វីដេអូ

កសិករ​វ័យក្មេង​ម្នាក់​ចង់​បាន​ទីផ្សារ​កំណត់

លោក ចាន់ ថា ដែល​ជា​កសិករ​វ័យ​ ៣៧​ឆ្នាំ រស់នៅ​ក្នុង​ខេត្ត​បាត់ដំបង និយាយ​ថា ទីផ្សារ​សេរី​ដែល​ប្រែប្រួល​ជា​រឿយៗ ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ប្រាក់​ចំណូល​របស់​លោក​ពី​មួយ​រដូវ​ទៅ​មួយ​រដូវ។ លោក​យល់​ថា ទីផ្សារ​កំណត់​ដែល​រដ្ឋាភិបាល​ជា​អ្នក​ចាត់ចែង​អាច​ជួយ​សម្រួល​ដល់​តម្លៃ​ផល​កសិកម្ម​របស់​លោក​បាន។