លោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen (កណ្តាល) ពិនិត្យមើលផែនទីនាវារបស់កងយោធាជើងទឹកតៃវ៉ាន់ មុននឹងនាវានេះចេញល្បាតនៅតំបន់សមុទ្រចិនខាងត្បូងពីមូលដ្ឋាននាវារបស់ខ្លួននៅភាគខាងត្បូង។
ដូចករណីចិនដែរ តៃវ៉ាន់ទាមទារអធិបតេយ្យភាពលើតំបន់ប្រជុំកោះទាំងអស់នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយថា មានយុត្តាធិការលើតំបន់ទឹកក្បែរនោះរួមមានប្រជុំកោះ Spratlys (Nansha) ប្រជុំកោះ Paracel (Xisha) ប្រជុំកោះ Pratas (Dongsha) តំបន់ឆ្នេរ Macclesfield Bank (Zhongsha) និងកោះ Taiping ដែលត្រូវបានស្គាល់ថាជាប្រជុំកោះ Itu Aba និងឈ្មោះផ្សេងៗទៀត ដែលជាកោះធំជាងគេបង្អស់នៅក្នុងតំបន់ប្រជុំកោះ Spratlys។ កោះដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់តៃវ៉ាន់នេះ ត្រូវបានប្រទេសចិន ហ្វីលីពីន និងវៀតណាមទាមទារថាជាកម្មសិទ្ធិរបស់ពួកគេផងដែរ។
កោះ Itu Aba (Taiping) តាំងពីឆ្នាំ១៩៤៦
កោះ Pratas (Tungsha) តាំងពីឆ្នាំ១៩៤៧
ធនធានត្រី៖ តៃវ៉ាន់ ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលនាំចេញគ្រឿងសមុទ្រធំជាងគេក្នុងពិភពលោក មានប្រភពត្រីធូណាដ៏ធំជាងគេបង្អស់ក្នុងពិភពលោក ដែលប្រមូលបានទិន្នផលគ្រឿងសមុទ្រប្រមាណ៧៥៣,០០០តោនគីប ដោយទទួលបានប្រាក់ចំណូល១,៦ពាន់លានដុល្លារកាលពីឆ្នាំ២០១៥។
ប្រេង៖ តំបន់សេដ្ឋកិច្ចសមុទ្រផ្តាច់មុខចម្ងាយ១២ម៉ែល (ប្រហែល១៩គីឡូម៉ែត្រ) ជុំវិញកោះ Itu Aba ត្រូវបានចាត់ទុកជាប្រភពប្រេង និងឧស្ម័នធម្មជាតិដ៏សំខាន់មួយ។
ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦៖ ទូកនេសាទតៃវ៉ាន់ដែលមានទង់ជាតិបក់រវិចៗកំពុងរៀបចំចេញដំណើរទៅកោះ Taiping ដែលតៃវ៉ាន់កាន់កាប់នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ តំណាងរាស្ត្រ៨នាក់មកពីគណបក្សកាន់អំណច និងគណបក្សប្រឆាំងតៃវ៉ាន់ធ្វើដំណើរតាមយន្តហោះដឹកអ្នកដំណើររបស់កងទ័ពអាកាសកាលពីថ្ងៃពុធ ទៅកាន់កោះ Taiping ដែលជាតំបន់តែមួយគត់ដែលតៃវ៉ាន់កាន់កាប់នៅក្នុងចំណោមកោះនៃប្រជុំកោះ Spratly ដែលមានជម្លោះ។ (រូបថត៖ AP/Central News Agency)