សមាជិកគណបក្សប្រឆាំងដែលបានរត់ភៀសខ្លួនទៅប្រទេសថៃនិយាយថា កន្លែងស្នាក់នៅនិងរាល់សកម្មភាពរបស់ពួកគេត្រូវបានឃ្លាំមើល។
ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយចម្រូងចម្រាស គណបក្សប្រជាជនកម្ពុជាបានក្រសោបគ្រប់គ្រងតំណែងមេឃុំចៅសង្កាត់ចំនួន១៦៤៥ឃុំសង្កាត់ ក្នុងចំណោមឃុំសង្កាត់ទាំង១៦៤៦នៅទូទាំងប្រទេស។ ឃុំមួយដែលនៅសេសសល់ គឺឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាតំណែងឈ្នះឆ្នោតរបស់លោក ដា ឈាន ជាមេឃុំមកពីគណបក្សខ្មែររួបរួមជាតិ។
លោក សុន ឆ័យ បានចាត់ទុកខ្លួនលោកជាអ្នកផ្សះផ្សានយោបាយកម្ពុជា តាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ។ ហើយក្នុងនាមជាសមាជិកម្នាក់នៃគណបក្សសង្គ្រោះជាតិ លោកបានស្ម័គ្រចិត្តបន្តរស់នៅក្នុងប្រទេសកម្ពុជា នៅពេលដែលសមាជិកដទៃទៀតនៃគណបក្សនេះបានសម្រេចនិរទេសទៅក្រៅប្រទេស ដោយសារស្ថានភាពនយោបាយតានតឹង។
លោក ចៅ ឡា មេដឹកនាំម្នាក់ក្នុងសហគមន៍ នៅតែតស៊ូមតិដើម្បីការកែទម្រង់លើបញ្ហាមួយចំនួននាពេលបច្ចុប្បន្ននេះ ដែលដូចគ្នានឹងបញ្ហាដែលបានជំរុញឲ្យលោកសម្រេចចិត្តចូលរួមជាមួយខ្មែរក្រហមកាលពីជិត៤០ឆ្នាំមុន។ បញ្ហាទាំងនោះរួមមាន អំពើអយុត្តិធម៌ អំពើពុករលួយ សិទ្ធិដីធ្លី និងការធ្វើអន្តោប្រវេសន៍របស់ជនជាតិវៀតណាមដោយខុសច្បាប់មកកម្ពុជា។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកខ្លួនលោកជា «កូនទាហានឈានមុខ» ម្នាក់របស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ដើម្បីប្រឆាំងតទល់នឹងអ្នករិះគន់ និងគូសត្រូវរដ្ឋាភិបាល តាមបញ្ជារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាល។