X
គន្លឹះផែនទី
  • ចិន
  • ហ្វីលីពីន
  • តៃវ៉ាន់
  • វៀតណាម
  • ព្រុយណេ
  • ម៉ាឡេស៊ី

ដែន​ទឹក​ដែល​មាន​ជម្លោះ

ទូក​នេសាទ​នៅ​ឈូង​សមុទ្រ Ly Son នៃ​ខេត្ត Quang Ngai ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១០ ខែ​មេសា ឆ្នាំ២០១២។ កាលពី​ថ្ងៃទី៣ ខែ​មីនា ឆ្នាំ​២០១២ ប្រទេស​ចិន​បាន​ឃុំខ្លួន​អ្នក​នេសាទ​ចំនួន​២១នាក់ និង​រឹបអូស​យក​ទូក​នេសាទ​ចំនួន​ពីរ​របស់​វៀតណាម ខណៈពេល​ដែល​អ្នក​នេសាទ​ទាំង​នេះ​កំពុង​ធ្វើ​ដំណើរ​តាម​សមុទ្រ​ក្បែរ​ប្រជុំ​កោះ Paracel។ (រូបថត៖ Reuters/Kham)

វៀតណាម

ប្រទេស​វៀតណាម​ទាមទារ​កាន់កាប់​អធិបតេយ្យភាព​លើ​តំបន់​ប្រជុំ​កោះ Paracel និង​ប្រជុំកោះ Spratly តាំង​ពី​សតវត្សរ៍​ទី១៧ ហើយ​ថា​ ខ្លួន​មាន​ឯកសារ​ប្រវត្តិសាស្ត្រ​ជា​ភស្តុតាង​ផង​ដែរ។

វៀតណាម​កាន់កាប់​កោះ​ចំនួន​២៥​នៅ​ក្នុង​តំបន់​ប្រជុំ​កោះ Spratlys

កោះ Spratly កោះ Namyit កោះ Sin Cowe កោះ Amboyna Cay កោះ Sand Cay ថ្មប៉ប្រះទឹក West Reef ថ្មប៉ប្រះទឹក Central Reef ថ្មប៉ប្រះទឹក East Reef កោះ Bombay Castle ថ្មប៉ប្រះទឹក Barque Canada Reef ថ្មប៉ប្រះទឹក Pearson Reef ថ្មប៉ប្រះទឹក Alison Reef ថ្មប៉ប្រះទឹក Cornwallis South Reef ថ្មប៉ប្រះទឹក Tennent ថ្មប៉ប្រះទឹក Lansdowne Reef ថ្មប៉ប្រះទឹក Collins Reef ថ្មប៉ប្រះទឹក Union Reefs ថ្មប៉ប្រះទឹក Discovery Great Reef ថ្មប៉ប្រះទឹក Petley Reef ថ្មប៉ប្រះទឹក South Reef ឆ្នេរ​សមុទ្រ Vanguard Bank ឆ្នេរ​សមុទ្រ Prince Consort Bank ឆ្នេរ​សមុទ្រ Grainger Bank និង​ថ្មប៉ប្រះទឹក​ Ladd Reef។

Map of Vietnam and the South China Sea

ផល​ប្រយោជន៍​សេដ្ឋកិច្ច​ចម្បង

ធនធាន​ត្រី៖ យោង​តាម​មជ្ឈមណ្ឌល​ដើម្បី​ការ​ស្រាវជ្រាវ​ផ្នែក​នាវាចរណ៍​របស់​សហរដ្ឋ​អាមេរិក ប្រទេស​វៀតណាម​មាន​ឧស្សាហកម្ម​ត្រី​ធំជាង​គេ​លំដាប់​ទី៩​នៅ​ក្នុង​ពិភពលោក ដោយ​ប្រមូល​បាន​ទិន្នផល​ត្រី​ប្រមាណ​២,៤លាន​តោន​កាលពី​ឆ្នាំ​២០១២ ស្មើ​នឹង​៣,០៣ភាគរយ​នៃ​ទិន្នផល​ត្រី​សរុប​ក្នុង​ពិភពលោក។

ប្រេង៖ ប្រេងឆៅ​គឺជា​ប្រភព​ចំណូល​រូបិយប័ណ្ណ​បរទេស​ដ៏​ធំ​បំផុត​មួយ​របស់​ប្រទេស​វៀតណាម។ ក្រុមហ៊ុន​បរទេស​ដូចជា​ក្រុមហ៊ុន​ប្រេង BP ដែល​ធ្វើការ​សិក្សា​ស្វែងរក​ប្រេង​នៅ​តំបន់​សមុទ្រ​ដែល​មាន​ជម្លោះ​ដោយ​សហការ​ជាមួយ​នឹង​រដ្ឋាភិបាល​ហាណូយ ត្រូវបាន​បង្ខំ​ចិត្ត​បោះបង់​ចោល​មូលដ្ឋាន​បូម​ប្រេង​ក្រៅ​ប្រទេស​របស់​ខ្លួន ដោយ​មាន​សម្ពាធ​ពី​ប្រទេស​ចិន។

ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​តំបន់

  • កោះ Spratly
  • កោះ Sand Cay
  • ថ្មប៉ប្រះទឹក West Reef

ព័ត៌មាន​ចុង​ក្រោយ

ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤៖ នាវា​ល្បាត​​តាម​សមុទ្រ​របស់​ចិន​មួយ (ស្តាំ) ​ប្រើ​ការណុង​បាញ់​ទឹក​ដាក់​នាវា​វៀតណាម​មួយ​នៅ​ឈូង​សមុទ្រ​វៀតណាម។ ចិន​ទទូច​ថា ខ្លួន​មាន​សិទ្ធិ​ក្នុង​ការ​បូម​ប្រេង​នៅ​ឈូង​សមុទ្រ​វៀតណាម ហើយ​បាន​ព្រមាន​ប្រទេស​ជិត​ខាង​ ឲ្យ​ចាកចេញ​ពី​តំបន់​បូម​ប្រេង​សមុទ្រ​ដ៏​ជ្រៅ​នោះ ដែល​ទាំង​នាវាចិន និង​នាវា​វៀតណាម​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​តានតឹង។ (រូបថត៖ AP/Vietnam Coast Guard)

កាល​ប្រវត្តិ​នៃ​ព្រឹត្តិការណ៍