សំឡេងអ្នកនយោបាយ
«រដ្ឋាភិបាលកម្ពុជានឹងដឹកនាំប្រទេសកម្ពុជាជានិរន្តរ៍»
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកខ្លួនលោកជា «កូនទាហានឈានមុខ» ម្នាក់របស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ដើម្បីប្រឆាំងតទល់នឹងអ្នករិះគន់ និងគូសត្រូវរដ្ឋាភិបាល តាមបញ្ជារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាល។
ភ្នំពេញ ខ្សែជីវិតរបស់លោក សុខ ឥសាន ដែលបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភាម្នាក់មកពីគណបក្សប្រជាជនកម្ពុជា បានចាប់ផ្តើមនៅថ្ងៃមួយ ក្នុងខែកញ្ញា ឆ្នាំ១៩៧៩ នៅពេលលោកបានដើរតាមផ្លូវនៅរាជធានីភ្នំពេញ នាពេលព្រឹកមួយ។
ពេលនោះ គឺក្រោយរបបខ្មែរក្រហមបានដួលរលំ ដោយសារការឈ្លានពានរបស់កងទ័ពវៀតណាម ដែលបានព្យាយាមបង្កើតរដ្ឋាភិបាលថ្មីនៅកម្ពុជា។
ក្នុងដំណើរស្វែងរកម្តាយរបស់លោកនៅរាជធានីភ្នំពេញ លោក សុខ ឥសាន ដែលជាអតីតគ្រូបង្រៀន ហើយកាលនោះមានអាយុ៣៣ឆ្នាំ បានតស៊ូធ្វើដំណើរតាំងពីតំបន់ជនបទ រហូតមកដល់រាជធានីភ្នំពេញ ដើម្បីស្វែងរកម្តាយរបស់លោក ដោយធ្វើដំណើរទាំងថ្មើរជើងនិងតាមមធ្យោបាយណាដែលលោកមាន ហើយស្លៀកពាក់ខ្មៅដែលខ្មែរក្រហមបានបង្គាប់ឲ្យប្រជាជនស្លៀកពាក់ ក្រោមរបបកុម្មុយនិស្តមួយនេះ។ លោក សុខ ឥសាន បានឲ្យដឹងថា លោកមានតែសម្លៀកបំពាក់មួយសម្រាប់នេះប៉ុណ្ណោះ។
តាមតួលេខ | ថ្នាក់ជាតិ |
---|
នាពេលនោះ លោកបានដើរកាត់មុខក្រសួងមួយដែលកាលនោះមានឈ្មោះថាក្រសួងសេដ្ឋកិច្ច និងជីវភាព ហើយត្រូវបានអ្នកជំនាញការជនជាតិវៀតណាម បានហៅលោកសួរនាំ រហូតបានធ្វើការនៅក្រសួងមួយនោះ។ នៅពេលនោះ ប្រហែលជាអ្នកជំនាញការជនជាតិវៀតណាម យល់ថា លោក សុខ ឥសាន ជាមនុស្សមានចំណេះដឹង ដែលពួកគេត្រូវការចាំបាច់ ដើម្បីជួយរៀបចំរដ្ឋាភិបាលថ្មីនៅកម្ពុជា ពីព្រោះថា ខ្មែរក្រហមបានសម្លាប់អ្នកចេះដឹងនៅកម្ពុជា ក្រោមរបបគ្រប់គ្រងរបស់ខ្លួន។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយ VOA កាលពីពេលថ្មីៗនេះ លោក សុខ ឥសាន មានប្រសាសន៍ថា៖
«វៀតណាមគេឃើញយើងដើរ។ ដើរដូចខោអាវប៉ុល ពតអីចឹង។ គេសួរថាយើងនៅណាមកពីណា។ ដឹងប្រវត្តិយើងថា យើងមកពីក្រចេះ។ ស្រុកកំណើតនៅណា ពីមុនធ្វើអី? បានយើងប្រាប់ថា ធ្វើគ្រូបង្រៀន។ បានគេថាធ្វើគ្រូបង្រៀនមានចំណេះដឹងខ្លះហើយ មករួមចំណែក កសាងប្រទេសអីឡើងវិញ»។
បន្ទាប់មក លោកក៏បានចូលធ្វើការនៅក្រសួងនោះ ហើយជីវិតនយោបាយរបស់លោកក៏បានចាប់ផ្តើម។ ក្នុងពេលនោះ លោកបានធ្វើការនៅផ្នែកស្រង់ស្ថិតិ ហើយបន្ទាប់មកលោកត្រូវបានដំឡើងតំណែងជាអនុប្រធាននាយកដ្ឋានចាត់តាំង និងបៀវត្សរ៍ពលកម្ម។ មួយឆ្នាំបន្ទាប់មក លោកបានចូលរួមជាមួយបក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលជាឈ្មោះដើមរបស់គណបក្សប្រជាជនកម្ពុជា។
លោកមានប្រសាសន៍ថា៖ «ខ្ញុំធ្វើការនៅទីនោះហើយ ដូច្នេះយើងមិនបាច់គិតច្រើននោះទេ គឺចូលតែម្តង»។ ការចូលជាសមាជិកបក្ស មិនមែនជាការតម្រូវឲ្យត្រូវធ្វើនោះទេ ក៏ប៉ុន្តែ វាពិបាកក្នុងការឡើងកាន់តំណែងខ្ពស់ៗ បើសិនជាមិនចូលជាសមាជិកបក្សនោះ។
លោក សុខ ឥសាន ក្នុងអំឡុងពេលនោះ រីករាយនឹងរដ្ឋាភិបាលកម្ពុជាថ្មី។ តាមការយល់ឃើញរបស់លោក មេដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងនោះរួមមានលោក ហ៊ុន សែន លោក ហេង សំរិន និងលោក ជា ស៊ីម ដែលអ្នកទាំងនេះគឺជាអតីតកម្មាភិបាលខ្មែរក្រហម គឺជាអ្នកជួយស្រោចស្រង់ជីវិតរបស់លោក និងប្រជាជនកម្ពុជារាប់លាននាក់ពីសេចក្តីស្លាប់។ លោក សុខ ឥសាន មិនបានលើកឡើងអំពីលោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីកម្ពុជានៅឆ្នាំ១៩៨១ ក្រោយរបបខ្មែរក្រហមបានដួលរលំ ដែលក្រោយមក លោកបានក្លាយជាសមាជិកគណបក្សសង្គ្រោះជាតិ មុនពេលលោកបានទទួលមរណៈភាពកាលពីខែតុលា ឆ្នាំ២០១៦ទេ។
នេះគឺជាផ្នត់គំនិតរបស់ប្រជាជនកម្ពុជាវ័យចាស់ៗភាគច្រើន ដែលនៅតែចង់ចាំថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលជាអ្នកជួយសង្គ្រោះពួកគេពីពួកខ្មែរក្រហម។
កើតក្នុងឆ្នាំ១៩៤៦ នៅក្នុងខេត្តស្វាយរៀងជាប់នឹងព្រំដែនវៀតណាម លោក សុខ ឥសាន មានឱកាសរៀនសូត្របានខ្ពង់ខ្ពស់ ដោយលោកបានចូលរៀននៅសាកលវិទ្យាល័យ និងបានធ្វើជាគ្រូបង្រៀនផងដែរ។ មុនឆ្នាំ១៩៧៩ លោកជាគ្រូបង្រៀននៅអនុវិទ្យាល័យមួយក្នុងខេត្តស្វាយរៀង។ បន្ទាប់មកលោកបានក្លាយជានាយកសាលាវិទ្យាល័យមួយនៅស្រុកកំណើតរបស់លោក។
ក្នុងឆ្នាំ១៩៧២ ក្នុងរបបគ្រប់គ្រងដោយលោកសេនាប្រមុខ លន់ នល់ ដែលគាំទ្រដោយអាមេរិក លោក សុខ ឥសាន បានមករាជធានីភ្នំពេញ ដើម្បីបន្តការសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យ។
តែជាអកុសល កម្ពុជាបានធ្លាក់ទៅក្នុងសម័យខ្មែរក្រហមក្នុងខែមេសា ឆ្នាំ១៩៧៥ ដែលបង្ខំឲ្យរូបលោក ភរិយា កូន និងគ្រួសារសាច់ថ្លៃ ត្រូវបណ្តេញចេញពីទីក្រុងភ្នំពេញទៅជនបទ។ ពួកគេមិនដឹងថា ត្រូវធ្វើដំណើរទៅខាងណាទេ។ ពួកគេចេះតែធ្វើដំណើរទៅទិសខាងឦសាន ហើយបានបន្តធ្វើដំណើររហូតដល់ខេត្តក្រចេះ។
ជាសំណាងមួយសម្រាប់លោក សុខ ឥសាន ដោយសារលោកមានឪពុកក្មេកជាអ្នកបច្ចេកទេស ដែលមានជំនាញក្នុងការផលិតសម្ភារៈកសិកម្មដែលសំខាន់សម្រាប់របបខ្មែរក្រហម ដូច្នេះជីវិតរបស់លោក និងក្រុមគ្រួសារមិនប្រឈមនឹងការសម្លាប់នោះទេ។
ក៏ប៉ុន្តែ ខ្មែរក្រហមក៏មិនទុកឲ្យក្រុមគ្រួសារលោកបានសុខដែរ។ ឪពុកបង្កើតរបស់លោកត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងខ្មែរក្រហម ខណៈមានការវាយប្រហារគ្នាក្នុងខែមករា ឆ្នាំ១៩៧៩។ លោកក៏បានបាត់បង់ប្អូនស្រីម្នាក់ផងដែរ ដោយសារការបរិភោគមិនគ្រប់គ្រាន់។ លោកបែកពីម្តាយ ហើយត្រូវបានបង្ខំឲ្យធ្វើការងារទាំងបាក់កម្លាំង។
ដោយសារតែបទពិសោធន៍ជូរជត់ទាំងនេះ លោក សុខ ឥសាន យល់ថា គណបក្សប្រជាជនកម្ពុជា ជាអ្នកជួយជីវិតរបស់លោក ហើយលោកត្រូវតែគាំទ្រគណបក្សនេះដោយស្មោះស្ម័គ្រ។ លោកមានប្រសាសន៍ថា៖ «យើងរស់ដោយសារគណបក្សប្រជាជនកម្ពុជា។ ហើយការរស់នៅរបស់យើង ដែលពីមុនជួបទុក្ខលំបាក បានរីកចម្រើនជាបន្តបន្ទាប់ ដោយសារគណបក្សប្រជាជន»។
From left: រូបឯកសារ៖ លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ លោក ជា ស៊ីម ប្រធានព្រឹទ្ធសភាជាតិ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមប្រារព្ធទិវា៧មករា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៤។ លោក សុខ ឥសាន ជឿថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលភាគច្រើនជា អតីតកម្មាភិបាលខ្មែរក្រហម បានជួយឲ្យលោក និងប្រជាជនកម្ពុជាជាច្រើនលាន នាក់រួចផុតពីសេចក្តីស្លាប់។ (AP)
ពីមន្ត្រីរាជការទៅជាអ្នកនាំពាក្យរដ្ឋាភិបាល
លោក សុខ ឥសាន បានចំណាយពេលជាង១០ឆ្នាំ ធ្វើការឲ្យរដ្ឋាភិបាលនៅក្រសួងសេដ្ឋកិច្ច។ ក្រោយមក លោកមានឱកាសក្លាយជាអនុរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដែលកើតចេញពីការបំបែកក្រសួងសេដ្ឋកិច្ច និងជីវភាព។ លោកត្រូវឈប់កាន់តំណែងមួយនេះ ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។
កម្ពុជាបានក្លាយជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ហើយគណបក្សនយោបាយមួយទៀត គឺគណបក្សហ៊្វុនស៊ីនប៉ិច បានឈ្នះការបោះឆ្នោតលើកដំបូងបង្អស់របស់កម្ពុជា ក្រោយរបបខ្មែរក្រហម។ ហេតុដូច្នេះ មន្ត្រីរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដែលបានកាន់តំណែងរដ្ឋាភិបាលមុនការបោះឆ្នោតនេះ ត្រូវប្រគល់តំណែងរបស់ខ្លួនទៅឲ្យគណបក្សហ៊្វុនស៊ីនប៉ិចដែលឈ្នះការបោះឆ្នោត។
ក្រោយពីចាកចេញពីការងារមួយនេះ លោក សុខ ឥសាន បានទទួលតំណែងជាទីប្រឹក្សា លោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា ហើយក្រោយមកលោកបានទទួលតំណែងជាអគ្គនាយកទូរទស្សន៍ និងវិទ្យុអប្សរា។ ក្នុងឆ្នាំ២០០៨ លោកបានឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តសម្រាប់គណបក្សប្រជាជនកម្ពុជា ហើយបានជាប់ឆ្នោតជាតំណាងរាស្រ្តមណ្ឌលព្រៃវែង។
កាលពីឆ្នាំ២០១៨ លោកបានឈប់ពីតំណែងតំណាងរាស្រ្ត ដើម្បីមកឈរឈ្មោះជាបេក្ខជនសមាជិកព្រឹទ្ធសភាវិញ ហើយលោកក៏បានជាប់ឆ្នោតកាលពីខែកុម្ភៈ ខណៈការបោះឆ្នោតព្រឹទ្ធសភានោះ មិនមានវត្តមានគណបក្សប្រឆាំងដ៏ធំ គឺគណបក្សសង្រ្គោះជាតិនោះទេ។
ដោយសារធ្លាប់មានបទពិសោធន៍ជាង១០ឆ្នាំទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ លោក សុខ ឥសាន ក៏ត្រូវបានគណបក្សជ្រើសរើសរូបលោក ឲ្យធ្វើជាអ្នកនាំពាក្យគណបក្ស កាលពីឆ្នាំ២០១៥។ តំណែងមួយនេះហើយធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកកាន់តែត្រូវបានស្គាល់ក្នុងចំណោមមហាជន ដោយសារលោកត្រូវបានគេស្គាល់ថា ជាអ្នកនាំពាក្យដែលតែងតែលើកទូរសព្ទអ្នកកាសែត និងអាចឆ្លើយនឹងសំណួរអ្នកកាសែតបានគ្រប់ពេល។
ជាអ្នកនាំពាក្យម្នាក់ លោក សុខ ឥសាន មានប្រសាសន៍ថា លោកត្រូវតែនិយាយការពារកម្មវិធីនយោបាយរបស់គណបក្ស និងការពារសច្ចធម៌របស់គណបក្ស។
លោកមានប្រសាសន៍ថា៖ «តែខ្ញុំនិយាយការណ៍ពិតតើ។ កម្មវិធីនយោបាយរបស់គណបក្សល្អ ក៏ប៉ុន្តែមន្រ្តីរបស់គណបក្ស១ឬ២ធ្វើខុស អាហ្នឹងយើងត្រូវនិយាយខុសអាហ្នឹង។យើងមិនមែនកាន់ជើងណា មនុស្សខូចហ្នឹង»។
លោកក៏ឆ្លៀតពេលធ្វើយុទ្ធនាការឲ្យគណបក្សប្រជាជនកម្ពុជា ដោយធ្វើជាវាគ្មិននៅក្នុងកម្មវិធី«សំឡេងការពិតដើម្បីប្រជាជន» ដែលផ្សព្វផ្សាយតាមហ្វេសប៊ុក រយៈពេលពីរបីថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីផ្សព្វផ្សាយនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងទទួលទូរសព្ទប្រជាពលរដ្ឋដែលតែងតែលើកពីស្នាដៃរបស់គណបក្ស និងរិះគន់គណបក្សប្រឆាំង។ កម្មវិធី ដែលមានរយៈពេលពីរម៉ោងនេះ ត្រូវបានផលិតឡើងដោយវិទ្យុបាយ័ន ដែលគ្រប់គ្រងដោយកូនស្រីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា។
លោក សុខ ឥសាន បានឲ្យដឹងថា លោកចាត់ទុកខ្លួនលោក ជា«កូនទាហានឈានមុខ» សម្រាប់គណបក្សប្រជាជនកម្ពុជា ដោយលោកត្រូវប្រឆាំងតបតនឹងអ្នករិះគន់ និងគូសត្រូវរបស់រដ្ឋាភិបាល តាមការបង្គាប់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់។
មេដឹកនាំជាន់ខ្ពស់រូបនោះ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានគ្រប់គ្រងប្រទេសអស់រយៈពេលជាង៣០ឆ្នាំមកហើយ ហើយដែលបានប្រកាសថា លោកនឹងបន្តកាន់តំណែងរយៈពេល១០ឆ្នាំខាងមុខទៀត។ លោក សុខ ឥសាន បានអះអាងថា នេះគឺជាគោលដៅដ៏ត្រឹមត្រូវរបស់លោកនាយករដ្ឋមន្ត្រី ដោយសារតែគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា។
លោក សុខ ឥសាន មានប្រសាសន៍ថា៖ «នៅតែដឹកនាំទៀត ផុតជំនាន់នេះ ទៅជំនាន់ក្រោយ គឺជួរគណបក្សប្រជាជនដឹកនាំទៀត។ អាហ្នឹងនិរន្តរភាព»។
ទោះជាយ៉ាងណាក្តី អ្នករិះគន់មួយចំនួន យល់ខុសពីនេះ ដោយអះអាងថា គណបក្សកាន់អំណាចបានក្តោបក្តាប់អំណាច ដោយប្រើប្រាស់យុទ្ធសាស្ត្រគំរាមកំហែង ហើយទង្វើនេះមិនមានប្រសិទ្ធភាពទេ ក្នុងការដែលប្រទេសជាតិត្រូវបានដឹកនាំក្នុងរយៈពេលដ៏យូរដោយគណបក្សតែមួយនោះ។
ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជាបានវាយប្រហារលើគណបក្សប្រឆាំងដ៏ធំបំផុត គឺគណបក្សសង្គ្រោះជាតិ ដោយបានចាប់ឃុំខ្លួនមេដឹកនាំគណបក្សនេះ ពីបទក្បត់ជាតិ និងបានរំលាយគណបក្សនេះតាមរយៈសាលក្រមតុលាការកំពូល កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
ការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ នឹងមានគណបក្សចំនួន២០ ចូលរួមប្រកួតប្រជែង ក៏ប៉ុន្តែសមាគមសិទ្ធិមនុស្សអន្តរជាតិ និងអង្គការសហប្រជាជាតិ បានអះអាងថា ការបោះឆ្នោតនេះនឹងមិនមានលក្ខណៈសេរី និងយុត្តិធម៌នោះទេ ដោយសារតែគ្មានការចូលរួមប្រកួតប្រជែងពីគណបក្សសង្គ្រោះជាតិ។
លោក សុខ ឥសាន បានច្រានចោលការលើកឡើងនេះ ដោយអះអាងថា គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយខ្លួនឯង ពីព្រោះថាគណបក្សនេះសម្បូរទៅដោយជនឧក្រិដ្ឋ។
លោកមានប្រសាសន៍ថា៖ «ហើយអ្នកខ្លះគេយល់ថា គណបក្សប្រជាជនខ្លាចភ័យចាញ់ឆ្នោតហើយ បានរំលាយគេ។ មានឭបញ្ហាហ្នឹងទេ? តែត្រូវយល់ថា មូលហេតុអីបានគណបក្សប្រឆាំងហ្នឹងត្រូវរលាយ? ដោយសារតែអំពើប្រព្រឹត្តល្មើសច្បាប់ខ្លួនឯងទេ។ មិនមែនដោយសារគណបក្សប្រជាជនជាអ្នករំលាយគាត់ទេ គឺគាត់ធ្វើឲ្យខ្លួនរលាយខ្លួនឯង»។
លោកបានបន្ថែមថា៖ «ខ្ញុំយល់ថា ទោះយ៉ាងណាក៏ដោយ គណបក្សសង្រ្គោះជាតិហ្នឹង មិនអាចប្រកួតប្រជែងបានទេ»។
លោក សុខ ឥសាន កំពុងតែស្ថិតក្នុងតួនាទីមួយដ៏សំខាន់ ដោយលោកត្រូវតែតស៊ូមតិថា កម្ពុជាគឺជាប្រទេសដែលកំពុងមានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដ៏រីកចម្រើន ខណៈពេលដែលលោកត្រូវតែវាយប្រហារលើគណបក្សណា ដែលហ៊ានប្រកួតប្រជែងនឹងគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច។ លោកបានអះអាងថា សមាជិកនៃគណបក្សប្រឆាំងដ៏ធំមួយនេះ គឺគណបក្សសង្គ្រោះជាតិ សមនឹងជាប់ឃុំ និងរត់ភៀសខ្លួនទៅក្រៅប្រទេស។ ទោះជាយ៉ាងណាក្តី លោក សុខ ឥសាន នៅតែមិនយល់ថា ទស្សនៈរបស់លោក មានលក្ខណៈប្រទាយញប្រទុងគ្នានោះទេ។
លោក សុខ ឥសាន មានប្រសាសន៍ថា៖ «តែវាធម្មតាតើ ការប្រកួតប្រជែងនៅក្នុងទីលានប្រជាធិបតេយ្យ សេរីពហុបក្ស គឺថាដៃគូភាគីមិនចង់ឲ្យដៃគូប្រកួតហ្នឹងខ្លាំងទេ។ អ្នកណាក៏ដូចគ្នាដែរ គេក៏គេចង់បំបែកគណបក្សប្រជាជន ក៏ប៉ុន្តែគេបំបែកវាអត់បាន»។
សមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រជាជនកម្ពុជាចូលរួមការប្រជុំជាមួយលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាបេក្ខជនបោះឆ្នោតព្រឹទ្ធសភា។ (ស៊ុន ណារិន | VOA)
គណបក្សចាស់សម្រាប់យុវជនជំនាន់ថ្មី
បើទោះជាលោកលេចមុខតាមបណ្តាញសង្គមហ្វេសប៊ុក លោក សុខ ឥសាន មិនបានប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុកនោះទេ ដោយលោកយល់ថា ប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ មានសារប្រយោជន៍សម្រាប់រូបលោក។
លោកមានប្រសាសន៍ថា៖ «វាអត់មានប្រយោជន៍អីសម្រាប់ខ្ញុំ ព្រោះខ្ញុំទទួលព័ត៌មាន ខ្ញុំមិនយកតាមហ្វេសប៊ុកទេ។ ខ្ញុំអានកាសែត ស្តាប់វិទ្យុ និងមើលទូរទស្សន៍»។
លោក សុខ ឥសាន មិនយល់ពីវប្បធម៌នៃការប្រើប្រាស់បណ្តាញសង្គមតាមប្រព័ន្ធអ៊ីនធើណែត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់បញ្ចេញការយល់ឃើញរបស់ពួកគេ ដោយសេរី ហើយនិងចំអកឡកឡឺយដល់អ្នកមានអំណាចទេ។
នៅពេលធ្វើបទសម្ភាសន៍ លោក សុខ ឥសាន បានបង្ហាញអ្នកសារព័ត៌មាន VOA នូវរូបភាពមួយចំនួន ដែលរូបថតរបស់លោកត្រូវបានកាត់ត ដងខ្លួនរបស់លោកជារូបត្រឡោកដូង ដៃជាដៃសត្វស្វា និងលោកពាក់មួកមានទង់ជាតិវៀតណាម។ លោកចាត់ទុកថា នេះជាការប្រើប្រាស់សិទ្ធិសេរីភាពហួសហេតុ។
លោកមានប្រសាសន៍ថា៖ «អ្នកលេងហ្វេសប៊ុកដាក់រូបខ្ញុំអីចឹង សួរថាសិទ្ធិសេរីភាពទេ? វាប៉ះពាល់សិទ្ធិសេរីភាពខ្ញុំទេ? ទេប៉ះពាល់»។ លោកបញ្ជាក់បន្ថែមថា៖ «ក៏ប៉ុន្តែយើងយល់ថា អ្វីក៏ដោយ ត្រូវមានព្រំដែន មិនអាចសិទ្ធិសេរីភាព ឬប្រជាធិបតេយ្យ ដោយអនាធិបតេយ្យបានទេ។ វាត្រូវតែមាននីតិរដ្ឋទៅជាមួយគ្នា»។
កាលពីប៉ុន្មានឆ្នាំមុន ការយល់ឃើញបែបនេះក្នុងចំណោមសមាជិកនៃថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ស្ទើរតែបានធ្វើឲ្យគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតកាលពីឆ្នាំ២០១៣។ គណបក្សប្រឆាំងនេះ បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដើម្បីធ្វើជាយុទ្ធសាស្ត្រផ្សព្វផ្សាយឃោសនាព័ត៌មានរបស់ខ្លួន ដែលត្រូវបានរឹតបន្តឹងដោយរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងដើម្បីផ្សព្វផ្សាយទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោត។
ក៏ប៉ុន្តែ នាបច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជាបានចាប់ផ្តើមប្រើប្រាស់យុទ្ធសាស្ត្របណ្តាញសង្គមនេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត កំពុងប្រើប្រាស់ហ្វេសប៊ុកយ៉ាងសកម្ម ដើម្បីទាក់ទាញការគាំទ្រ។ ស្របពេលជាមួយគ្នានោះ គណបក្សប្រជាជនកម្ពុជា ក៏បានរឹតបន្តឹងការបញ្ចេញមតិតាមប្រព័ន្ធសង្គមហ្វេសប៊ុក ជាពិសេសអ្នកដែលប្រើប្រាស់ហ្វេសប៊ុក ដែលរិះគន់រដ្ឋាភិបាល។ រដ្ឋាភិបាលកម្ពុជាក៏បានបង្កើតគណៈកម្មាធិការអន្តរក្រសួងមួយ រួមមានក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីតាមដានការបញ្ចេញមតិរបស់ប្រជាជនកម្ពុជានៅលើប្រព័ន្ធអ៊ិនធើណែត។
ប៉ុន្តែយុទ្ធសាស្ត្របែបនេះ ប្រហែលជាមិនមានប្រសិទ្ធភាពនោះទេ ក្នុងចំណោមប្រជាជនកម្ពុជាដែលនិយមប្រើប្រាស់បណ្តាញសង្គម។
គណបក្សប្រជាជនកម្ពុជា បានធ្វើយុទ្ធនាការនយោបាយ ដោយភ្ជាប់ជាមួយសារថា«គណបក្សផ្តល់ជីវិត» ជាច្រើនទសវត្សរ៍មកហើយ។ សារមួយនេះ សម្រាប់ប្រជាជនកម្ពុជា មានន័យថា ជីវិតរបស់ពួកគេជំពាក់មេដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានបណ្តេញខ្មែរក្រហមក្នុងឆ្នាំ១៩៧៩ ហើយពួកគេគួរតែបោះឆ្នោតឲ្យជាការដឹងគុណ។
ក៏ប៉ុន្តែ មិនដូចលោក សុខ ឥសាន និងប្រជាជនកម្ពុជាក្នុងជំនាន់លោក ដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ខ្មែរក្រហមនោះ គំនិតបែបនេះ ប្រហែលជាមិនមានប្រសិទ្ធភាពនោះទេក្នុងចំណោមប្រជាជនកម្ពុជាក្មេងៗ។
២ភាគ៣នៃប្រជាជនកម្ពុជាប្រមាណ១៦លាននាក់ គឺមានអាយុក្រោម៣៥ឆ្នាំ ដែលពួកគេមិនបានឆ្លងកាត់សម័យសង្រ្គាម និងសម័យកាប់សម្លាប់ ប៉ុល ពត នោះទេ។ ពួកគេបានធំដឹងក្តីក្នុងសម័យដែលពោរពេញដោយភាពរីកចម្រើន និងសេរីភាពមួយកម្រិត ក្នុងការសិក្សាពីប្រទេសដទៃជុំវិញពិភពលោក។ នេះគឺជាផ្នត់គំនិតមួយ ដែលផ្ទុយស្រឡះពីបរិបទនយោបាយឯកភាពក្រោយរបបខ្មែរក្រហម ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
នៅក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ យុវជនបានបង្កើតការគាំទ្រដ៏សំខាន់មួយដល់គណបក្សសង្រ្គោះជាតិ។ ពួកគេជាច្រើនបានបោះឆ្នោតឲ្យគណបក្សប្រឆាំង ដោយសារពួកគេមិនពេញចិត្តនឹងអំពើពុករលួយ គ្រួសារនិយមនិងបក្សពួកនិយម ហើយពួកគេចង់ដឹងថា ការផ្លាស់ប្តូរក្រោមរដ្ឋាភិបាលថ្មី នឹងទៅជាយ៉ាងណា។
ទោះជាយ៉ាងណា លោក សុខ ឥសាន មានសុទិដ្ឋិនិយមថា គណបក្សប្រជាជនកម្ពុជានឹងនៅតែកាន់តំណែង បើសិនជាប្រជាជនកម្ពុជាវ័យក្មេង ស្តាប់បង្គាប់ឪពុកម្តាយ និងស្វែងយល់ដឹងពីអ្នកដែលបានអភិវឌ្ឍកម្ពុជាឲ្យបានរុងរឿង ដែលជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ដែលលោក សុខ ឥសាន យល់ថា ជាមាតាបិតាជាតិ។
លោកមានប្រសាសន៍ថា៖ «ក្មេងជំនាន់ក្រោយ ក៏ត្រូវយល់ថា យើងផឹកទឹក យើងមើលប្រភពទឹកមកពីណាដែរ។ យើងហូបផ្លែស្វាយ យើងដឹងថា អ្នកណា អ្នកដាំដើមស្វាយដែរ។ អីចឹងបានជាយើងខិតខំធ្វើសតិអារម្មណ៍នយោបាយចំពោះក្មួយៗយុវជននេះ»។
លោកបញ្ជាក់បន្ថែមថា៖ «ក្មេងជំនាន់ក្រោយ គណបក្សប្រជាជនមានសមាជិក៥លាន៥សែននាក់ កូនបានប៉ុន្មាន? យើងគិតទៅ មួយគ្រួសារ បានតែ៣នាក់ ក៏វាគ្រាន់បើដែរ។ ហើយយុវជននេះ ខ្ញុំយល់ថា មិនមែនដើរតាមបក្សប្រឆាំងទេ ដើរតាមម៉ែវា ឪវាទេ ពីព្រោះវាកើតដោយសារម៉ែឪវា។ វាកើតវារីកចម្រើនដោយសារម៉ែឪវា។ វាបានរៀន បានសូត្រដោយសារម៉ែឪវា»។
អស់រយៈពេលជិត៤០ឆ្នាំ បន្ទាប់ពីលោកត្រូវបានជ្រើសរើសឲ្យធ្វើការជាមួយរដ្ឋាភិបាល លោក សុខ ឥសាន មានប្រសាសន៍ថា លោកពេញចិត្តនឹងស្មារតីរបស់គណបក្សដែលលោកបម្រើ ដូច«ទាហានឈានមុខដ៏ស្មោះត្រង់ម្នាក់»។ លោកជឿថា កម្ពុជាមិនត្រូវការការផ្លាស់ប្តូររដ្ឋាភិបាលទេ ហើយលោកសង្ឃឹមថា ប្រជាជនកម្ពុជានឹងបន្តការជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេសជារៀងរហូត។
លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ថា ដូចជាពិបាកក្នុងការផ្លាស់ប្តូរជាមួយនឹងគណបក្សប្រជាជន ពីព្រោះគណបក្សផ្សេងដែលឡើងវាយដណ្តើមខ្សែក្រវាត់ពីគណបក្សប្រជាជន គឺមិនមានកម្មវិធីនយោបាយត្រឹមត្រូវដូចគណបក្សប្រជាជនទេ»។ លោកបញ្ជាក់ថា៖ «អ្នកថ្មី(គណបក្សថ្មី) ខ្ញុំយល់ថា វាថ្មីទំនើបមែន ក៏ប៉ុន្តែវាមិនទាន់មានអត្ថន័យជ្រៅជ្រះ ស៊ីជម្រៅ។ បើនិយាយពីស្ករវិញ វាមិនទាន់ផ្អែមឲ្យវាដូចគណបក្សប្រជាជនទេ»៕
កម្ពុជា (១៩៥៣ - ២០១៨)
[x]
ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៨
សហគមន៍អន្តរជាតិថ្កោលទោសការបោះឆ្នោតថា «មិនសេរីឬយុត្តិធម៌»
អ្នកនាំពាក្យរបស់សេតវិមាននៃរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថាខ្លួននឹងចាត់វិធានការថែមទៀតលើរដ្ឋាភិបាលកម្ពុជា ក្រោយការបោះឆ្នោត ដែលខ្លួនចាត់ទុកថាមិនបានរៀបចំមានលក្ខណៈ សេរីនិង យុត្តិធម៌ និង មិនបានអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយបានចូលរួម។
ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨
គណបក្សប្រជាជនកម្ពុជាអះអាងថា ខ្លួនឈ្នះអាសនៈទាំងអស់នៃរដ្ឋសភា
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ខ្លួនឈ្នះអាសនៈរដ្ឋសភាទាំង ១២៥ អាសនៈ នៅក្នុងការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ដែលជាការបោះឆ្នោតមួយដែលអ្នករិះគន់ថាគ្មានភាពសេរី និងយុត្តិធម៌ ដោយសារគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ចម្បងបំផុតត្រូវបានរារាំងមិនឲ្យចូលរួម។
ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨
កម្ពុជានឹងក្លាយទៅជាប្រទេសដែលមានរដ្ឋាភិបាលឯកបក្ស
គណបក្សប្រជាជនកម្ពុជាបាននិយាយថា ខ្លួនទទួលបានអាសនៈទាំងអស់នៅក្នុងរដ្ឋសភាជាតិ នៅក្នុងការបោះឆ្នោតដែលរងការរិះគន់ពីសំណាក់ក្រុមសិទ្ធិមនុស្សថា ជាការបោះឆ្នោតដ៏គួរឲ្យអាម៉ាស ពីព្រោះគណបក្សប្រឆាំងដ៏ធំត្រូវបានរារាំងមិនឲ្យចូលរួមក្នុងការបោះឆ្នោតនេះ។
ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨
ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបើកទ្វារដោយគ្មានវត្តមានគណបក្សសង្គ្រោះជាតិ
ការិយាល័យបោះឆ្នោតជិត២ម៉ឺន៣ពាន់ការិយាល័យក្នុងប្រទេសកម្ពុជា បានបើកទ្វារហើយនៅព្រឹកថ្ងៃអាទិត្យនេះ ដើម្បីឲ្យអ្នកបោះឆ្នោតរាប់លាននាក់ បានជ្រើសរើសគណបក្សដែលខ្លួនពេញចិត្តដើម្បីដឹកនាំស្ថាប័ននីតិបញ្ញត្តិ ឬសភា និងស្ថាប័ននីតិប្រតិបត្តិ ឬរដ្ឋាភិបាល។
ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៨
រដ្ឋាភិបាលរាំងខ្ទប់វេបសាយរបស់ស្ថាប័នព័ត៌មានមួយចំនួន
មន្ត្រីរដ្ឋាភិបាល បានបញ្ជាក់ថា ខ្លួនបានបញ្ជាឱ្យក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត និងបណ្ដាញទូរស័ព្ទទាំងអស់នៅក្នុងប្រទេស បិទការចូលអានវេបសាយព័ត៌មានយ៉ាងហោចចំនួន១៥ ដែលរិះគន់រដ្ឋាភិបាល អំឡុងថ្ងៃស និងថ្ងៃបោះឆ្នោត ក្រោមហេតុផលថា«រំខានដល់ការបោះឆ្នោត»។
ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៨
សមាជិកបក្សប្រឆាំង៥រូបរងការផាកពិន័យម្នាក់ៗចំនួន១០លានរៀលដោយសារបង្ហោះរូបម្រាមដៃស្អាត
សមាជិកគណបក្សសង្គ្រោះជាតិចំនួន៥នាក់ ក្នុងខេត្តបាត់ដំបង ត្រូវបានផាកពិន័យក្នុងម្នាក់ចំនួន១០លានរៀល ដោយរងការចោទថាបានបង្ហោះសារម្រាមដៃស្អាតមិនទៅបោះឆ្នោត។
ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៨
ពលរដ្ឋខ្មែរយល់ឃើញខុសគ្នាចំពោះការបោះឆ្នោត ខណៈយុទ្ធនាការឃោសនាបានបញ្ចប់
យុទ្ធនាការឃោសនាបោះឆ្នោតដែលមានរយៈពេល២១ថ្ងៃ បានបិទបញ្ចប់ហើយនៅថ្ងៃសុក្រនេះ ជាមួយទស្សនៈយល់ឃើញផ្សេងគ្នារបស់អ្នកគាំទ្រ សមាជិកបក្ស និងពលរដ្ឋសាមញ្ញទូទៅ ចំពោះបរិយាកាសនៅថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត។
ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៨
សហរដ្ឋអាមេរិកអនុម័តសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា
រដ្ឋសភាអាមេរិកអនុម័តសេចក្តីព្រាងច្បាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨ (Cambodia Democracy Act of 2018) ដែលនឹងដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៨
ប្រទេសជប៉ុនមិនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកកម្ពុជាទេ
ប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងមិនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកសង្កេតការណ៍បោះឆ្នោតទេ ទោះបីជារដ្ឋាភិបាលទីក្រុងតូក្យូដែលជាម្ចាស់ជំនួយដ៏ធំរបស់កម្ពុជាធ្លាប់បានបញ្ជូនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជាច្រើនលើកកន្លងមកហើយក៏ដោយ។
ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៨
រដ្ឋាភិបាលបញ្ជាឱ្យផាកពិន័យអ្នកធ្វើយុទ្ធនាការម្រាមដៃស្អាតមិនទៅបោះឆ្នោត
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរចាប់អ្នកបង្ហោះសារម្រាមដៃស្អាតលើបណ្តាញអ៊ីនធឺណិត ដែលបង្ហាញពីការមិនទៅបោះឆ្នោត ឲ្យបង់ពិន័យជាប្រាក់ពី៥លានរៀលទៅ២០លានរៀល។
ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៨
ស្ថាប័នរដ្ឋនៃប្រទេសកម្ពុជាប្រឈមនឹងការវាយប្រហារតាមអ៊ីនធឺណិតពីចិន
ក្រុមអ្នកលួចចូលប្រព័ន្ធអ៊ីនធឺណិត (hackers) ត្រូវបានគេរកឃើញថា បានលួចចូលប្រព័ន្ធអ៊ីនធឺណិតនិងកុំព្យូទ័រនៃស្ថាប័នរដ្ឋសំខាន់ៗរបស់រដ្ឋាភិបាលកម្ពុជា ដែលអ្នកជំនាញជឿថា ជាការវាយប្រហារតាមអ៊ីនធឺណិតដែលរៀបចំដោយរដ្ឋាភិបាលចិន នៅមុនការបោះឆ្នោតជាតិនៅចុងខែកក្កដានេះ។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតមួយឈ្មោះ FireEye Inc. របស់សហរដ្ឋអាមេរិក។
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨
យុទ្ធនាការឃោសនាបោះឆ្នោតជាតិចាប់ផ្តើម
យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា ចាប់ផ្តើម។ គណបក្សនយោបាយចំនួន២០បានចុះឈ្មោះចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត។
ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨
អ្នកសង្កេតការណ៍៥០០០០នាក់នឹងសង្កេតមើលការបោះឆ្នោតនៅខែកក្កដា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា អ្នកសង្កេតការណ៍៥០០០០នាក់ ដែលខ្លះមកពីចិន មីយ៉ាន់ម៉ា និងសិង្ហបុរី នឹងសង្កេតមើលការបោះឆ្នោតនៅថ្ងៃទី ២៩ ខែ កក្កដា ខាងមុខនេះ។
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨
UN ថាបរិយាកាសនយោបាយនៅកម្ពុជាមិនធ្វើឲ្យការបោះឆ្នោតសេរីទេ
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រទេសនូវែលហ្សឺឡង់និងប្រទេសជាសមាជិកដទៃទៀតបានចេញសេចក្តីថ្លែងការណ៍មួយ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាត្រឡប់មករកប្រជាធិបតេយ្យដើម្បីរៀបចំការបោះឆ្នោតជាតិប្រកបដោយសេរីនិងយុត្តិធម៌ ដោយហៅបរិយាកាសនយោបាយបច្ចុប្បន្ននៅកម្ពុជាថា«មិនសមស្របសម្រាប់ការបោះឆ្នោតមួយដែលមានលក្ខណៈសេរី យុត្តិធម៌ និងពិតប្រាកដនោះទេ»។
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨
អាមេរិកដាក់ទណ្ឌកម្មប្រធានកងអង្គរក្សលោក ហ៊ុន សែន
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើលោកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រធានកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការបំពានសិទ្ធិមនុស្ស។
ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨
កងកម្លាំងពិសេសត្រូវបានបង្កើតឡើងដើម្បីឃ្លាំមើលព័ត៌មានលើអ៊ីនធឺណិត
រដ្ឋាភិបាលចេញសេចក្តីបង្គាប់មួយ ថាខ្លួននឹងធ្វើការជាមួយនឹងក្រុមហ៊ុនប្រិយសណីយ៍ ដើម្បីតាមដាននិងត្រួតពិនិត្យមើលព័ត៌មានលើប្រព័ន្ធអ៊ីនធឺណិត ដែលទំនងជាអាចបង្កឲ្យមាន«អស្ថិរភាព» ដែលនេះគឺជាផ្នែកមួយនៃការបង្ក្រាបដែលមិនធ្លាប់មានពីមុនរបស់រដ្ឋាភិបាល នៅមុនការបោះឆ្នោតថ្ងៃទី ២៩ ខែ កក្កដា ខាងមុខនេះ។
ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨
គ.ជ.ប បង្កើតក្រមសីលធម៌សម្រាប់អ្នកកាសែត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្កើតក្រមសីលធម៌ដ៏ចម្រូងចម្រាសមួយសម្រាប់អ្នកកាសែត ដែលយកព័ត៌មាននៅថ្ងៃបោះឆ្នោត ក្នុងនោះក៏រួមមានការហាមឃាត់មិនឲ្យអ្នកកាសែតសួរព័ត៌មានលម្អិតអំពីលទ្ធផលនៃការបោះឆ្នោតផងដែរ។
ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨
គណនបក្ស២០បានចុះឈ្មោះ
ទោះជាគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ គណបក្សនយោបាយចំនួន២០រួមទាំងគណបក្សប្រជាជនកម្ពុជា បានចុះឈ្មោះប្រកួតប្រជែងនៅក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា។
ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨
Comfrel ដកខ្លួនមិនសង្កេតមើលការបោះឆ្នោត
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ដែលហៅកាត់ថាខុមហ្វ្រែល បានឲ្យដឹងថា ខ្លួនមិនចូលរួមសង្កេតមើលការបោះឆ្នោតនៅខែកក្កដានេះទេ ដោយយោងលើការចោទប្រកាន់របស់រដ្ឋាភិបាលទៅលើអង្គការនេះនិងអង្គការដទៃទៀតថាចូលរួមលើកស្ទួយការធ្វើ«បដិវត្តន៍ពណ៌» នៅកម្ពុជា។
ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨
UN អំពាវនាវឲ្យដោះលែងលោក កឹម សុខា
អង្គការឃ្លាំមើលការឃុំឃាំងតាមទំនើងចិត្តនិងសហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍មួយ ទាមទារឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ ដោយបានហៅការចាប់លោកដាក់ពន្ធនាគារថា «មិនមានលក្ខណៈមនុស្សធម៌»និង«គួរឲ្យអាម៉ាស់»។
ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨
កាសែតភ្នំពេញប៉ុស្តិ៍ត្រូវបានលក់
កាសែតភ្នំពេញប៉ុស្តិ៍ ដែលជាកាសែតឯករាជ្យចុងក្រោយបង្អស់នៅកម្ពុជានិងដែលបោះពុម្ពផ្សាយជាភាសាអង់គ្លេស ត្រូវបានលក់ឲ្យអ្នកវិនិយោគម៉ាឡេស៊ី ដែលក្រុមហ៊ុនរបស់លោកមានជាប់ពាក់ព័ន្ធនឹងលោក ហ៊ុន សែន។
ខែមករា ឆ្នាំ២០១៨
លោក សម រង្ស៊ី បង្កើតចលនា CNRM
លោក សម រង្ស៊ី អតីតប្រធានគណបក្ស CNRP បង្កើតចលនាសង្រ្គោះជាតិ (CNRM) ដែលលោកអះអាងថាដើម្បីធ្វើឲ្យគណបក្ស CNRP នៅតែ«រស់រានមានជីវិត» និង«មិនអាចត្រូវរំលាយបាន» ដោយសារតែចលនានេះមិនត្រូវចុះបញ្ជីជាមួយនឹងរដ្ឋាភិបាលកម្ពុជានោះទេ។ លោក សម រង្ស៊ី បាននិយាយថា ចលនានេះមានផែនការសកម្មភាពរបស់ខ្លួន ដែលរួមទាំងធានាថា ធ្វើឲ្យការបោះឆ្នោតនៅកម្ពុជានៅក្នុងកក្កដាខាងមុខនេះ មានលក្ខណៈសេរីនិងយុត្តិធម៌ផងដែរ។
ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧
តុលាការកំពូលរំលាយគណបក្ស CNRP
តុលាការកំពូលនៃប្រទេសកម្ពុជាចេញសាលក្រមឲ្យរំលាយគណបក្ស CNRP។ សមាជិកគណបក្សប្រឆាំងមួយចំនួនបានស្ម័គ្រចិត្តចូលរួមជាមួយនឹងគណបក្ស CPP ខណៈដែលសមាជិកជាច្រើនទៀតរត់ភៀសខ្លួនទៅក្រៅប្រទេសឬត្រូវបង្ខំឲ្យឈប់ធ្វើនយោបាយ។
ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧
អ្នកស្រី មូរ សុខហួរ រត់ភៀសខ្លួន
លោកស្រី មូរ សុខហួរ រត់ភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីលោក ហ៊ុន សែន បានគំរាមចាប់ខ្លួនអ្នកនយោបាយខាងគណបក្សប្រឆាំងបន្ថែមទៀត។
ខែកញ្ញា ឆ្នាំ២០១៧
វិទ្យុអាស៊ីសេរីបិទការិយាល័យនៅកម្ពុជា
វិទ្យុអាស៊ីសេរី (RFA) បញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា បន្ទាប់ពីដំណើរការជិត២០ឆ្នាំ ដោយផ្អែកលើហេតុផលនៃការបង្ក្រាបរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយ។ វិទ្យុក្នុងស្រុកជាច្រើននៅកម្ពុជាដែលលក់ម៉ោងផ្សាយឲ្យវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ត្រូវបិទទ្វារ ដោយផ្អែកលើហេតុផលគ្មានអាជ្ញាប័ណ្ណដើម្បីដំណើរការ។ វិទ្យុដទៃទៀតដែលនៅដំណើរការឈប់ផ្សព្វផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)។
ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧
កាសែត Cambodia Daily បិទទ្វារ
កាសែតឯករាជ្យ Cambodia Daily ប្រកាសថានឹងបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្រោយពីដំណើរការអស់រយៈពេល២៤ឆ្នាំ នៅពេលដែលកាសែតនេះពាក់ព័ន្ធនឹងការមិនបង់ពន្ធ៦,៣លានដុល្លារ ប៉ុន្តែបណ្ណាធិការកាសែតនេះនិយាយថា រឿងនេះពាក់ព័ន្ធនឹងនយោបាយ ហើយខ្លួនមិនមានលទ្ធភាពបង់ពន្ធនោះទេ។
ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧
លោក កឹម សុខា ត្រូវចាប់ខ្លួន
លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងត្រូវបានចាប់ខ្លួនទាំងកណ្តាលអាធ្រាត្រនៅក្នុងផ្ទះរបស់លោកនៅរាជធានី ភ្នំពេញ ពីបទក្បត់ជាតិ ដោយរដ្ឋាភិបាលចោទប្រកាន់លោកថាឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ លោក ហ៊ុន សែន បានព្រមានកុំឲ្យគណបក្ស CNRP ការពារលោក កឹម សុខា បើមិនដូច្នោះទេ អាចប្រឈមនឹងការរំលាយគណបក្ស។
ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧
វិទ្យាស្ថានជាតិប្រជាធិបតេយ្យត្រូវបង្ខំឲ្យបិទទ្វារ
វិទ្យាស្ថានជាតិប្រជាធិបតេយ្យដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកត្រូវបានរដ្ឋាភិបាលកម្ពុជាបង្ខំឲ្យបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាចំពោះការមិនចុះបញ្ជីតាមច្បាប់។
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧
រដ្ឋសភាអនុម័តច្បាប់ហាមឃាត់គណបក្សនយោបាយ
រដ្ឋសភាជាតិបានអនុម័តលើច្បាប់មួយដែលហាមឃាត់គណបក្សនយោបាយមិនឲ្យពាក់ព័ន្ធជាផ្លូវការជាមួយនឹងឧក្រិដ្ឋជនដែលត្រូវបានចោទប្រកាន់ជាផ្លូវការ។
ខែមិថុនា ឆ្នាំ២០១៧
កម្ពុជាបោះឆ្នោតឃុំសង្កាត់លើកទីបួន
កម្ពុជារៀបចំការបោះឆ្នោតឃុំសង្កាត់ជាលើកទីបួន។ គណបក្ស CPP ឈ្នះបានសំឡេងភាគច្រើន ប៉ុន្តែបាត់បង់សំឡេងគាំទ្រយ៉ាងច្រើនទៅគណបក្ស CNRP។
ខែមីនា ឆ្នាំ២០១៧
លោក កឹម សុខា ក្លាយជាប្រធានគណបក្ស CNRP
លោក កឹម សុខា ជំនួសតំណែងលោក សម រង្ស៊ី ជាប្រធានគណបក្ស CNRP។
ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧
លោក សម រង្ស៊ី លាលែងពីតំណែងប្រធាន CNRP
លោក សម រង្ស៊ី ដែលជាមេដឹកនាំនិរទេសខ្លួនរបស់គណបក្សCNRPលាលែងពីតំណែង ដើម្បីព្យាយាមរក្សាគណបក្សកុំឲ្យត្រូវបានគេរំលាយ បន្ទាប់ពីលោក ហ៊ុន សែន បានគំរាមប្ដូរច្បាប់ថ្មីមួយ ដើម្បីឲ្យរដ្ឋាភិបាលអាចរំលាយគណបក្សណាដែលមានមន្ត្រីប្រព្រឹត្តបទឧក្រិដ្ឋ។
ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦
ព្រះមហាក្សត្រព្រះរាជទានលើកលែងទោសលោក កឹម សុខា
ព្រះមហាក្សត្រ សីហមុនី ព្រះរាជទានលើកលែងទោសដល់លោក កឹម សុខា តាមសំណើរបស់លោក ហ៊ុន សែន។
ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦
លោក កឹម សុុខា ត្រូវបានកាត់ទោស
តុលាការរាជធានី ភ្នំពេញ កាត់ទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគាររយៈពេល៥ខែ ជុំវិញករណីសំណុំរឿងស្នេហាលួចលាក់របស់លោក ដែលគេជឿថាពាក់ព័ន្ធនឹងនយោបាយ។ លោក កឹម សុខា មិនបានបង្ហាញខ្លួននៅតុលាការតាមដីកាកោះនោះទេ។
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦
លោក កែម ឡី ត្រូវបានគេបាញ់សម្លាប់
លោក កែម ឡី ដែលជាសកម្មជននយោបាយដ៏ល្បីឈ្មោះម្នាក់និងជាអ្នករិះគន់រដ្ឋាភិបាលមិនសំចៃមាត់ម្នាក់ ត្រូវបានគេបាញ់សម្លាប់នៅឯស្ថានីយ៍ប្រេងឥន្ធនៈមួយកណ្តាលរាជធានី ភ្នំពេញ ទាំងកណ្តាលថ្ងៃ ដែលប៉ូលិសនិយាយថាពាក់ព័ន្ធនឹងជម្លោះប្រាក់កម្ចី៣០០០ដុល្លារ ប៉ុន្តែភរិយារបស់លោក កែម ឡី បានបដិសេធ។
ខែមិថុនា ឆ្នាំ២០១៦
លោក កឹម សុខា លាក់ខ្លួន
លោក កឹម សុខា ចាប់ផ្តើមលាក់ខ្លួននៅទីស្នាក់ការរបស់គណបក្ស CNRP ដើម្បីចៀសវាងការចាប់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវស្នេហាលួចលាក់របស់លោក។
ខែមេសា ឆ្នាំ២០១៦
មន្ត្រី៥នាក់ត្រូវបានចាប់ខ្លួន
មន្ត្រី៤នាក់នៃអង្គការការពារសិទ្ធិមនុស្ស អាដហុក និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការសូកប៉ាន់សាក្សី ក្នុងសំណុំរឿងស្នេហាលួចលាក់របស់លោក កឹម សុខា។
ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥
លោក សម រង្ស៊ី ត្រូវបានដកតំណែង
ខណៈធ្វើទស្សនកិច្ចទៅបរទេស លោក សម រង្ស៊ី ត្រូវបានដកតំណែងជាសមាជិកសភានិងអភ័យឯកសិទ្ធិសភា ដែលត្រួសត្រាយផ្លូវសម្រាប់ការចាប់ខ្លួនពាក់ព័ន្ធនឹងករណីបរិហាកេរ្តិ៍។
ខែតុលា ឆ្នាំ២០១៥
សមាជិកសភា CNRP ពីរនាក់ត្រូវបានគេវាយដំ
សមាជិកសភាពីរនាក់របស់គណបក្ស CNRP ត្រូវបានហ្វូងបាតុករដែលគាំទ្ររដ្ឋាភិបាល វាយដំនៅមុខរដ្ឋសភាជាតិ ដើម្បីទាមទារឲ្យលោក កឹម សុខា លាលែងពីតំណែងជាអនុប្រធានសភា។
ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥
រដ្ឋសភាអនុម័តច្បាប់ដែលអាចបង្ក្រាបសង្គមស៊ីវិល
រដ្ឋសភាជាតិកម្ពុជាអនុម័តលើច្បាប់ដ៏ចម្រូងចម្រាសមួយ ដែលអ្នករិះគន់និយាយថា ផ្តល់អំណាចពេញលេញដល់អាជ្ញាធរក្នុងការបង្ក្រាបអង្គការសង្គមស៊ីវិលណា ដែលប្រឆាំងនឹងរដ្ឋាភិបាល។
ខែមេសា ឆ្នាំ២០១៥
គ.ជ.ប ត្រូវបានរុះរើឡើងវិញ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបានរុះរើឡើងវិញ ដោយកិច្ចព្រមព្រៀងរវាងគណបក្សនយោបាយទាំងពីរ ដើម្បីធ្វើកំណែទម្រង់ការបោះឆ្នោត។
ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤
CNRP ឈប់ធ្វើពហិការរដ្ឋសភា
គណបក្ស CNRP ព្រមព្រៀងជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបញ្ចប់ការធ្វើពហិការរដ្ឋសភាដែលមានរយៈពេលមួយឆ្នាំ។
ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤
សមាជិក CNRP ត្រូវបានចោទប្រកាន់
អ្នកនយោបាយរបស់គណបក្សប្រឆាំង៦នាក់ត្រូវបានចោទប្រកាន់ពីបទដឹកនាំការធ្វើ«កុប្បកម្ម»មួយ បន្ទាប់ពីប៉ះទង្គិចជាមួយនឹងកងកម្លាំងសន្តិសុខ ដែលទប់ស្កាត់អ្នកគាំទ្ររបស់ពួកគេមិនឲ្យប្រមូលផ្តុំគ្នានៅសួនប្រជាធិបតេយ្យ។
ខែមករា ឆ្នាំ២០១៤
កងរាជអាវុធហត្ថបង្ក្រាបការតវ៉ា
កងរាជអាវុធហត្ថបង្ក្រាបការតវ៉ារបស់គណបក្ស CNRP និងកម្មកររោងចក្រ ដែលបានបញ្ចប់ការធ្វើបាតុកម្មនៅតាមដងផ្លូវ និងសម្លាប់មនុស្សអស់យ៉ាងហោចណាស់៤នាក់។
ខែកញ្ញាដល់ធ្នូ ឆ្នាំ២០១៣
អ្នកគាំទ្រ CNRP តវ៉ាលទ្ធផលបោះឆ្នោត
គណបក្ស CNRP និងអ្នកគាំទ្រ ធ្វើការតវ៉ាទ្រង់ទ្រាយធំនៅក្នុងរាជធានី ភ្នំពេញ ជុំវិញលទ្ធផលនៃការបោះឆ្នោតដ៏ចម្រូងចម្រាស ដោយទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង និងរៀបចំការបោះឆ្នោតឡើងវិញ។
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣
កម្ពុជាបោះឆ្នោតជាតិលើកទីបួន
កម្ពុជារៀបចំការបោះឆ្នោតជាតិលើកទីបួន។ គណបក្ស CNRP ឈ្នះបាន៥៥អាសនៈពីសភាដែលមាន១២៣អាសនៈ ហើយគណបក្ស CPP ឈ្នះអាសនៈដែលនៅសេសសល់ទាំងអស់។ គណបក្ស CNRP បដិសេធមិនព្រមទទួលយកលទ្ធផលឆ្នោតនិងបានធ្វើពហិការមិនចូលរួមក្នុងសភា។
ខែកក្កដា ឆ្នាំ២០១៣
លោក សម រង្ស៊ី ត្រឡប់មកកម្ពុជាវិញ
លោក សម រង្ស៊ី ត្រឡប់មកកម្ពុជាវិញនៅមុនការបោះឆ្នោតជាតិប៉ុន្មានថ្ងៃ ក្រោយពីព្រះមហាក្សត្រ នរោត្តម សីហមុនី ព្រះរាជទានលើកលែងទោសដល់លោក តាមសំណើរបស់លោក ហ៊ុន សែន។
ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២
ព្រះបាទ សីហនុ សោយទិវង្គត
ព្រះបាទ សីហនុ សោយទិវង្គតដោយសារជំងឺបេះដូង ក្នុងព្រះជន្មាយុ ៨៩ ព្រះវស្សា។
ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២
CNRP ត្រូវបានបង្កើតឡើង
មន្ត្រីកំពូលៗពីគណបក្ស SRP និងគណបក្ស HRP ជួបប្រជុំគ្នានៅទីក្រុង ម៉ានីល ដើម្បីសម្រេចបញ្ចូលគណបក្សទាំងពីរចូលគ្នាជាគណបក្សថ្មីមួយ គឺគណបក្សសង្គ្រោះជាតិ CNRP។
ខែមិថុនា ឆ្នាំ២០១២
កម្ពុជាបោះឆ្នោតឃុំសង្កាត់លើកទីបី
កម្ពុជារៀបចំការបោះឆ្នោតឃុំសង្កាត់លើកទីបី ដោយគណបក្ស CPP ឈ្នះបាន៦១,៨ភាគរយ។
ខែកញ្ញា ឆ្នាំ២០១០
លោក សម រង្ស៊ី រត់ភៀសខ្លួន
លោក សម រង្ស៊ី រត់ភៀសខ្លួនចេញពីប្រទេសម្តងទៀត ដោយប្រឈមនឹងការចោទប្រកាន់អំពីការផ្តល់ព័ត៌មានមិនពិតនិងបន្លំផែនទី បន្ទាប់ពីលោករិះគន់រដ្ឋាភិបាលចំពោះការដាំបង្គោលព្រំដែន។
ខែកក្កដា ឆ្នាំ២០០៨
CPP ឈ្នះការបោះឆ្នោតជាតិ
គណបក្ស CPP របស់លោក ហ៊ុន សែន ឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតជាតិ។
ខែកក្កដា ឆ្នាំ២០០៧
លោក កឹម សុខា បង្កើតគណបក្ស HRP
លោក កឹម សុខា ស្ថាបនិកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បង្កើតគណបក្សសិទ្ធិមនុស្ស (HRP)។
ខែមេសា ឆ្នាំ២០០៧
កម្ពុជាបោះឆ្នោតឃុំសង្កាត់លើកទីពីរ
កម្ពុជារៀបចំការបោះឆ្នោតឃុំសង្កាត់លើកទីពីរ។ គណបក្ស CPP ឈ្នះបាន ៩៨,២ភាគរយនៃឃុំសង្កាត់សរុប ខណៈដែលគណបក្ស SRP ឈ្នះត្រឹមតែ១,៧ភាគរយតែប៉ុណ្ណោះ។
ខែតុលា ឆ្នាំ២០០៦
គណបក្សហ៊្វុនស៊ីនប៉ិចទម្លាក់ព្រះអង្គម្ចាស់ រណឫទ្ធិ
គណបក្សហ៊្វុនស៊ីនប៉ិចទម្លាក់ព្រះអង្គម្ចាស់ រណឫទ្ធិ ពីតំណែងជាប្រធានគណបក្ស បន្ទាប់ពីលោក ហ៊ុន សែន បានចោទប្រកាន់ព្រះអង្គម្ចាស់ រណឫទ្ធិ ថាតែងតាំងបុគ្គលមិនមានសមត្ថភាពឲ្យកាន់តំណែងនយោបាយ និងនិយាយថា ការដែលព្រះអង្គយកអ្នកស្រី អ៊ុក ផល្លា ធ្វើជាស្រីកំណាន់គឺជារឿងដ៏អាម៉ាស់មួយ។ បន្តិចក្រោយមក ព្រះអង្គម្ចាស់ រណឫទ្ធិ ត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ និងពិន័យជាប្រាក់ ១៥០.០០០ដុល្លារ ពីបទរំលោភសេចក្តីទុកចិត្ត ដោយទិញដីពីប្រាក់ដែលបានពីការលក់ទីស្នាក់ការនានារបស់គណបក្សហ៊្វុនស៊ីនប៉ិចតម្លៃ ៣,៦លានដុល្លារ។
ខែមីនា ឆ្នាំ២០០៦
ព្រះអង្គម្ចាស់ រណឫទ្ធិ លាលែងពីប្រធានសភា
ព្រះអង្គម្ចាស់ រណឫទ្ធិ លាលែងពីតំណែងជាប្រធានសភាជាតិ បន្ទាប់ពីលោក ហ៊ុន សែន បានដកតំណែងសហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍន៍ និងសហរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ញឹក ប៊ុនឆៃ។ ព្រះអង្គម្ចាស់ រណឫទ្ធិ រត់ភៀសខ្លួនទៅប្រទេសបារាំង។
ខែកុម្ភៈ ឆ្នាំ២០០៦
លោក សម រង្ស៊ី ត្រឡប់មកកម្ពុជាវិញ
លោក សម រង្ស៊ី ទទួលបានព្រះរាជទានលើកលែងទោស និងត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេលជាច្រើនខែ ដើម្បីចៀសវាងការចាប់ដាក់ពន្ធនាគារលើករណីបរិហាកេរ្តិ៍ ជុំវិញការរិះគន់ទៅលើគោលនយោបាយព្រំដែនរបស់រដ្ឋាភិបាលជាមួយនឹងវៀតណាម។ ក្រោយមក លោកបានចូលរួមជាមួយនឹងគណបក្ស CPP ដើម្បីកែប្រែច្បាប់បោះឆ្នោតពីគោលការណ៍ពីរភាគបី ទៅជាគោលការណ៍សំឡេងភាគច្រើនវិញ។ ការណ៍នេះបានធ្វើឲ្យគណបក្សហ៊្វុនស៊ីនប៉ិចលែងសូវសំខាន់សម្រាប់រដ្ឋាភិបាលចម្រុះ។
ខែតុលា ឆ្នា២០០៥
ព្រះមហាក្សត្រចុះព្រះហស្ថលេខាលើសន្ធិសញ្ញាព្រំដែន
លោក ហ៊ុន សែន គំរាមរំលាយរបបរាជានិយមកម្ពុជា ចំពោះការដែលព្រះករុណា សីហមុនី ពន្យារពេលចុះព្រះហស្ថលេខាលើសន្ធិសញ្ញាព្រំដែនដ៏ចម្រូងចម្រាសមួយជាមួយនឹងវៀតណាម។ ក្រោយមកព្រះអង្គក៏យល់ព្រមចុះព្រះហស្ថលេខា។
ខែតុលា ឆ្នាំ២០០៤
ព្រះករុណា នរោត្តម សីហមុនី ឡើងគ្រងរាជ្យ
ព្រះករុណា នរោត្តម សីហមុនី ឡើងគ្រងរាជ្យបន្តពីព្រះបិតាព្រះបាទ នរោត្តម សីហនុ។
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៣
CPP ឈ្នះការបោះឆ្នោតជាតិ
គណបក្ស CPP ឈ្នះការបោះឆ្នោតជាតិ ហើយលោក ហ៊ុន សែន បន្តកាន់អំណាចជានាយករដ្ឋមន្ត្រី។
ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០២
កម្ពុជាបោះឆ្នោតឃុំសង្កាត់លើកដំបូង
កម្ពុជារៀបចំការបោះឆ្នោតឃុំសង្កាត់ដំបូងបង្អស់របស់ខ្លួន។ គណបក្ស CPP ឈ្នះបានអាសនៈភាគច្រើននៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់ និងអាចតែងតាំងប្រធានឃុំសង្កាត់ភាគច្រើននៅក្នុងប្រទេស។
ខែវិច្ឆិកា ឆ្នាំ១៩៩៨
ព្រះអង្គម្ចាស់ រណឫទ្ធិ និងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី
លោក ហ៊ុន សែន និងព្រះអង្គម្ចាស់ រណឫទ្ធិ ឯកភាពគ្នាបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលអនុញ្ញាតឲ្យលោក ហ៊ុន សែន បន្តកាន់តំណែងជានាយករដ្ឋមន្ត្រី ហើយព្រះអង្គម្ចាស់ រណឫទ្ធិ ក្លាយជាប្រធានរដ្ឋសភាជាតិ។ ការព្រមព្រៀងគ្នារបស់គណបក្សហ៊្វុនស៊ីនប៉ិច ជាមួយនឹងគណបក្ស CPP ធ្វើឲ្យគណបក្ស SRP ក្លាយជាគណបក្សប្រឆាំងតែមួយគត់នៅក្នុងប្រទេស។
ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨
CPP ឈ្នះការបោះឆ្នោតជាតិ
គណបក្ស CPP របស់លោក ហ៊ុន សែន ឈ្នះអាសនៈសភាភាគច្រើននៅក្នុងការបោះឆ្នោតជាតិ ហើយគណបក្សហ៊្វុនស៊ីនប៉ិច ឈ្នះបានអាសនៈច្រើនទីពីរ និងគណបក្ស SRP ឈ្នះបានអាសនៈច្រើនទីបី។
ខែមីនា ឆ្នាំ១៩៩៨
ព្រះអង្គម្ចាស់ រណឫទ្ធិ យាងមកកម្ពុជាវិញ
ព្រះអង្គម្ចាស់ រណឫទ្ធិ យាងមកកម្ពុជាវិញដើម្បីប្រជែងនៅក្នុងការបោះឆ្នោតជាតិ។
ខែកក្កដា ឆ្នាំ១៩៩៧
ព្រះអង្គម្ចាស់ រណឫទ្ធិ ត្រូវទម្លាក់ពីតំណែង
ការប៉ះទង្គិចគ្នាដ៏ធំមួយរវាងកងកម្លាំងរបស់គណបក្ស CPP និងគណបក្សហ៊្វុនស៊ីនប៉ិច កើតឡើង។ ព្រះអង្គម្ចាស់ រណឫទ្ធិ និរទេសខ្លួននៅក្រៅប្រទេស ហើយមួយខែក្រោយមក ព្រះអង្គត្រូវបានទម្លាក់ពីតំណែងជានាយករដ្ឋមន្ត្រីទីមួយ។
ឆ្នាំ១៩៩៥
លោក សម រង្ស៊ី បង្កើតគណបក្សនយោបាយ
លោក សម រង្ស៊ី បង្កើតគណបក្សជាតិខ្មែរ។
ខែមិថុនា ឆ្នាំ១៩៩៣
ហ៊្វុនស៊ីនប៉ិចនិងCPP បង្កើតរដ្ឋាភិបាលចម្រុះ
ដោយមានអន្តរាគមន៍ពីព្រះបាទ នរោត្តម សីហនុ គណបក្សហ៊្វុនស៊ីនប៉ិចនិងគណបក្ស CPP ព្រមព្រៀងគ្នាបង្កើតរដ្ឋាភិបាលចម្រុះមួយ ដោយព្រះអង្គម្ចាស់ រណឫទ្ធិ ធ្វើជានាយករដ្ឋមន្ត្រីទីមួយ ហើយលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីទីពីរ។
ថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣
កម្ពុជាបោះឆ្នោតលើកដំបូង
ក្រោយពីមានការការពារពីអង្គការសហប្រជាជាតិអស់រយៈពេលពីរឆ្នាំ កម្ពុជារៀបចំការបោះឆ្នោតដំបូងបង្អស់របស់ខ្លួនក្រោយសង្គ្រាមបញ្ចប់ ដោយមានការត្រួតពិនិត្យពីអង្គការនេះ។ គណបក្ស CPP របស់លោក ហ៊ុន សែន បានចាញ់គណបក្សហ៊្វុនស៊ីនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។
ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១
សន្ធិសញ្ញាសន្តិភាពទីក្រុង ប៉ារីស ត្រូវបានចុះហត្ថលេខា
ប្រទេសចំនួន១៩ចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពទីក្រុង ប៉ារីស ដើម្បីបញ្ចប់ជាផ្លូវការនូវសង្គ្រាមស៊ីវិលនៅកម្ពុជា។
ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៨៩
កងទ័ពវៀតណាមត្រូវបានដកចេញពីកម្ពុជា
កងទ័ពវៀតណាមចុងក្រោយបង្អស់ត្រូវបានដកចេញពីកម្ពុជា បន្ទាប់ពីកាន់កាប់កម្ពុជាអស់មួយទសវត្សរ៍។
ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥
លោក ហ៊ុន សែន ក្លាយជានាយករដ្ឋមន្ត្រី
លោក ហ៊ុន សែន ត្រូវបានរដ្ឋសភាជាតិតែងតាំងជានាយករដ្ឋមន្ត្រី។
ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩
របបខ្មែរក្រហមបញ្ចប់
អតីតទាហានខ្មែរក្រហមមួយក្រុមដែលគាំទ្រដោយយោធាវៀតណាម ផ្តួលរំលំរដ្ឋាភិបាលខ្មែរក្រហមនិងរំដោះកម្ពុជា។ ក្រោយមកវៀតណាមបានគាំទ្រដល់ការបង្កើតរដ្ឋាភិបាលកម្ពុជាថ្មីមួយ។
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥
ខ្មែរក្រហមកាន់កាប់កម្ពុជា
ខ្មែរក្រហមដែលគាំទ្រដោយចិន កាន់កាប់កម្ពុជានិងសម្លាប់មនុស្សអស់យ៉ាងហោចណាស់១លាន៧សែននាក់ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
ខែមីនា ឆ្នាំ១៩៧០
លន់ នល់ ធ្វើរដ្ឋប្រហារ
ឧត្តមសេនីយ៍ លន់ នល់ ដែលគាំទ្រដោយអាមេរិក ធ្វើរដ្ឋប្រហារផ្តួលរំលំព្រះបាទ សីហនុ។
ខែមេសា ឆ្នាំ១៩៦០
ព្រះបាទ សីហនុ ក្លាយជាប្រមុខរដ្ឋ
ព្រះបាទ សុរាម្រិត សោយទិវង្គត។ ព្រះបាទ សីហនុ យល់ព្រមទទួលតំណែងជាប្រមុខរដ្ឋ។
ខែកញ្ញា ឆ្នាំ១៩៥៥
ព្រះបាទ សីហនុ ក្លាយជានាយករដ្ឋមន្ត្រី
ព្រះបាទ សីហនុ ក្លាយជានាយករដ្ឋមន្ត្រី បន្ទាប់ពីព្រះអង្គដាក់រាជថ្វាយព្រះបិតា ព្រះបាទ សុរាម្រិត។
ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣
កម្ពុជាទទួលបានឯករាជ្យ
ព្រះបាទ នរោត្តម សីហនុ ដឹកនាំទាមទារបានឯករាជ្យពីបារាំង។

ឯកសារយោង
[x]
ខ្មែរក្រហម
ខ្មែរក្រហម ដែលត្រូវបានគេស្គាល់ថាជា បក្សប្រជាជនបដិវត្តន៍កម្ពុជា បានត្រួតត្រាប្រទេសកម្ពុជានៅថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥។ ក្រោមការដឹកនាំរបស់ ប៉ុល ពត ពួកគេប្រើប្រាស់មនោគមវិជ្ជាម៉ៅជ្រុលនិយមនិងម៉ាក្សលេនីនជ្រុលនិយម ដើម្បីចង់ផ្លាស់ប្ដូរកម្ពុជាឲ្យទៅជាប្រទេសកសិកម្មមួយដែលអាចផ្គត់ផ្គង់ខ្លួនឯងបាននិងមិនមានវណ្ណៈ។ របបនេះសម្លាប់អ្នកចេះដឹងនិងបញ្ញវន្ត ដូចជា គ្រូបង្រៀន ព្រះសង្ឃ សិល្បករ និងបុគ្គលណាដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលកម្ពុជាសម័យមុនឬរដ្ឋាភិបាលបរទេស។ របបប្រល័យពូជសាសន៍ខ្មែរក្រហមនេះបានបង្ខំប្រជាជនឲ្យចាកចេញពីទីក្រុងទៅរស់នៅជនបទ និងបានបង្ខំប្រជាជនឲ្យធ្វើការងារធ្ងន់ ឲ្យពួកគេទទួលទានអាហារមិនគ្រប់គ្រាន់ រងទារុណកម្ម និងរងការកាប់សម្លាប់។ របបខ្មែរក្រហមបានសម្លាប់ជីវិតមនុស្សអស់ប្រមាណ១,៧លាននាក់ ឬស្មើនឹងមួយភាគបួននៃចំនួនប្រជាជនសរុប រហូតទាល់តែកងកម្លាំងវៀតណាមមករំដោះកម្ពុជា និងបានផ្តួលរំលំខ្មែរក្រហមនៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩៕
ប្រភពព័ត៌មាន
គណបក្សសិទ្ធិមនុស្ស (HRP)
គណបក្សសិទ្ធិមនុស្ស (HRP) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០០៧ ដោយលោក កឹម សុខា។ គណបក្សនេះបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិដំបូងបង្អស់នៅឆ្នាំ២០០៨ ហើយឈ្នះបានអាសនៈចំនួនបីពីក្នុងអាសនៈសរុបទាំងអស់១២៣នៅក្នុងរដ្ឋសភាជាតិ៕
ប្រភពព័ត៌មាន
គណបក្ស សម រង្ស៊ី (SRP)
គណបក្ស សម រង្ស៊ី (SRP) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយលោក សម រង្ស៊ី និងមានឈ្មោះដើមថា គណបក្សជាតិខ្មែរ។ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ១៩៩៨ គណបក្ស SRP ឈ្នះបានអាសនៈចំនួន១៥នៅក្នុងរដ្ឋសភាជាតិ ហើយនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៣ គណបក្សនេះទទួលបានសំឡេងឆ្នោតគាំទ្រ២២ភាគរយ និងបានក្លាយជាគណបក្សដែលមានប្រជាប្រិយភាពបំផុតទីពីរនៅក្នុងប្រទេស បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
ប្រភពព័ត៌មាន
ការបោះឆ្នោតជាតិ
ចាប់តាំងពីឆ្នាំ ១៩៩៣ មក កម្ពុជាបានរៀបចំការបោះឆ្នោតជាតិជារៀងរាល់៥ឆ្នាំម្តង។ ប្រជាពលរដ្ឋកម្ពុជាដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ អាចទៅបោះឆ្នោតឲ្យគណបក្សនយោបាយណាមួយដែលពួកគេពេញចិត្ត។ គណបក្សនយោបាយណាដែលទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងគេអាចតែងតាំងសមាជិករបស់ខ្លួនជាសមាជិករដ្ឋសភាជាតិ។ បច្ចុប្បន្ននេះ មានអាសនៈចំនួន១២៣នៅក្នុងរដ្ឋសភាជាតិ ដែលតំណាងឲ្យ២៤ខេត្តនិងរាជធានី ភ្នំពេញ។ គណបក្សដែលឈ្នះឆ្នោតបង្កើតរដ្ឋាភិបាលថ្នាក់ជាតិ រដ្ឋាភិបាលថ្នាក់ខេត្ត ឧទ្ទេសនាមនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីតាមក្រសួងនានា។ ព្រះមហាក្សត្រត្រូវឡាយព្រះហស្ថលេខាលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មីទាំងអស់។ ចាប់តាំងពីឆ្នាំ ១៩៩៨ មក គណបក្ស CPP បានឈ្នះរាល់ការបោះឆ្នោតជាតិទាំងអស់៕
ការបោះឆ្នោតឃុំសង្កាត់
ខណៈដែលមានភាពស្ថិរភាពជាងមុននិងផ្តោតទៅលើការពង្រឹងស្ថាប័នរដ្ឋ កម្ពុជាបានរៀបចំការបោះឆ្នោតឃុំសង្កាត់ដំបូងបង្អស់នៅឆ្នាំ២០០២។ ការបោះឆ្នោតឃុំសង្កាត់ត្រូវបានរៀបចំឡើងរៀងរាល់៥ឆ្នាំម្តង ហើយគណបក្សនយោបាយដែលទទួលបានសំឡេងឆ្នោតគាំទ្រច្រើនបំផុតតែងតាំងមេឃុំឬចៅសង្កាត់នៅក្នុងឃុំឬសង្កាត់នោះ។
មេឃុំឬចៅសង្កាត់ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអភិបាលខណ្ឌឬចៅហ្វាយស្រុក ដើម្បីដោះស្រាយបញ្ហានានាក្នុងមូលដ្ឋាន ដូចជាសាងសង់ប្រព័ន្ធលូបង្ហូរទឹកស្អុយ សាងសង់ផ្លូវថ្នល់ បង្ក្រាបបទឧក្រិដ្ឋ បង្កើតប្រភពទឹកស្អាតនិងអគ្គិសនីជាដើម។ គណបក្ស CPP ដែលជាគណបក្សកាន់អំណាចបានឈ្នះអាសនៈនៅក្នុងឃុំសង្កាត់ភាគច្រើននៅទូទាំងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០២មក៕
គណបក្សសង្គ្រោះជាតិ (CNRP)
គណបក្សសង្គ្រោះជាតិ (CNRP) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១២ នៅពេលដែលគណបក្សសិទ្ធិមនុស្ស (HRP) របស់លោក កឹម សុខា និងគណបក្ស សម រង្ស៊ី (SRP) របស់លោក សម រង្ស៊ី បានរួបរួមគ្នាតែមួយ។ លោក សម រង្ស៊ី ដែលជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលបានបង្កើតគណបក្សប្រឆាំងក្នុងឆ្នាំ១៩៩៥ ធ្វើជាប្រធានគណបក្ស CNRP ហើយលោក កឹម សុខា ដែលជាសកម្មជនសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋាន ធ្វើជាអនុប្រធានគណបក្ស CNRP។
គណបក្ស CNRP ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិលើកដំបូងនៅឆ្នាំ២០១៣ ហើយទទួលបានអាសនៈចំនួន៥៥ពីអាសនៈទាំង១២៣នៅក្នុងរដ្ឋសភាជាតិកម្ពុជា។
កាលពីថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៧ លោក សម រង្ស៊ី ដែលជាប្រធានគណបក្ស CNRP និងកំពុងនិរទេសខ្លួននៅបរទេស បានលាលែងពីតំណែងដើម្បីសង្គ្រោះគណបក្សនេះឲ្យរួចផុតពីការរំលាយ បន្ទាប់ពីលោក ហ៊ុន សែន បានគំរាមធ្វើវិសោធនកម្មច្បាប់ ដើម្បីឲ្យរដ្ឋាភិបាលអាចរំលាយគណបក្សនយោបាយណា ដែលមានមន្ត្រីប្រព្រឹត្តបទល្មើសបាន។ លោក សម រង្ស៊ី ត្រូវបានកាត់ទោសដោយកំបាំងមុខកាលពីឆ្នាំ២០១០ ចំពោះអ្វីដែលរដ្ឋាភិបាលហៅថាជាការផ្សាយព័ត៌មានមិនពិត។
កាលពីខែ មីនា ឆ្នាំ ២០១៧ លោក កឹម សុខា បានបន្តតំណែងពីលោក សម រង្ស៊ី ធ្វើជាប្រធានគណបក្ស CNRP។ កាលពីថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៧ លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅឯគេហដ្ឋានរបស់លោកក្នុងរាជធានី ភ្នំពេញ ចំពោះការចោទប្រកាន់ថាក្បត់ជាតិ ដោយត្រូវបានរដ្ឋាភិបាលចោទប្រកាន់ថាឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
កាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ តុលាការកំពូលកម្ពុជាបានចេញសាលក្រមឲ្យរំលាយគណបក្ស CNRP។ មន្ត្រីគណបក្សប្រឆាំងមួយចំនួនបានចុះចូលជាមួយនឹងគណបក្ស CPP ខណៈដែលមន្ត្រីជាច្រើនទៀតរត់ភៀសខ្លួនចេញពីប្រទេស ឬត្រូវបានបង្ខំឲ្យឈប់ធ្វើនយោបាយរយៈពេល៥ឆ្នាំ៕
ប្រភពព័ត៌មាន
ហ៊្វុនស៊ីនប៉ិច (FUNCINPEC)
គណបក្សហ៊្វុនស៊ីនប៉ិច ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨១ ដោយព្រះបាទ នរោត្តម សីហនុ ជាចលនាតស៊ូមួយដើម្បីប្រឆាំងនឹងរដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលគាំទ្រដោយវៀតណាម។ នៅឆ្នាំ១៩៩១ ព្រះបាទ នរោត្តម សីហនុ បានប្រគល់ចលនានោះឲ្យព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដឹកនាំ។ គណបក្សហ៊្វុនស៊ីនប៉ិច ដែលជាអក្សរកាត់ជាភាសាបារាំង បានក្លាយជាគណបក្សនយោបាយនៅឆ្នាំ១៩៩២។ គណបក្សហ៊្វុនស៊ីនប៉ិចបានចូលរួមនៅក្នុងការបោះឆ្នោតជាតិដែលគាំទ្រដោយ UNTAC ក្នុងឆ្នាំ១៩៩៣។ គណបក្សនេះបានឈ្នះឆ្នោត ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធមិនព្រមចុះចេញពីតំណែង។ ដោយមានអន្តរាគមន៍ពីព្រះបាទ នរោត្តម សីហនុ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងលោក ហ៊ុន សែន បានព្រមព្រៀងគ្នាបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលមាននាយករដ្ឋមន្ត្រីពីរ រហូតដល់ឆ្នាំ ១៩៩៧ នៅពេលដែលកងកម្លាំងដែលស្មោះស្ម័គ្រនឹងនាយករដ្ឋមន្ត្រីទាំងពីរបានប្រយុទ្ធគ្នា នៅខែកក្កដា ឆ្នាំដដែល។ កងកម្លាំងរបស់លោក ហ៊ុន សែន បានទទួលជ័យជម្នះ ហើយព្រះអង្គម្ចាស់ រណឫទ្ធិ ត្រូវនិរទេសខ្លួនទៅនៅបរទេស និងត្រូវបានទម្លាក់ពីតំណែង៕
ប្រភពព័ត៌មាន
មីក្រូហិរញ្ញវត្ថុ
ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ យ៉ាងហោចណាស់មានគ្រួសារកម្ពុជាពីរលាននាក់នៅក្នុងខេត្តចំនួន២២នៅកម្ពុជា ខ្ចីប្រាក់ក្នុងបរិមាណតិចតួចពីស្ថាប័នមីក្រូហិរញ្ញវត្ថុដែលផ្តល់ប្រាក់កម្ចីដល់កសិករ អ្នកនេសាទ និងអ្នកដទៃទៀតដែលត្រូវការប្រាក់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ បើគ្មានស្ថាប័នមីក្រូហិរញ្ញវត្ថុទេនោះ ពលរដ្ឋកម្ពុជានឹងមិនអាចទទួលបានឥណទាននោះឡើយ។
ឥណទានខ្នាតតូចមិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ។ លោក Muhammad Yunus បានបង្កើតធនាគារ Grameen ក្នុងប្រទេសបង់ក្លាដេស ដើម្បីផ្តល់ប្រាក់កម្ចីខ្នាតតូចដល់ស្ត្រីក្រីក្រ ដែលត្រូវទិញវត្ថុធាតុដើមសម្រាប់ផលិតផលដែលពួកគេផលិតដើម្បីលក់។ លោក Yunus យកអត្រាការប្រាក់យ៉ាងទាបពីអ្នកខ្ចីប្រាក់ ហើយអ្នកខ្ចីប្រាក់ត្រូវសងវិញក្នុងអត្រាមួយដែលបានព្រមព្រៀងគ្នា។ ជាឧទាហរណ៍នៅឆ្នាំ ២០១៦ ស្ថាប័នមីក្រូហិរញ្ញវត្ថុ Opportunity International បានចេញរបាយការណ៍ថា ខ្លួនបានទទួលអត្រាប្រាក់សំណងវិញប្រមាណ៩៨,៩ភាគរយ។
លោក Yunus និងធនាគារនោះបានឈ្នះពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០០៦ ចំពោះការបង្កើតស្ថាប័នមីក្រូហិរញ្ញវត្ថុនិង«កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមនៅថ្នាក់មូលដ្ឋាន»។ សហគ្រាសហិរញ្ញវត្ថុអន្តរជាតិ ដែលជាផ្នែកមួយនៃធនាគារពិភពលោក បានប៉ាន់ស្មានថា ត្រឹមឆ្នាំ២០១៤ មនុស្សជាង១៣០លាននាក់បានទទួលអត្ថប្រយោជន៍ដោយផ្ទាល់ពីប្រតិបត្តិការដែលពាក់ព័ន្ធនឹងមីក្រូហិរញ្ញវត្ថុ។
នៅកម្ពុជា ស្ថាប័នមីក្រូហិរញ្ញវត្ថុជាច្រើនត្រូវបានបង្កើតឡើងដើម្បីស្វែងរកប្រាក់ចំណេញ ទោះបីជាពលរដ្ឋកម្ពុជាភាគច្រើនយល់ឃើញថា ស្ថាប័នមីក្រូហិរញ្ញវត្ថុគឺជារបស់រដ្ឋាភិបាលក៏ដោយ ហើយអ្នកខ្ចីប្រាក់ជាច្រើនយល់ឃើញថាការសងប្រាក់កម្ចីវិញគឺជាពិបាកណាស់សម្រាប់ពួកគេ។ ជាឧទាហរណ៍ ក្នុងទំហំប្រាក់កម្ចី១០០០ដុល្លារ អ្នកខ្ចីប្រាក់ត្រូវបង់ការប្រាក់៣,៥ភាគរយជារៀងរាល់ខែ។ ការសងប្រាក់កម្ចីវិញពិបាកណាស់សម្រាប់កសិករដែលទទួលបានប្រាក់ចំណេញដោយពឹងផ្អែកលើតម្លៃទីផ្សារពិភពលោក។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោក នៅចុងឆ្នាំ ២០១៦ ពលរដ្ឋកម្ពុជាទាំងអស់ជំពាក់ប្រាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន៣,១ពាន់លានដុល្លារ ហើយ៨៨ភាគរយនៃអ្នកខ្ចីប្រាក់រស់នៅក្នុងតំបន់ជនបទក្រីក្រ។
របាយការណ៍ពិសេសមួយឆ្នាំ២០១៧ ដែលធ្វើឡើងដោយគម្រោង Mimosa សម្រាប់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលសិក្សាអំពីបំណុលជំពាក់មីក្រូហិរញ្ញវត្ថុច្រើនហួសហេតុនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ បានរកឃើញថា «ទំហំនៃប្រាក់កម្ចីដែលត្រូវបានផ្តល់ដោយស្ថាប័នមីក្រូហិរញ្ញវត្ថុពីឆ្នាំ២០០៤ដល់ឆ្នាំ២០១៤ បានកើនឡើង៤ដងនៃកំណើនប្រាក់ចំណូលរបស់អ្នកខ្ចីប្រាក់។ ការណ៍នេះត្រូវបានពណ៌នាថាជាគ្រោះថ្នាក់នៅកម្ពុជានិងមិនមានប្រទេសណាដូច នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែត ភ្នំពេញប៉ុស្តិ៍។
ស្ថានភាពមានការធូរស្រាលបន្តិចនៅខែ មេសា ឆ្នាំ ២០១៧ នៅពេលដែលរដ្ឋាភិបាលបានកំណត់អត្រាការប្រាក់ប្រចាំត្រឹមតែ១៨ភាគរយ។ ប៉ុន្តែការដាក់កម្រិតនេះធ្វើអ្នកខ្ចីប្រាក់ក្នុងបរិមាណតិចតួចមិនអាចខ្ចីបាន ដោយសារតែស្ថាប័នមីក្រូហិរញ្ញវត្ថុបានរកឃើញថា កម្ចីខ្នាតតូចផ្តល់ប្រាក់ចំណេញតិចតួច ឬមិនបានផ្តល់ប្រាក់ចំណេញទាល់តែសោះ ដោយសារត្រូវចំណាយទៅលើសេវារដ្ឋបាល៕
គណបក្សប្រជាជនកម្ពុជា (CPP)
គណបក្សប្រជាជនកម្ពុជា (CPP) ត្រូវបានបង្កើតឡើងដំបូងជាបក្សប្រជាជនបដិវត្តន៍កម្ពុជា នៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ១៩៥១ ដោយប្រើប្រាស់មនោគមវិជ្ជាម៉ាក្សឡេនីនជ្រុលនិយម។ គណបក្ស CPP បានដឹកនាំកម្ពុជាចាប់តាំងពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមបានដួលរលំនៅថ្ងៃទី៧ ខែ មករា ឆ្នាំ ១៩៧៩។ គណបក្ស CPP បានចូលរួមក្នុងការបោះឆ្នោតជាតិលើកដំបូងបង្អស់ដែលគាំទ្រដោយ (UNTAC) ក្នុងឆ្នាំ១៩៩៣ ប៉ុន្តែគណបក្សនេះបានចាញ់គណបក្សហ៊្វុនស៊ីនប៉ិច។ ដោយមានអន្តរាគមន៍ពីព្រះបាទ នរោត្តម សីហនុ គណបក្សហ្វ៊ុនស៊ីនប៉ិចនិងគណបក្ស CPP បានព្រមព្រៀងគ្នាបង្កើតជារដ្ឋាភិបាលចម្រុះមួយក្នុងឆ្នាំ១៩៩៣ ហើយលោក ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្ត្រីទីពីរ។ លោក ហ៊ុន សែន ក្លាយជាប្រធានគណបក្ស CPP នៅខែមិថុនា ឆ្នាំ ២០១៥៕
ប្រភពព័ត៌មាន
“CPP today marks 59 years since founding,” The Cambodian Daily