នៅពេលប្រយុទ្ធជាមួយនឹងទាហានខ្មែរក្រហមកាលពីជិត៣០ឆ្នាំមុន លោក យ៉ែម រ៉ាវី យ៉ាងហោចណាស់ មានបាយហូបនិងមានប្រាក់ខែជាប់ជាប្រចាំ មិនដូចជីវិតរបស់លោកសព្វថ្ងៃនេះ ជាអ្នករត់រ៉ឺម៉កកង់បីនៅរាជធានី ភ្នំពេញ ទេ។
កសិករធ្វើស្រែ និងចិញ្ចឹមគោម្នាក់ទប់ទល់នឹងភាពស្មុគស្មាញក្នុងជីវភាពរស់នៅ ដោយផ្តោតលើការចិញ្ចឹមគោ ខណៈដែលការផ្លាស់ប្តូរដ៏ឆាប់រហ័សនៅកម្ពុជាមិនបានហុចប្រយោជន៍អ្វីដល់លោក។
លោក ឡុញ ប៊ុនធឿន ធ្វើការជាជាងសំណង់ឆ្ងាយពីផ្ទះកំណើតរបស់លោក ដើម្បីបង់បំណុលដែលលោកបានខ្ចី ក្នុងអត្រាការប្រាក់ដែលលោកមិនទាន់ដឹងថាមានតម្លៃប៉ុន្មាន។