កម្ពុជាជាប្រទេសដែលមានទម្រង់ប្រជាជនវ័យក្មេង ក្នុងនោះប្រមាណ៦៥ភាគរយនៃចំនួនប្រជាជនសរុបមានអាយុក្រោម៣០ឆ្នាំ។ មួយភាគធំនៃប្រជាជនកម្ពុជារស់នៅតាមតំបន់ជនបទ ហើយពួកគេភាគច្រើនមានជីវភាពក្រីក្រ។
ហេតុដូច្នេះ អំណាចនយោបាយនៅក្នុងប្រទេសកម្ពុជាបានប្រែប្រួលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលការគាំទ្រដល់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចបានថយចុះ ហើយការគាំទ្រដល់គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងធំបំផុតបានកើនឡើង ទាំងថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិ តាមរយៈលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់និងការបោះឆ្នោតជាតិ។ នៅក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា ឈ្នះបាន៥៥ភាគរយ រីឯគណបក្សសង្គ្រោះជាតិឈ្នះបាន៤៥ភាគរយ នៃអាសនៈចំនួន១២៣ នៅក្នុងរដ្ឋសភា នេះបើយោងតាមលទ្ធផលផ្លូវការនៃការបោះឆ្នោតដែលត្រូវបានចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ នៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជាឈ្នះបាន៥៦ភាគរយ ដែលស្មើនឹង៦៥០៣អាសនៈ រីឯគណបក្សសង្គ្រោះជាតិឈ្នះបាន៤៣ភាគរយដែលស្មើនឹង៥០០៧អាសនៈ នៃអាសនៈសរុបចំនួន១១៥៧២ ក្នុងឃុំសង្កាត់សរុបទាំងអស់ដែលមានចំនួន១៦៤៦នៅទូទាំងប្រទេស។
ចំនួនអាសនៈឈ្នះដោយគណបក្សនីមួយៗ
CPP
FCP
SRP
CNRP
23
15
55
26
43
27
90
73
68
64
1998
2003
2008
2013
ចំនួនអាសនៈឈ្នះដោយគណបក្សនីមួយៗ
1998
64
43
15
2003
73
27
23
2008
90
26
2013
68
55
CPP
FCP
SRP
CNRP
ចំនួនអាសនៈឈ្នះដោយគណបក្សនីមួយៗ
CPP
FCP
SRP
CNRP
64
43
15
1998
73
27
23
2003
90
26
2008
68
55
2013
ការមិនគាំទ្រគណបក្សប្រជាជនកម្ពុជាបានកើនឡើងក្នុងចំណោមប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនៅតំបន់ទីប្រជុំជន។ ខណៈដែលនិន្នាការនេះទំនងជាឆ្លុះបញ្ចាំងឲ្យឃើញពីការប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ការបោះឆ្នោតជាតិអាណត្តិទី៦ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ នឹងមិនអាចបង្ហាញការមិនគាំទ្ររបស់ប្រជាពលរដ្ឋលើគណបក្សរបស់លោកនាយករដ្ឋមន្ត្រីបានឡើយ ពីព្រោះតុលាការកំពូលបានចេញសាលក្រមរំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកាកន្លងទៅនេះបាត់ទៅហើយ។
ការរំលាយគណបក្សប្រឆាំងដ៏ធំនេះគឺជាផ្នែកមួយនៃការបង្ក្រាបលើអ្នកប្រឆាំងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមិនធ្លាប់មានពីមុនមក។ ការបង្ក្រាបនេះក៏រួមមានទាំងការចាប់ប្រធានគណបក្សសង្គ្រោះជាតិនិងមន្ត្រីនៃគណបក្សនេះដាក់ពន្ធនាគារ ការបិទកាសែតឯករាជ្យឌឹខេមបូឌា ដេលី (The Cambodia Daily) និងការដាក់កំហិតលើការប្រមូលផ្តុំសាធារណៈនិងការតវ៉ានានានៅតាមទីសាធារណៈផងដែរ។ ការវិភាគលើទិន្នន័យប្រជាសាស្ត្រនិងលទ្ធផលនៃការបោះឆ្នោតកាលពីលើកមុនៗ របស់ VOA ដោយប្រើប្រាស់ទិន្នន័យពីវិទ្យាស្ថានជាតិស្ថិតិនិងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បង្ហាញថា អ្នកបោះឆ្នោតនៅតាមតំបន់ជនបទដែលត្រូវការភ្លើង ទឹកស្អាត ការអប់រំ និងសំខាន់ជាងគេនោះគឺការងារ ដែលចាំបាច់បំផុតសម្រាប់ពួកគេ ភាគច្រើនបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។
នៅក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំមុន គណបក្សសង្គ្រោះជាតិឈ្នះបានអាសនៈនៅក្នុងឃុំសង្កាត់ច្រើនជាងគណបក្សប្រជាជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញ នៅតាមតំបន់ទីប្រជុំជននិងតំបន់ដែលមានការអភិវឌ្ឍន៍ច្រើន ដូចជាខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តកំពង់ចាមជាដើម។ នៅរាជធានីភ្នំពេញដែលមានអាសនៈឃុំសង្កាត់ចំនួន៨៩៩ គណបក្សប្រជាជនកម្ពុជាឈ្នះបាន៤៣១ ហើយគណបក្សសង្គ្រោះជាតិឈ្នះបាន៤៦៨អាសនៈ។ នៅក្នុងខេត្តកំពង់ចាមដែលជាស្រុកកំណើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គណបក្សប្រជាជនកម្ពុជារបស់លោកឈ្នះបាន៣៨០អាសនៈ ហើយគណបក្សសង្គ្រោះជាតិឈ្នះបាន៤៣៥អាសនៈ នៃអាសនៈសរុបចំនួន៨១៧។
តួលេខអ្នកទៅបោះឆ្នោតជាតិនៅក្នុងប្រទេសកម្ពុជាតែងតែធ្លាក់ចុះជារៀងរាល់ឆ្នាំ។ នៅឆ្នាំ១៩៩៨ អ្នកចុះឈ្មោះបោះឆ្នោត៩០ភាគរយដែលស្មើនឹង៤,៧លាននាក់បានទៅបោះឆ្នោត។ ប៉ុន្តែនៅឆ្នាំ២០១៣ ដែលជាឆ្នាំបោះឆ្នោតជាតិចុងក្រោយបង្អស់ អ្នកចុះឈ្មោះបោះឆ្នោត៦៨ភាគរយដែលស្មើនឹងប្រមាណ៩,៧លាននាក់បានទៅបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានលុបចោលឈ្មោះអ្នកបោះឆ្នោតមិនប្រក្រតីមួយចំនួនចេញពីបញ្ជីឈ្មោះបោះឆ្នោត ដូចជាឈ្មោះស្ទួនគ្នានិងកំហុសផ្សេងៗទៀត។
តើគណបក្សប្រជាជនកម្ពុជានឹងផ្តល់ហេដ្ឋរចនាសម្ព័ន្ធដែលប្រសើរជាងមុនដល់អ្នកបោះឆ្នោតនៅទីជនបទ តាមការដែលពួកគេចង់បានដែរឬទេ? សំណួរនេះនៅមិនទាន់ដឹងចម្លើយនៅឡើយទេ ប៉ុន្តែភាពប្រាកដប្រជាតែមួយគត់គឺថា គណបក្សប្រជាជនកម្ពុជានឹងឈ្នះនៅក្នុងការបោះឆ្នោតជាតិនៅថ្ងៃទី ២៩ ខែ កក្កដា ខាងមុខនេះ។
(David Boyle | VOA News)
នៅតាមតំបន់ជនបទ ប្រជាពលរដ្ឋភាគច្រើនមិនបានរៀនសូត្រនោះទេ។ ប្រជាពលរដ្ឋពីរនាក់ក្នុងចំណោមប្រាំនាក់ មិនបានរៀនចប់ថ្នាក់បឋមសិក្សាទេ។ ប្រជាពលរដ្ឋដែលបានទទួលការអប់រំភាគច្រើន គឺនៅរាជធានីភ្នំពេញ និងនៅតាមទីប្រជុំជន ដូចជា ខេត្តសៀមរាប។
ប្រជាជនកម្ពុជាដែលមានអាយុចាប់ពីប្រាំឆ្នាំឡើងទៅ ភាគច្រើនមានការងារធ្វើ។ ប្រជាជន៦៤ភាគរយមានការងារក្នុងវិស័យកសិកម្ម ២៤ភាគរយក្នុងវិស័យសេវាកម្ម និង១២ភាគរយនៅក្នុងវិស័យឧស្សាហកម្ម។
យោងតាមតួលេខឆ្នាំ២០១៣នៃរបាយការណ៍ជំរឿនប្រចាំឆ្នាំរបស់វិទ្យាស្ថានជាតិស្ថិតិកម្ពុជា ប្រជាជនកម្ពុជា៩៧,៦ភាគរយមានការងារធ្វើ។ ស្ថាប័ននេះឲ្យនិយមន័យអ្នកមានការងារធ្វើ គឺបុគ្គលណាដែលបានធ្វើការយ៉ាងហោចណាស់៦ខែ ឬ១៨៣ថ្ងៃនៅក្នុងអំឡុងពេលនៃការប្រមូលទិន្នន័យ។ ក៏ប៉ុន្តែមានការយល់ឃើញខុសគ្នាអំពីតួលេខអ្នកគ្មានការងារធ្វើនៅកម្ពុជា។ នៅក្នុងឆ្នាំ២០១៥ អង្គការពលកម្មអន្តរជាតិ (ILO) បានដាក់អត្រាគ្មានការងារធ្វើនៅកម្ពុជា០,៥ភាគរយ ដោយអង្គការនេះបានផ្តល់និយមន័យនៃអ្នកមានការងារធ្វើ គឺបុគ្គលណាដែលបានធ្វើការមួយម៉ោងក្នុងមួយសប្តាហ៍។ និយមន័យនេះរងមន្ទិលសង្ស័យ។ លោក អ៊ូ វីរៈ សេដ្ឋវិទូ ដែលបានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយវេទិកាអនាគតក្នុងរាជធានី ភ្នំពេញ បានថ្លែងប្រាប់កាសែត The Cambodia Daily ថា «ប្រជាជនខ្មែរសុទ្ធតែមានច្បារនៅខាងក្រោយផ្ទះ។ ប្រសិនបើពួកគេដាំដំណាំលើដីនោះ ពួកគេនឹងត្រូវបានគេចាត់ទុកថាមានការងារធ្វើ»។
១៤ភាគរយនៃប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានកំណត់ថា ជាអ្នកចំណាកស្រុក បានឲ្យដឹងថា ពួកគេបានផ្លាស់ទីលំនៅដោយសារតែការងារ។ អ្នកចំណាកស្រុក២ភាគរយទៀត លើកឡើងពីបញ្ហាបាត់បង់ដី ឬផ្ទះសម្បែង គឺជាមូលហេតុធ្វើឲ្យពួកគេត្រូវចំណាកស្រុក។ ការធ្វើចំណាកស្រុកភាគច្រើនគឺទៅកាន់រាជធានីភ្នំពេញ ឬទៅកាន់តំបន់ទីប្រជុំជនធំៗនិងខេត្តនានាដែលមានសេវាសាធារណៈប្រសើរជាង។
ខ្សែរភ្លើងនៅតាមបណ្តោយផ្លូវក្នុងរាជធានី ភ្នំពេញ។ (Chor Sokunthea | Reuters)
ពាក់កណ្តាលនៃចំនួនគ្រួសារសរុបនៅកម្ពុជា ជាពិសេសគ្រួសារដែលរស់នៅតាមខេត្តដាច់ស្រយាល ខ្វះខាតសេវាអគ្គិសនីឬទឹកស្អាតសម្រាប់ប្រើប្រាស់។
ទិន្នន័យដែលបង្ហាញនៅលើគេហទំព័រនេះបានពីប្រភពចំនួនពីរ គឺពីគេហទំព័ររបស់វិទ្យាស្ថានជាតិសិ្ថតិ និងរបាយការណ៍ជំរឿនប្រជាជនឆ្នាំ២០១៣។ VOAបានព្យាយាមទាក់ទងទៅវិទ្យាស្ថានជាតិស្ថិតិ ដើម្បីសុំការបកស្រាយលើភាពមិនស៊ីគ្នានៃប្រភពទិន្នន័យទាំងពីរនេះ ប៉ុន្តែមិនទទួលបានការឆ្លើយតបឡើយ។ ការស្ទង់មតិនៃរបាយការណ៍ជំរឿននេះមានការចូលរួមពីប្រជាជនចំនួន២៨៦៥០នាក់ ដែលជាតំណាងឲ្យក្រុមគ្រួសារនៅទូទាំងប្រទេសកម្ពុជា និងតំណាងឲ្យប្រជាជនសរុបចំនួន១៤,៧លាននាក់។ ចាប់តាំងពីឆ្នាំ២០១៣មក ចំនួនប្រជាជនកម្ពុជាបានកើនឡើង ដែលបច្ចុប្បន្ន គឺមានចំនួនជិត១៦លាននាក់៕