លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាមេដឹកនាំដែលកាន់តំណែងយូរបំផុតម្នាក់នៅក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយបានកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាតាំងពីឆ្នាំ១៩៨៥មក។ បច្ចុប្បន្ននេះ លោកគឺជាប្រធានគណបក្សប្រជាជនកម្ពុជា (CPP) ដែលជាគណបក្សកាន់អំណាច។
ចាប់តាំងពីទសវត្សរ៍ ១៩៩០ មក លោក សម រង្ស៊ី ដែលជាអ្នកនយោបាយដែលត្រូវបានគេស្គាល់យ៉ាងច្បាស់នៅប្រទេសកម្ពុជា និងជាសកម្មជនលទ្ធិប្រជាធិបតេយ្យ គឺជាអ្នករិះគន់មិនសំចៃមាត់ទៅលើរដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស CPP។
សម្តេច នរោត្តម សីហនុ ដែលបានសោយទិវង្គតហើយនោះ បានក្លាយជានិមិត្តរូបកម្ពុជា បន្ទាប់ពីកម្ពុជាទាមទារបានឯករាជ្យពីបារាំងនៅឆ្នាំ ១៩៥៣។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ គឺជាអ្នកនយោបាយកម្ពុជាដែលនាំមុខគេមួយរូបនៅក្នុងទសវត្សរ៍១៩៨០និង១៩៩០។ ឥឡូវនេះ ព្រះអង្គគឺជាប្រធានគណបក្សហ៊្វុនស៊ីនប៉ិច ម្តងទៀត បន្ទាប់ពីព្រះអង្គបានចេញចូលក្នុងឆាកនយោបាយអស់រយៈពេលជាច្រើនឆ្នាំ។
លោក កឹម សុខា ដែលជាប្រធានគណបក្ស CNRP គឺជាអ្នកនយោបាយដ៏សំខាន់មួយរូបនិងជាអ្នកតស៊ូមតិដើម្បីសិទ្ធិមនុស្សនៅកម្ពុជា។ លោកត្រូវជាប់ឃុំខ្លួន ចាប់តាំងពីខែ កញ្ញា ឆ្នាំ ២០១៧ មក ដោយត្រូវបានចោទប្រកាន់ថាក្បត់ជាតិ។
សេនាប្រមុខ លន់ នល់ ដែលគាំទ្រដោយអាមេរិក បានធ្វើរដ្ឋប្រហារទម្លាក់ព្រះបាទ នរោត្តម សីហនុ មុនពេលត្រូវបានបង្ខំឲ្យចាកចេញពីកម្ពុជាដោយខ្មែរក្រហមនៅឆ្នាំ១៩៧៥។
កេរតំណែលដ៏សាហាវយង់ឃ្នងរបស់ ប៉ុល ពត នៅតែតាមបន្លាចប្រជាជនខ្មែរ