
អាជ្ញាធរតាមដានពលរដ្ឋបោះឆ្នោតនៅតាមតំបន់ដែលបក្សប្រឆាំងធ្លាប់មានសំឡេងច្រើន
នៅមុនការបោះឆ្នោត មានសេចក្តីរាយការណ៍ថា អាជ្ញាធរនៅតាមភូមិឃុំបានបំភិតបំភ័យឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត។ ក៏ប៉ុន្តែរដ្ឋាភិបាលនិយាយថាគណបក្សប្រជាជនមិនមានគោលការណ៍ឲ្យអាជ្ញាធរមូលដ្ឋានដែលជាសមាជិករបស់ខ្លួន ចូលទៅកត់ត្រាឈ្មោះប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត ឬមិនបានទៅបោះឆ្នោតនោះទេ។

កម្ពុជានឹងក្លាយទៅជាប្រទេសដែលមានរដ្ឋាភិបាលឯកបក្ស
តួលេខរបស់គណបក្សប្រជាជនកម្ពុជា ឲ្យដឹងថា សន្លឹកឆ្នោតមិនបានការ មានចំនួន ៩,១១% ហើយគណបក្សរាជានិយម ហ៊្វុនស៊ីនប៉ិចទទួលបានការគាំទ្រចំនួន ៥,៨២%។

ការទៅបោះឆ្នោត ឬមិនទៅបោះឆ្នោតក្នុងឃុំដែលបក្សសង្គ្រោះជាតិធ្លាប់ឈ្នះការបោះឆ្នោត
នៅក្នុងឃុំអរិយក្សត្រ ដែលគណបក្សប្រឆាំងសង្រ្គោះជាតិធ្លាប់ឈ្នះការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋមួួយចំនួនបានលើកឡើងថា ពួកគេមិនទៅបោះឆ្នោត ឬទៅបោះឆ្នោត តែធ្វើឲ្យសន្លឹកឆ្នោតទាំងនោះ មិនបានការ។

រដ្ឋាភិបាលរាំងខ្ទប់វេបសាយរបស់ស្ថាប័នព័ត៌មានមួយចំនួន
កន្លងទៅ មានការបង្រ្កាបលើប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់ ក្នុងនោះមានការបិទប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលរិះគន់រដ្ឋាភិបាល។ នៅមុនការបោះឆ្នោត២ថ្ងៃ រដ្ឋាភិបាលបានសម្រេចរាំងខ្ទប់វេបសាយមួយចំនួន ក្នុងនោះមានវេបសាយរបស់ VOA ជាភាសាខ្មែរ វិទ្យុអាស៊ីសេរី វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងកាសែតភ្នំពេញប៉ុស្តិ៍ផងដែរ។

រដ្ឋាភិបាលលោក ហ៊ុន សែន ឃ្លាំមើលអ្នកប្រឆាំងទាំងក្នុងនិងក្រៅប្រទេស
សមាជិកគណបក្សប្រឆាំងដែលបានរត់ភៀសខ្លួនទៅប្រទេសថៃនិយាយថា កន្លែងស្នាក់នៅនិងរាល់សកម្មភាពរបស់ពួកគេត្រូវបានឃ្លាំមើល។