទ្ធិ លាលែង​ពី​តំណែង​ជា​ប្រធាន​សភាជាតិ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ដក​តំណែង​សហរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍន៍ និង​សហរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ញឹក ប៊ុនឆៃ។ ព្រះអង្គម្ចាស់ រណឫទ្ធិ រត់ភៀស​ខ្លួន​ទៅ​ប្រទេស​បារាំង។ ​

ខែកុម្ភៈ ឆ្នាំ២០០៦

លោក សម រង្ស៊ី ត្រឡប់​មកកម្ពុជា​វិញ

លោក សម រង្ស៊ី ទទួល​បាន​ព្រះរាជទាន​លើកលែង​ទោស និង​ត្រឡប់​មក​កម្ពុជា​វិញ​ បន្ទាប់​ពី​និរទេស​ខ្លួន​អស់​រយៈពេល​ជាច្រើន​ខែ ដើម្បី​ចៀសវាង​ការ​ចាប់​ដាក់​ពន្ធនាគារ​លើ​ករណី​បរិហាកេរ្តិ៍​ ជុំវិញ​ការ​រិះគន់​ទៅ​លើ​គោលនយោបាយ​ព្រំដែន​របស់​រដ្ឋាភិបាល​ជាមួយ​នឹង​វៀតណាម។ ក្រោយ​មក​ លោក​បាន​ចូលរួម​ជាមួយនឹង​គណបក្ស CPP ដើម្បី​កែប្រែ​ច្បាប់​បោះឆ្នោត​ពី​គោលការណ៍​ពីរ​ភាគបី ទៅជា​គោលការណ៍​សំឡេង​ភាគច្រើន​វិញ។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​លែង​សូវ​សំខាន់​សម្រាប់​រដ្ឋាភិបាល​ចម្រុះ។​​​​

ខែតុលា ឆ្នា២០០៥

ព្រះមហាក្សត្រចុះ​ព្រះហស្ថលេខា​លើ​សន្ធិសញ្ញា​ព្រំដែន​

លោក ហ៊ុន សែន គំរាម​រំលាយ​របប​រាជានិយម​កម្ពុជា ចំពោះ​ការ​ដែល​ព្រះករុណា​ សីហមុនី ពន្យារ​ពេល​ចុះ​ព្រះហស្ថលេខា​លើ​សន្ធិសញ្ញា​ព្រំដែន​ដ៏​ចម្រូងចម្រាស​មួយ​ជាមួយនឹង​វៀតណាម។ ក្រោយ​មក​ព្រះអង្គ​ក៏​យល់​ព្រម​ចុះ​ព្រះហស្ថលេខា។ ​

ខែតុលា ឆ្នាំ២០០៤

​ព្រះករុណា នរោត្តម សីហមុនី ​ឡើង​គ្រងរាជ្យ​

​ព្រះករុណា នរោត្តម សីហមុនី ​ឡើង​គ្រងរាជ្យ​បន្ត​ពី​ព្រះ​បិតា​ព្រះបាទ នរោត្តម សីហនុ។

ថ្ងៃ​ទី២៧ ខែកក្កដា ឆ្នាំ២០០៣

CPP ឈ្នះ​ការ​បោះឆ្នោត​ជាតិ

គណបក្ស CPP ឈ្នះ​ការ​បោះឆ្នោត​ជាតិ ហើយ​លោក ហ៊ុន សែន បន្ត​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី។

ថ្ងៃ​ទី៣ ខែកុម្ភៈ ឆ្នាំ២០០២

កម្ពុជា​បោះឆ្នោត​ឃុំសង្កាត់​លើកដំបូង

កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ឃុំសង្កាត់​ដំបូង​បង្អស់​របស់​ខ្លួន។ គណបក្ស CPP ឈ្នះ​បាន​អាសនៈ​ភាគច្រើន​នៅ​ក្នុង​ក្រុមប្រឹក្សា​ឃុំសង្កាត់ និង​អាច​តែងតាំង​ប្រធាន​ឃុំសង្កាត់​ភាគច្រើន​នៅ​ក្នុង​ប្រទេស។

ខែវិច្ឆិកា ឆ្នាំ១៩៩៨

ព្រះអង្គម្ចាស់ រណឫទ្ធិ និង​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​

​លោក ហ៊ុន សែន និង​ព្រះអង្គម្ចាស់ រណឫទ្ធិ ឯកភាព​គ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ ដែល​អនុញ្ញាត​ឲ្យ​លោក ហ៊ុន សែន បន្ត​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ហើយ​ព្រះអង្គម្ចាស់ រណឫទ្ធិ ក្លាយ​ជា​ប្រធាន​រដ្ឋសភា​ជាតិ។ ការព្រមព្រៀង​គ្នា​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច ជាមួយ​នឹង​គណបក្ស CPP ធ្វើ​ឲ្យ​គណបក្ស SRP ក្លាយ​ជា​គណបក្ស​ប្រឆាំង​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស។

ថ្ងៃ​ទី២៦ ខែកក្កដា ឆ្នាំ១៩៩៨

CPP ឈ្នះការ​បោះឆ្នោត​ជាតិ

គណបក្ស CPP របស់​លោក ហ៊ុន សែន ឈ្នះ​អាសនៈ​សភា​​ភាគច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ហើយ​គណបក្ស​ហ៊្វុនស៊ីនប៉ិច ​ឈ្នះ​បាន​អាសនៈ​ច្រើន​ទីពីរ និង​គណបក្ស SRP ឈ្នះ​បាន​អាសនៈ​ច្រើន​ទី​បី។

ខែមីនា ឆ្នាំ១៩៩៨

ព្រះអង្គម្ចាស់ រណឫទ្ធិ យាង​មក​កម្ពុជា​វិញ

ព្រះអង្គម្ចាស់ រណឫទ្ធិ យាងមក​កម្ពុជា​វិញ​ដើម្បី​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ។

ខែកក្កដា ឆ្នាំ១៩៩៧

ព្រះអង្គម្ចាស់ រណឫទ្ធិ ត្រូវ​ទម្លាក់​ពី​តំណែង

ការ​ប៉ះទង្គិច​គ្នា​ដ៏​ធំ​មួយ​រវាង​កងកម្លាំង​របស់​គណបក្ស CPP និង​គណបក្ស​ហ៊្វុនស៊ីនប៉ិច កើតឡើង។ ព្រះអង្គម្ចាស់ រណឫទ្ធិ និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ហើយ​មួយ​ខែ​ក្រោយ​មក ព្រះអង្គ​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី​មួយ។

ឆ្នាំ១៩៩៥

លោក សម រង្ស៊ី បង្កើត​គណបក្ស​នយោបាយ

លោក សម រង្ស៊ី ​បង្កើត​គណបក្ស​ជាតិខ្មែរ។

ខែមិថុនា ឆ្នាំ១៩៩៣

ហ៊្វុនស៊ីនប៉ិច​និង​CPP ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​

ដោយ​មាន​អន្តរាគមន៍​ពី​ព្រះបាទ​ នរោត្តម សីហនុ គណបក្ស​ហ៊្វុនស៊ីនប៉ិច​និង​គណបក្ស CPP ព្រមព្រៀង​គ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ ដោយ​ព្រះអង្គម្ចាស់ រណឫទ្ធិ ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទី​មួយ ហើយ​លោក ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទី​ពីរ។ ​

ថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣

កម្ពុជា​បោះឆ្នោត​លើក​ដំបូង

ក្រោយ​ពី​មាន​ការ​ការពារ​ពី​អង្គការ​សហប្រជាជាតិ​អស់រយៈពេល​ពីរ​ឆ្នាំ ​កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ដំបូង​បង្អស់​របស់​ខ្លួន​ក្រោយ​សង្គ្រាម​បញ្ចប់ ដោយ​មាន​ការ​ត្រួតពិនិត្យ​ពី​អង្គការ​នេះ។ គណបក្ស CPP របស់​លោក ហ៊ុន សែន បាន​ចាញ់​គណបក្ស​ហ៊្វុនស៊ីនប៉ិច​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។

ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១

​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង ប៉ារីស ត្រូវ​បាន​ចុះ​ហត្ថលេខា

ប្រទេស​ចំនួន​១៩ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង ប៉ារីស ដើម្បី​បញ្ចប់​ជា​ផ្លូវការ​នូវ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា។ ​

ថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ១៩៨៩

កងទ័ព​វៀតណាម​ត្រូវ​បាន​ដក​ចេញ​ពី​កម្ពុជា

កងទ័ព​វៀតណាម​ចុងក្រោយ​បង្អស់​ត្រូវ​បាន​ដក​ចេញ​ពី​កម្ពុជា បន្ទាប់​ពី​កាន់​កាប់​កម្ពុជា​អស់​មួយ​ទសវត្សរ៍។ ​

ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥

លោក ហ៊ុន សែន ក្លាយ​ជា​នាយករដ្ឋមន្ត្រី ​

លោក ហ៊ុន សែន ត្រូវ​បាន​រដ្ឋសភា​ជាតិ​តែងតាំង​ជា​នាយករដ្ឋមន្ត្រី។ ​​

ថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៧៩

​របប​ខ្មែរ​ក្រហម​បញ្ចប់

អតីត​ទាហាន​ខ្មែរ​ក្រហម​មួយ​ក្រុម​ដែល​គាំទ្រ​ដោយ​យោធា​វៀតណាម ផ្តួលរំលំ​រដ្ឋាភិបាល​ខ្មែរ​ក្រហម​និង​​រំដោះ​កម្ពុជា។ ក្រោយ​មក​វៀតណាម​បាន​គាំទ្រ​ដល់​ការ​បង្កើត​រដ្ឋាភិបាល​កម្ពុជា​ថ្មី​មួយ។

ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ១៩៧៥

ខ្មែរ​ក្រហម​កាន់​កាប់​កម្ពុជា

ខ្មែរ​ក្រហម​​ដែល​គាំទ្រ​ដោយ​ចិន កាន់​កាប់​កម្ពុជា​និង​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​១លាន​៧​សែន​នាក់ ក្នុង​រយៈពេល​៣ឆ្នាំ ៨ខែ និង​២០​ថ្ងៃ។

ខែមីនា ឆ្នាំ១៩៧០

លន់ នល់ ធ្វើ​រដ្ឋប្រហារ

ឧត្តមសេនីយ៍ លន់ នល់ ដែល​គាំទ្រ​ដោយ​អាមេរិក ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​ព្រះបាទ សីហនុ។

ខែមេសា ឆ្នាំ១៩៦០

ព្រះបាទ សីហនុ ​ក្លាយ​ជា​ប្រមុខរដ្ឋ

ព្រះបាទ សុរាម្រិត សោយទិវង្គត។ ព្រះបាទ សីហនុ យល់​ព្រម​ទទួល​តំណែង​ជា​ប្រមុខរដ្ឋ។

ខែ​កញ្ញា ឆ្នាំ១៩៥៥

ព្រះបាទ សីហនុ ក្លាយ​ជា​នាយករដ្ឋមន្ត្រី

ព្រះបាទ សីហនុ ក្លាយ​ជា​នាយករដ្ឋមន្ត្រី បន្ទាប់​ពី​ព្រះអង្គ​ដាក់​រាជ​ថ្វាយ​ព្រះបិតា​ ព្រះបាទ សុរាម្រិត។

ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣

កម្ពុជា​ទទួល​បាន​ឯករាជ្យ​

ព្រះបាទ នរោត្តម សីហនុ ដឹកនាំ​ទាមទារ​បាន​ឯករាជ្យ​ពី​បារាំង។

ឯកសារយោង

[x]

ខ្មែរក្រហម

ខ្មែរក្រហម ដែល​​ត្រូវ​បាន​គេ​ស្គាល់​ថាជា​ បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​ត្រួតត្រា​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ​១៧ ខែ​ មេសា ឆ្នាំ ១៩៧៥។ ក្រោម​ការដឹកនាំ​របស់​ ប៉ុល ពត ពួកគេ​ប្រើប្រាស់​មនោគមវិជ្ជា​ម៉ៅជ្រុលនិយម​និង​​ម៉ាក្សលេនីនជ្រុលនិយម ដើម្បី​ចង់​ផ្លាស់ប្ដូរ​កម្ពុជា​ឲ្យ​ទៅ​ជា​ប្រទេស​កសិកម្ម​មួយ​ដែល​អាច​ផ្គត់ផ្គង់​ខ្លួន​ឯង​បាន​និង​មិន​មាន​វណ្ណៈ។ របប​នេះ​សម្លាប់​​អ្នក​ចេះដឹង​និងបញ្ញវន្ត ដូចជា គ្រូបង្រៀន ព្រះសង្ឃ សិល្បករ និង​បុគ្គល​ណា​​ដែល​សង្ស័យ​ថា​មាន​ជា​ប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា​​សម័យ​មុន​ឬ​រដ្ឋាភិបាល​បរទេស។ របប​ប្រល័យពូជសាសន៍​ខ្មែរ​ក្រហម​នេះ​បាន​បង្ខំ​ប្រជាជន​ឲ្យ​ចាកចេញ​ពី​ទីក្រុង​ទៅ​រស់នៅ​ជនបទ និង​បាន​បង្ខំ​​ប្រជាជនឲ្យធ្វើ​ការ​ងារ​ធ្ងន់ ឲ្យ​ពួកគេទទួល​ទាន​អាហារ​មិន​គ្រប់គ្រាន់ រង​ទារុណកម្ម និង​រងការកាប់​សម្លាប់។ របបខ្មែរ​ក្រហម​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ប្រមាណ១,៧លាន​នាក់ ឬ​ស្មើ​នឹង​មួយ​ភាគ​បួន​នៃ​ចំនួន​ប្រជាជន​សរុប រហូត​ទាល់​តែ​កងកម្លាំង​វៀតណាម​មក​រំដោះ​កម្ពុជា និង​បាន​ផ្តួលរំលំ​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ទី ​៧ ខែ ​មករា ឆ្នាំ ១៩៧៩៕

ប្រភពព័ត៌មាន

The Cambodian Genocide

គណបក្ស​សិទ្ធិមនុស្ស (HRP)

គណបក្ស​សិទ្ធិមនុស្ស (HRP) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី ២២ ខែ កក្កដា ឆ្នាំ ២០០៧ ដោយ​លោក កឹម សុខា។ គណបក្ស​នេះ​បាន​ចូល​រួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​ដំបូង​បង្អស់​នៅ​ឆ្នាំ​២០០៨ ហើយឈ្នះ​បាន​អាសនៈ​ចំនួន​បី​ពី​ក្នុង​អាសនៈ​សរុប​ទាំងអស់​១២៣​នៅ​ក្នុង​រដ្ឋសភាជាតិ៕

ប្រភពព័ត៌មាន

Political Parties and Politicians in Cambodia

គណបក្ស​ សម រង្ស៊ី (SRP)

គណបក្ស សម រង្ស៊ី (SRP) ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​ឆ្នាំ១៩៩៥ ដោយ​លោក សម រង្ស៊ី និង​មាន​ឈ្មោះ​ដើម​ថា គណបក្សជាតិខ្មែរ។ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ១៩៩៨ គណបក្ស SRP ឈ្នះ​បាន​អាសនៈ​ចំនួន​១៥​នៅ​ក្នុង​រដ្ឋសភា​ជាតិ ហើយនៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០០៣ គណបក្សនេះ​ទទួលបាន​សំឡេង​ឆ្នោត​គាំទ្រ​២២ភាគរយ និង​បាន​ក្លាយ​ជា​គណបក្ស​ដែល​មាន​ប្រជាប្រិយភាព​បំផុត​ទីពីរ​នៅ​ក្នុង​ប្រទេស បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

ប្រភពព័ត៌មាន

Political Parties and Politicians in Cambodia

ការបោះឆ្នោត​ជាតិ

ចាប់​តាំង​ពី​ឆ្នាំ ១៩៩៣ មក កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ជា​រៀងរាល់​​៥​ឆ្នាំ​ម្តង។ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ អាច​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​ដែល​ពួកគេ​ពេញ​ចិត្ត។ គណបក្ស​នយោបាយ​ណា​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​ជាង​គេ​​អាច​តែងតាំង​សមាជិក​របស់​ខ្លួន​ជា​សមាជិក​រដ្ឋសភា​ជាតិ។ បច្ចុប្បន្ន​នេះ មាន​អាសនៈ​ចំនួន​១២៣​នៅ​ក្នុង​រដ្ឋសភា​ជាតិ ដែល​តំណាង​ឲ្យ​២៤​ខេត្តនិង​រាជធានី​ ភ្នំពេញ។ គណបក្ស​ដែល​ឈ្នះ​ឆ្នោត​បង្កើត​រដ្ឋាភិបាល​​ថ្នាក់​ជាតិ រដ្ឋាភិបាល​ថ្នាក់​ខេត្ត ឧទ្ទេសនាម​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​តាម​ក្រសួង​នានា។ ព្រះមហាក្សត្រ​ត្រូវ​ឡាយព្រះហស្ថលេខា​លើ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី​ទាំងអស់។ ចាប់​តាំង​ពី​ឆ្នាំ ១៩៩៨ មក គណបក្ស​ CPP បាន​ឈ្នះ​រាល់​ការ​បោះឆ្នោត​ជាតិ​ទាំងអស់៕

ការបោះឆ្នោត​ឃុំ​សង្កាត់

ខណៈ​ដែល​​មាន​ភាព​ស្ថិរភាព​ជាង​មុន​និង​ផ្តោត​ទៅ​លើ​ការ​ពង្រឹង​ស្ថាប័ន​រដ្ឋ កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​ឃុំសង្កាត់​ដំបូង​បង្អស់​នៅ​ឆ្នាំ​២០០២។ ការ​បោះឆ្នោត​ឃុំ​សង្កាត់​ត្រូវ​បាន​រៀបចំ​ឡើង​រៀងរាល់​៥​ឆ្នាំ​ម្តង ហើយ​គណបក្ស​នយោបាយ​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​បំផុត​តែងតាំង​មេឃុំ​ឬ​ចៅ​សង្កាត់​នៅក្នុង​ឃុំ​ឬ​សង្កាត់​នោះ។

មេឃុំឬ​ចៅ​សង្កាត់​ត្រូវ​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​អភិបាល​ខណ្ឌ​ឬ​ចៅហ្វាយ​ស្រុក ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ក្នុង​មូលដ្ឋាន​ ដូចជា​​សាងសង់​ប្រព័ន្ធលូ​បង្ហូរ​ទឹក​ស្អុយ សាងសង់​ផ្លូវថ្នល់ បង្ក្រាប​បទឧក្រិដ្ឋ បង្កើត​ប្រភព​ទឹក​ស្អាតនិង​អគ្គិសនី​ជាដើម។ គណបក្ស​ CPP ដែល​ជា​គណបក្ស​កាន់​អំណាច​បាន​ឈ្នះ​អាសនៈ​នៅ​ក្នុង​ឃុំសង្កាត់​ភាគច្រើន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​២០០២​មក៕

គណបក្ស​សង្គ្រោះជាតិ (CNRP)

គណបក្ស​សង្គ្រោះជាតិ (CNRP) ត្រូវ​បាន​បង្កើត​ឡើ​ងនៅ​ថ្ងៃ​ទី​ ១៧ ខែ ​កក្កដា ឆ្នាំ ២០១២ នៅ​ពេល​ដែល​​គណបក្ស​សិទ្ធិមនុស្ស (HRP) របស់​លោក កឹម សុខា និង​គណបក្ស សម រង្ស៊ី (SRP) របស់​​លោក សម រង្ស៊ី បាន​រួបរួម​គ្នា​តែ​មួយ។ លោក​ សម រង្ស៊ី ដែល​ជា​អតីត​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ដែល​បាន​បង្កើត​គណបក្ស​ប្រឆាំង​ក្នុ​ង​ឆ្នាំ​១៩៩៥ ធ្វើ​ជា​ប្រធាន​គណបក្ស CNRP ហើយ​លោក កឹម សុខា ដែល​ជា​សកម្មជន​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍន៍​សង្គម​និង​សេដ្ឋកិច្ច​នៅ​ថ្នាក់​មូលដ្ឋាន ធ្វើ​ជា​​អនុប្រធាន​គណបក្ស CNRP។

គណបក្ស CNRP ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​លើក​ដំបូង​នៅ​ឆ្នាំ​២០១៣ ហើយ​ទទួល​បាន​អាសនៈ​ចំនួន​៥៥​ពី​អាសនៈ​ទាំង​១២៣​នៅ​ក្នុង​រដ្ឋសភា​ជាតិក​ម្ពុជា។

កាល​ពី​ថ្ងៃ​ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៧ លោក សម រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស CNRP និង​កំពុង​និរទេស​ខ្លួន​នៅ​បរទេស បាន​លាលែង​ពី​តំណែង​ដើម្បី​សង្គ្រោះ​គណបក្ស​នេះ​ឲ្យ​រួច​ផុត​ពី​ការ​រំលាយ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​គំរាម​ធ្វើ​វិសោធនកម្ម​ច្បាប់​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាច​រំលាយ​គណបក្ស​នយោបាយ​ណា ដែល​មាន​មន្ត្រី​ប្រព្រឹត្ត​បទល្មើស​បាន។ លោក សម រង្ស៊ី ត្រូវ​បាន​កាត់​ទោសដោយ​កំបាំង​មុខកាល​ពី​ឆ្នាំ​២០១០ ចំពោះ​អ្វី​ដែល​រដ្ឋាភិបាល​ហៅ​ថា​ជា​ការផ្សាយ​​ព័ត៌មាន​មិន​ពិត។

កាល​ពី​ខែ មីនា ឆ្នាំ ២០១៧ លោក កឹម សុខា បាន​បន្ត​តំណែង​ពី​លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន​គណបក្ស CNRP។ កាល​ពី​ថ្ងៃ​ទី​ ០៣ ខែ កញ្ញា ឆ្នាំ ២០១៧ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឯ​គេហដ្ឋាន​របស់​លោក​ក្នុង​រាជធានី ភ្នំពេញ ចំពោះ​ការ​ចោទប្រកាន់​ថា​ក្បត់​ជាតិ ដោយត្រូវ​បាន​រដ្ឋាភិបាល​ចោទប្រកាន់​ថា​ឃុបឃិត​ជាមួយ​នឹង​សហរដ្ឋអាមេរិក​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ តុលាការ​កំពូល​កម្ពុជា​បាន​ចេញ​សាលក្រម​ឲ្យរំលាយ​គណបក្ស​ CNRP។ មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​បាន​ចុះចូល​ជាមួយនឹង​គណបក្ស CPP ខណៈ​ដែល​មន្ត្រី​​ជាច្រើន​ទៀត​រត់ភៀសខ្លួន​ចេញ​ពី​ប្រទេស ឬ​ត្រូវ​បាន​បង្ខំ​ឲ្យ​ឈប់​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ៕

ប្រភពព័ត៌មាន

Political Parties and Politicians in Cambodia

ហ៊្វុនស៊ីនប៉ិច (FUNCINPEC)

គណបក្ស​ហ៊្វុនស៊ីនប៉ិច ត្រូវ​បានប​ង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៨១ ដោយ​ព្រះបាទ នរោត្តម សីហនុ ជា​ចលនា​តស៊ូ​មួយ​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាលនៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​គាំទ្រដោយ​វៀតណាម។ នៅ​ឆ្នាំ​១៩៩១ ព្រះ​បាទ នរោត្តម សីហនុ បាន​ប្រគល់​ចលនា​នោះ​ឲ្យ​​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដឹកនាំ។ គណបក្ស​ហ៊្វុនស៊ីនប៉ិច ដែល​ជា​អក្សរកាត់​ជា​ភាសាបារាំង​ បាន​ក្លាយ​ជា​គណបក្ស​នយោបាយ​នៅ​ឆ្នាំ​១៩៩២។ គណបក្សហ៊្វុនស៊ីនប៉ិច​បាន​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ដែល​គាំទ្រ​ដោយ UNTAC ក្នុង​ឆ្នាំ​១៩៩៣។ គណបក្ស​នេះ​បាន​ឈ្នះ​ឆ្នោត ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​មិន​ព្រម​ចុះ​ចេញ​ពី​តំណែង។ ដោយ​មាន​អន្តរាគមន៍​ពី​ព្រះបាទ នរោត្តម សីហនុ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និង​លោក ហ៊ុន សែន បាន​ព្រមព្រៀង​គ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ ដែល​មាន​នាយករដ្ឋមន្ត្រី​ពីរ រហូត​ដល់​ឆ្នាំ ១៩៩៧ នៅ​ពេល​ដែល​កងកម្លាំង​ដែល​ស្មោះស្ម័គ្រ​នឹង​នាយករដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ប្រយុទ្ធ​គ្នា នៅ​ខែ​កក្កដា ឆ្នាំ​ដដែល។ កងកម្លាំង​របស់​លោក ហ៊ុន សែន បាន​ទទួល​ជ័យជម្នះ ហើយ​ព្រះ​អង្គម្ចាស់ រណឫទ្ធិ ត្រូវ​និរទេស​ខ្លួន​ទៅ​នៅ​បរទេស និង​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​៕

ប្រភពព័ត៌មាន

Political Parties and Politicians in Cambodia

មីក្រូហិរញ្ញវត្ថុ

ក្នុង​រយៈពេល​​ជាង​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ យ៉ាង​ហោច​ណាស់​មាន​គ្រួសារ​កម្ពុជា​ពីរ​លាន​នាក់​នៅ​ក្នុង​ខេត្ត​ចំនួន​២២​នៅ​កម្ពុជា​ ខ្ចី​ប្រាក់​ក្នុង​បរិមាណ​តិចតួច​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដែល​ផ្តល់​ប្រាក់​កម្ចី​ដល់​កសិករ អ្នក​នេសាទ និង​អ្នក​ដទៃទៀត​ដែល​ត្រូវការ​ប្រាក់​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។ បើ​គ្មាន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទេ​នោះ ពលរដ្ឋ​កម្ពុជា​នឹង​មិន​អាច​ទទួល​បាន​ឥណទាន​នោះ​ឡើយ។

ឥណទាន​ខ្នាតតូច​​មិនមែន​មាន​តែ​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។ លោក Muhammad Yunus បាន​បង្កើត​ធនាគារ Grameen ក្នុង​ប្រទេស​បង់ក្លាដេស ដើម្បី​ផ្តល់​ប្រាក់​កម្ចី​ខ្នាត​តូច​​ដល់​ស្ត្រី​ក្រីក្រ​ ដែល​ត្រូវ​ទិញ​វត្ថុធាតុដើម​សម្រាប់​ផលិតផល​ដែល​ពួកគេ​ផលិតដើម្បី​លក់។ លោក Yunus យក​អត្រា​ការប្រាក់​យ៉ាង​ទាប​ពី​អ្នក​ខ្ចីប្រាក់ ហើយ​អ្នក​ខ្ចីប្រាក់​ត្រូវ​សង​វិញ​ក្នុង​អត្រា​មួយ​ដែល​បាន​ព្រមព្រៀង​គ្នា។ ជា​ឧទាហរណ៍​នៅ​ឆ្នាំ ២០១៦ ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ Opportunity International បាន​ចេញ​របាយការណ៍​ថា ខ្លួន​​បាន​ទទួលអត្រា​​ប្រាក់​សំណង​វិញ​ប្រមាណ​៩៨,៩ភាគរយ។

លោក Yunus និង​ធនាគារ​​នោះ​បាន​ឈ្នះ​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០០៦ ចំពោះ​ការ​បង្កើត​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​និង​«កិច្ចខិតខំប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​នៅ​ថ្នាក់​មូលដ្ឋាន‍‍‍»។ សហគ្រាស​ហិរញ្ញវត្ថុ​អន្តរជាតិ ដែល​ជា​ផ្នែក​មួយ​នៃ​ធនាគារ​ពិភពលោក បាន​ប៉ាន់ស្មាន​ថា ត្រឹម​ឆ្នាំ​២០១៤ មនុស្ស​ជាង​១៣០​លាន​នាក់​បាន​ទទួល​អត្ថប្រយោជន៍​ដោយ​ផ្ទាល់​ពី​ប្រតិបត្តិការ​ដែល​ពាក់ព័ន្ធ​នឹង​មីក្រូ​ហិរញ្ញវត្ថុ។

នៅ​កម្ពុជា ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បីស្វែងរក​​ប្រាក់​ចំណេញ ទោះ​បី​ជា​ពលរដ្ឋ​កម្ពុជា​ភាគច្រើន​យល់​ឃើញ​ថា ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​គឺ​ជា​របស់​រដ្ឋាភិបាល​ក៏​ដោយ ហើយ​អ្នក​ខ្ចី​ប្រាក់​ជាច្រើន​យល់​ឃើញ​ថា​ការ​សង​ប្រាក់​កម្ចី​វិញ​គឺ​ជា​ពិបាក​ណាស់​សម្រាប់​ពួកគេ។ ជាឧទាហរណ៍​ ក្នុង​ទំហំ​​ប្រាក់​កម្ចី​១០០០​ដុល្លារ​ អ្នក​ខ្ចី​ប្រាក់​ត្រូវ​បង់​ការប្រាក់​៣,៥ភាគរយ​ជា​រៀងរាល់​ខែ។ ការសង​ប្រាក់​កម្ចី​វិញ​ពិបាក​ណាស់​សម្រាប់​កសិករ​ដែ​ល​ទទួល​បាន​ប្រាក់​ចំណេញ​ដោយ​ពឹង​ផ្អែក​លើ​តម្លៃ​ទីផ្សារ​ពិភពលោក។

យោង​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក នៅ​ចុង​ឆ្នាំ ២០១៦ ពលរដ្ឋ​កម្ពុជា​ទាំងអស់​ជំពាក់​ប្រាក់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ចំនួន​៣,១ពាន់​លាន​ដុល្លារ ហើយ​៨៨​ភាគរយ​នៃ​អ្នក​ខ្ចី​ប្រាក់​រស់​នៅ​ក្នុង​តំបន់​ជនបទ​ក្រីក្រ។

របាយការណ៍​ពិសេស​មួយ​ឆ្នាំ​២០១៧ ដែល​ធ្វើ​ឡើង​ដោយ​​គម្រោង Mimosa សម្រាប់​​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ដែល​សិក្សា​អំពី​​បំណុល​ជំពាក់​មីក្រូ​ហិរញ្ញវត្ថុច្រើន​ហួសហេតុ​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍ បាន​រកឃើញ​ថា «ទំហំ​នៃ​ប្រាក់​កម្ចី​ដែល​ត្រូវ​បាន​ផ្តល់​ដោយ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ពី​ឆ្នាំ​២០០៤​ដល់​ឆ្នាំ​២០១៤ បាន​កើនឡើង​៤​ដង​នៃ​​កំណើន​ប្រាក់​ចំណូល​​របស់​អ្នក​ខ្ចី​ប្រាក់។ ការណ៍​នេះ​ត្រូវ​បាន​ពណ៌នា​ថា​ជា​គ្រោះថ្នាក់​នៅ​កម្ពុជា​និ​ងមិន​មាន​ប្រទេស​ណា​ដូច នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​កាសែត ភ្នំពេញ​ប៉ុស្តិ៍។

ស្ថានភាព​មាន​ការ​ធូរស្រាល​បន្តិច​នៅ​ខែ​ មេសា ឆ្នាំ ២០១៧ នៅ​ពេល​ដែល​រដ្ឋាភិបាលបាន​​​កំណត់​អត្រា​ការ​ប្រាក់​ប្រចាំ​ត្រឹម​តែ​១៨​ភាគរយ។ ប៉ុន្តែ​ការ​ដាក់​កម្រិត​នេះ​ធ្វើ​អ្នក​ខ្ចី​ប្រាក់​ក្នុង​បរិមាណ​តិច​តួច​មិន​អាច​ខ្ចី​បាន ដោយ​សារ​តែ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​បាន​រកឃើញ​ថា កម្ចីខ្នាត​តូច​​ផ្តល់​ប្រាក់​ចំណេញ​តិច​តួច ឬ​មិន​បាន​ផ្តល់ប្រាក់​ចំណេញ​ទាល់​តែ​សោះ ដោយសារត្រូវ​ចំណាយ​ទៅ​​លើ​​សេវា​រដ្ឋបាល៕

គណបក្ស​ប្រជាជន​កម្ពុជា (CPP)

គណបក្ស​ប្រជាជនកម្ពុជា (CPP) ​ត្រូវ​បាន​បង្កើតឡើង​ដំបូង​ជា​បក្ស​ប្រជាជនបដិវត្តន៍កម្ពុជា​ ​នៅ​ថ្ងៃ​ទី ​២៨ ខែ​ មិថុនា ឆ្នាំ ១៩៥១ ដោយ​ប្រើប្រាស់​​មនោគមវិជ្ជា​ម៉ាក្សឡេនីន​ជ្រុល​និយម។ គណបក្ស CPP បាន​ដឹក​នាំ​កម្ពុជា​ចាប់​តាំង​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​បាន​ដួល​រលំ​នៅ​​ថ្ងៃ​ទី​៧ ខែ មករា ឆ្នាំ ១៩៧៩។ គណបក្ស CPP បាន​ចូល​រួម​​ក្នុង​ការ​បោះឆ្នោត​ជាតិ​លើក​ដំបូង​បង្អស់​ដែល​គាំទ្រ​ដោយ​ (UNTAC) ក្នុង​ឆ្នាំ​១៩៩៣ ប៉ុន្តែ​គណបក្ស​នេះ​បាន​ចាញ់​គណបក្ស​ហ៊្វុនស៊ីនប៉ិច។ ដោយ​មាន​អន្តរាគមន៍​ពី​ព្រះបាទ នរោត្តម សីហនុ គណបក្សហ្វ៊ុនស៊ីនប៉ិច​និង​គណបក្ស​ CPP បាន​ព្រមព្រៀង​គ្នា​បង្កើត​ជា​រដ្ឋាភិបាល​ចម្រុះ​មួយ​ក្នុង​ឆ្នាំ​១៩៩៣ ហើយ​លោក​ ហ៊ុន សែន​ កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី​ពីរ។ លោក ហ៊ុន សែន​ ក្លាយ​ជា​ប្រធាន​គណបក្ស CPP នៅ​ខែ​មិថុនា ឆ្នាំ ២០១៥៕

ប្រភពព័ត៌មាន

CPP today marks 59 years since founding,” The Cambodian Daily

Political Parties and Politicians in Cambodia

អានបន្ថែម