រដ្ឋាភិបាល​លោក ហ៊ុន សែន ឃ្លាំ​មើល​អ្នក​ប្រឆាំង​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស

សមាជិក​គណបក្ស​ប្រឆាំង​ដែល​បាន​រត់ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​និយាយ​ថា កន្លែង​ស្នាក់នៅ​និង​រាល់​សកម្មភាព​របស់​ពួកគេ​ត្រូវ​បាន​ឃ្លាំ​មើល។

មេឃុំ​ម្នាក់​គត់ ដែល​មិនមែន​មក​ពី​គណបក្ស​កាន់​អំណាច

ក្រោយ​ពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ​ដោយ​ចម្រូង​ចម្រាស ​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​​ក្រសោប​គ្រប់​គ្រង​តំណែង​មេឃុំ​ចៅ​សង្កាត់​ចំនួន​​១៦៤៥​ឃុំ​សង្កាត់ ​ក្នុង​ចំណោម​ឃុំសង្កាត់​ទាំង១៦៤៦​នៅ​ទូទាំង​ប្រទេស។ ឃុំ​មួយ​ដែល​នៅ​សេស​សល់​ គឺ​ឃុំថ្មពួក​ ស្រុកថ្មពួក ​ខេត្ត​បន្ទាយ​មានជ័យ ដែល​ជា​តំណែង​ឈ្នះ​ឆ្នោត​របស់​លោក​ ដា​​ ឈាន​ ជា​មេឃុំ​មក​ពី​គណបក្ស​ខ្មែររួបរួមជាតិ។​

អតីត​យុទ្ធជន ជំពាក់បំណុល និង​​ខក​ចិត្ត

នៅ​ពេល​​ប្រយុទ្ធ​ជាមួយ​នឹង​ទាហាន​ខ្មែរ​ក្រហម​កាលពី​ជិត​៣០ឆ្នាំ​មុន លោក យ៉ែម រ៉ាវី​ យ៉ាង​ហោច​ណាស់ មាន​​បាយ​ហូបនិង​​មាន​ប្រាក់​ខែ​​ជាប់​ជា​ប្រចាំ មិន​ដូច​ជីវិត​របស់​លោក​សព្វថ្ងៃនេះ​​ ជា​អ្នក​រត់​រ៉ឺម៉កកង់បីនៅរាជធានី ភ្នំពេញ ទេ។

ជីវិត​អ្នក​នយោបាយ​ដែល​តស៊ូ​ដើម្បី​ការ​ផ្សះផ្សា​ជាតិ

លោក សុន ​ឆ័យ បាន​ចាត់​ទុក​ខ្លួន​លោក​ជា​អ្នក​ផ្សះផ្សា​នយោបាយ​កម្ពុជា តាំងពី​ឆ្នាំ ១៩៩៣ មក​ម្ល៉េះ។ ហើយ​ក្នុងនាម​ជា​សមាជិក​ម្នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក​បាន​ស្ម័គ្រចិត្ត​បន្ត​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ពេល​ដែល​សមាជិក​ដទៃ​ទៀត​នៃ​គណបក្ស​នេះ​បាន​សម្រេច​និរទេស​ទៅ​ក្រៅ​ប្រទេស​ ដោយសារ​ស្ថានភាព​នយោបាយ​តានតឹង។

ជីវិត​នយោបាយ​របស់​អតីតទាហាន​ខ្មែរ​ក្រហមដែល​បន្ត​តស៊ូ​ជាមួយគណបក្ស​ប្រឆាំង

លោក ចៅ ឡា មេដឹកនាំ​ម្នាក់​ក្នុង​សហគមន៍ នៅតែ​តស៊ូ​មតិ​ដើម្បី​ការ​កែ​ទម្រង់​លើ​បញ្ហា​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​ដូច​គ្នា​នឹង​បញ្ហា​ដែល​បាន​ជំរុញ​ឲ្យ​លោក​សម្រេច​ចិត្ត​ចូលរួម​ជាមួយ​ខ្មែរ​ក្រហម​កាលពី​ជិត​៤០ឆ្នាំ​មុន។ បញ្ហា​ទាំង​នោះ​រួម​មាន អំពើអយុត្តិធម៌ អំពើ​ពុក​រលួយ សិទ្ធិ​ដីធ្លី និង​ការ​ធ្វើ​អន្តោប្រវេសន៍​របស់​ជនជាតិ​វៀតណាម​ដោយ​ខុសច្បាប់​មក​កម្ពុជា។

​ទំនើបកម្ម​នាំ​ឲ្យ​ឥវ៉ាន់​ឡើង​ថ្លៃ តែ​មិន​អភិវឌ្ឍ​ផ្លូវ​ថ្នល់​ទេ

កសិករ​ធ្វើ​ស្រែ និង​ចិញ្ចឹម​គោ​ម្នាក់​ទប់ទល់​នឹង​ភាព​ស្មុគស្មាញ​ក្នុង​ជីវភាព​រស់នៅ​ ដោយ​ផ្តោត​លើ​ការ​ចិញ្ចឹម​គោ ខណៈ​ដែល​ការ​ផ្លាស់ប្តូរ​ដ៏​ឆាប់​រហ័ស​នៅ​កម្ពុជា​មិន​បាន​ហុច​ប្រយោជន៍​អ្វី​ដល់​លោក។

«‍រដ្ឋាភិបាល​កម្ពុជា​នឹង​ដឹកនាំ​ប្រទេស​កម្ពុជា​ជា​និរន្តរ៍»

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ខ្លួន​លោក​ជា «‍​កូន​ទាហាន​ឈាន​មុខ» ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច ដើម្បី​ប្រឆាំង​តទល់​នឹង​អ្នក​រិះគន់ និង​គូ​សត្រូវ​រដ្ឋាភិបាល តាម​បញ្ជា​របស់​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល។

គោ​ពីរ​ក្បាល បំណុល​ធំ

លោក ឡុញ ប៊ុនធឿន ​ធ្វើការ​ជា​ជាង​សំណង់​ឆ្ងាយ​ពី​ផ្ទះ​កំណើត​របស់​លោក ដើម្បី​បង់​បំណុល​ដែល​លោក​បាន​ខ្ចី ក្នុង​អត្រាការ​ប្រាក់​ដែល​លោក​មិន​ទាន់​ដឹង​ថា​មាន​តម្លៃ​ប៉ុន្មាន។