វីដេអូ
ការសហការគ្នាថ្នាក់មូលដ្ឋានចាំបាច់សម្រាប់ការអភិវឌ្ឍក្នុងសហគមន៍
គូប្រជែងនយោបាយដ៏ធំមួយរបស់គណបក្សប្រជាជនកម្ពុជាត្រូវបានរំលាយ មុនការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដានេះ តាមរយៈសាលក្រមរបស់តុលាការកំពូល កាលពីខែវិច្ឆិកាកន្លងទៅនេះ។ ទោះជាគ្មានវត្តមានគណបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោតនេះក្តី ភាពតានតឹងនយោបាយក្នុងប្រទេសនៅតែបន្ត ដោយសារតែគណបក្សប្រឆាំងនេះបានអំពាវនាវឲ្យពលរដ្ឋធ្វើពហិការមិនទៅបោះឆ្នោត។ ប៉ុន្តែមន្ត្រីមូលដ្ឋានពីរនាក់ក្នុងឃុំភ្នំព្រឹក ខេត្តបាត់ដំបង ដែលម្នាក់មកពីគណបក្សប្រជាជនកម្ពុជា ហើយម្នាក់ទៀតមកពីគណបក្សសង្គ្រោះជាតិ បានប្តេជ្ញាថានឹងសហការគ្នា ដើម្បីផលប្រយោជន៍សហគមន៍របស់ពួកគេ។