លោក ហ៊ុន សែន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា​មេដឹកនាំ​ដែល​កាន់​តំណែង​យូរ​បំផុត​ម្នាក់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​ ដោយ​បាន​កាន់​តំណែង​​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៨៥​មក។ បច្ចុប្បន្ន​នេះ​ លោក​គឺ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ដែល​ជា​គណបក្ស​កាន់​អំណាច​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សម រង្ស៊ី

ចាប់​តាំង​ពី​ទសវត្សរ៍ ១៩៩០ មក លោក សម រង្ស៊ី ដែល​ជា​អ្នក​នយោបាយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​នៅ​ប្រទេស​កម្ពុជា និង​ជា​សកម្មជន​លទ្ធិប្រជាធិបតេយ្យ គឺ​ជា​អ្នក​រិះគន់​មិន​សំចៃ​មាត់​ទៅ​លើ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស CPP។ ​

ព្រះបាទ​ នរោត្តម សីហនុ

សម្តេច នរោត្តម សីហនុ ដែល​បាន​សោយទិវង្គត​ហើយ​នោះ បាន​ក្លាយ​ជា​និមិត្តរូប​កម្ពុជា បន្ទាប់​ពី​កម្ពុជា​ទាមទារ​បាន​ឯករាជ្យ​ពី​បារាំង​នៅ​ឆ្នាំ​ ១៩៥៣។

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ

ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ គឺ​ជា​អ្នកនយោបាយ​កម្ពុជា​ដែល​នាំ​មុខ​គេ​មួយ​រូប​នៅ​ក្នុង​ទសវត្សរ៍​១៩៨០​និង​១៩៩០។ ឥឡូវ​នេះ ព្រះអង្គ​គឺ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច ម្តង​ទៀត បន្ទាប់​ពី​ព្រះអង្គ​បាន​ចេញ​ចូល​ក្នុង​ឆាក​នយោបាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។

លោក កឹម សុខា

លោក កឹម សុខា ដែល​ជា​ប្រធាន​គណបក្ស CNRP គឺ​ជា​អ្នក​នយោបាយ​ដ៏​សំខាន់​មួយ​រូប​និង​ជា​អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​ត្រូវ​ជាប់​ឃុំ​ខ្លួន​ ចាប់​តាំង​ពី​ខែ​ កញ្ញា ឆ្នាំ ២០១៧ មក ដោយ​ត្រូវ​បាន​ចោទប្រកាន់​ថា​ក្បត់ជាតិ។

លោក លន់ នល់

សេនាប្រមុខ លន់ នល់ ដែល​គាំទ្រ​ដោយ​អាមេរិក បាន​ធ្វើ​រដ្ឋប្រហារ​​ទម្លាក់​ព្រះបាទ នរោត្តម សីហនុ មុន​ពេល​​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​កម្ពុជា​ដោយ​​ខ្មែរ​ក្រហម​​នៅ​ឆ្នាំ​១៩៧៥។

ប៉ុល ពត

កេរតំណែល​ដ៏​សាហាវ​យង់ឃ្នង​របស់​ ប៉ុល ពត នៅ​តែ​តាម​បន្លាច​ប្រជាជន​ខ្មែរ