អាហ្វហ្គានីស្ថាន

ការ​ខាតបង់​ដោយសារ​សង្គ្រាម

រូប​គំនូរ​ឧទ្ធម្ភាគចក្រ​អាមេរិក​ហោះ ខណៈក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់​ម្នាក់អង្គុយ​លើ​រថក្រោះ​អាមេរិក​ដែល​ទុក​ចោល ​អម​ដោយដើម​​​ផ្កា​​អាភៀន។ Illustration of a helicopter flying away. Illustration of a broken tank with a U.S. flag icon. Illustration of a row of red poppy flowers.

(Brian Williamson | VOA News)

សង្គ្រាម​​នៅ​ប្រទេស​អាហ្វ​ហ្គានី​ស្ថាន​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ចំណាយ​ធនធាន​យ៉ាង​ក្រាស់​ក្រែល រាប់​ទាំង​អាយុ​ជីវិត​មនុស្ស​ ការ​ចំណាយ​ធនធាន​យោធា និង​ថវិកា​រាប់​ពាន់លាន​ដុល្លារ។

ប្រតិបត្តិការ​យោធា​អាមេរិក​ក្នុង​សង្គ្រាម​ដ៏​យូរ​បំផុត

ប្រភព៖ ក្រសួងកិច្ចការអតីតយុទ្ធជនអាមេរិក, ក្រសួងការពារជាតិអាមេរិក

សហរដ្ឋអា​មេរិក​បាន​​ចូល​ឈ្លានពាន​ប្រទេស​អាហ្វហ្គានីស្ថាន​ ក្រោយ​ព្រឹត្តិការណ៍ ភេរវកម្ម ថ្ងៃទី​ 11​ ខែកញ្ញា​ ឆ្នាំ​ 2011 ​ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​ជិត ​3,000 ​នាក់ ក្នុងទី​ក្រុងញូវយ៉ក រដ្ឋធានី​វ៉ាស៊ីនតោន​ និង​រដ្ឋ Pennsylvania ។

ប្រតិបត្តិការ​​យោធា​អាមេរិក​និង​បុគ្គលិក​ជាប់​កិច្ចសន្យា​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន

ក្នុង​អំឡុង​ពេល​ជម្លោះ​កំពុង​តែ​តានតឹង​ខ្លាំង​ សហរដ្ឋ​អាមេរិក​មាន​ទាហាន​ជិត​ 100,000​នាក់​ក្នុង​ប្រទេស​អាហ្វហ្គា​នីស្ថាន។

ទាហានអាមេរិក
បុគ្គលិកអាមេរិកជាប់កិច្ចសន្យា
បុគ្គលិបរទេសជាប់កិច្ចសន្យា

ប្រភព៖ ទីភ្នាក់ងារស្រាវជ្រាវប្រចាំសភាអាមេរិក, ក្រសួងការពារជាតិអាមេរិក
កំណត់សម្គាល់៖ ក្រោយឆ្នាំ 2017 ក្រសួងការពារជាតិអាមេរិកបានចាប់ផ្តើមមិនផ្សព្វផ្សាយព័ត៌មានជាសាធារណៈអំពីការបញ្ជូនទាហានទៅក្រៅប្រទេស។

ចំនួន​មនុស្ស​បាត់​បង់​ជីវិត

ចាប់តាំង​ពីឆ្នាំ ​2001 មក​កង​​យោធា​អាមេរិក 2,442 ​នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ ក្នុង​ការ​ប្រយុទ្ធ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ ក្រុម​អ្នក​ស្រាវជ្រាវ​អាមេរិកាំង​ប្រចាំ សាកលវិទ្យាល័យ​ Brown University បាន​ប៉ាន់​ប្រមាណ​ថា ក្នុង​ចំណោម​មនុស្ស បាត់បង់​ជីវិត​ទាំងអស់ ​70​ដងនៃ​ជនរង​គ្រោះ​បាត់បង់​ជីវិត​ក្នុងប្រទេស​អាហ្វហ្គានីស្ថាន ជា​ជន​ស៊ីវិល​ចំនួន​ប្រមាណ​ជាង ​47,000 ​នាក់។

ចំនួនមនុស្សស្លាប់សរុប

171336

ប្រភព៖ សាកលវិទ្យាល័យ Brown, ក្រសួងការពារជាតិអាមេរិក

មន្ទីរបញ្ចកោណ​ឲ្យ​ដឹង​ថា​ ប្រតិបត្តិការ​យោធា​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន បាន​ចំណាយ​ថវិកា​អស់​ 824.9 ពាន់​លាន​ដុល្លារ​ចាប់តាំង​ពី​ឆ្នាំ​ 2001។ ក្រុម​អ្នកស្រាវ ជ្រាវ​នៃ​សាកលវិទ្យាល័យ​ Brown បាន​សរុប​ការ​ចំណាយ​លើ​ប្រតិបត្តិការ ទាំង​នៅ​ប្រទេស​អាហ្វហ្គា​នីស្ថាន​ ទាំង​នៅ​ប្រទេស​ប៉ាគីស្ថាន ​គឺអស់​ប្រហែល ​2.3 ទ្រីលាន​ដុល្លារ។

ព្រឹត្តិការណ៍សំខាន់ៗ

ព្រឹត្តិការណ៍សំខាន់ៗដែលសហរដ្ឋអាមេរិកពាក់ព័ន្ធក្នុងប្រទេសអាហ្វហ្គានីស្ថាន

សូវៀត - សង្គ្រាមអាហ្វហ្គានីស្ថាន

24 ធ្នូ 1979

រូប​គំនូរ​ឧទ្ធម្ភាគចក្រ​អាមេរិក​ហោះ ខណៈក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់​ម្នាក់អង្គុយ​លើ​រថក្រោះ​អាមេរិក​ដែល​ទុក​ចោល ​អម​ដោយដើម​​​ផ្កា​​អាភៀន។

សហភាព​សូវៀត​ឈ្លានពាន​អាហ្វហ្គានី​ស្ថាន

អតីត​សហភាព​សូវៀត​បាន​ចូល​ឈ្លាន​ពាន​ប្រទេស​អាហ្វហ្គានីស្ថាន​ដើម្បី​ជួយ​ទ្រទ្រង់​រដ្ឋាភិបាល​កុម្មុយនីស្ត។ កង​កម្លាំង​យោធា​សូវៀត​បន្ត​រក្សា​វត្តមាន​ក្នុង​ប្រទេស​នេះ​ជិត​មួយ​ទសវត្សរ៍។

 

ទសវត្សរ៍ 1980

សហរដ្ឋ​អាមេរិក​ផ្តល់​ថវិកា​ដល់​ក្រុម​សកម្ម​ប្រយុទ្ធ​ mujahedeen

សហរដ្ឋអាមេរិក​ផ្តល់​ថវិកា​និង​អាវុធ​តាម​រយៈ​ប្រទេស​ប៉ាគីស្ថាន​ដល់​ក្រុម​សកម្ម​ប្រយុទ្ធ​របស់​អាហ្វហ្គានីស្ថាន​ ដើម្បី​គាំទ្រ​សកម្មភាព​ប្រឆាំង​មនោគមវិជ្ជា​កុម្មុយនីស្ត។

 

កញ្ញា 1986

រូប​គំនូរ​ឧទ្ធម្ភាគចក្រ​អាមេរិក​ហោះ ខណៈក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់​ម្នាក់អង្គុយ​លើ​រថក្រោះ​អាមេរិក​ដែល​ទុក​ចោល ​អម​ដោយដើម​​​ផ្កា​​អាភៀន។

ការ​ណែនាំ​ឱ្យ​ប្រើ​ឧបករណ៍​បំពាក់​គ្រាប់​មីស៊ីល​បាញ់​ពី​លើ​ស្មា​មនុស្ស​កម្ទេច​យន្តហោះ​ចម្បាំង

ចំណុច​របត់​នៃ​​សង្គ្រាម​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​នានា​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ កើត​ឡើង​នៅ​ពេល​សហរដ្ឋអាមេរិក​បាន​​ណែនាំ​ឱ្យ​ប្រើ​ឧបករណ៍​បំពាក់​គ្រាប់​មីស៊ីល​បាញ់​ពី​លើ​ស្មា​មនុស្ស​កម្ទេច​យន្តហោះ​ចម្បាំង។ ជាលទ្ធផល ​ក្រុម​ mujahedeen ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក មាន​លទ្ធភាព​ត​ទល់​នឹង​កង​ទ័ព​អាកាស​សូវៀត។

15 កុម្ភៈ 1989

រូប​គំនូរ​ឧទ្ធម្ភាគចក្រ​អាមេរិក​ហោះ ខណៈក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់​ម្នាក់អង្គុយ​លើ​រថក្រោះ​អាមេរិក​ដែល​ទុក​ចោល ​អម​ដោយដើម​​​ផ្កា​​អាភៀន។

សហភាព​សូវៀត​ដក​ទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន

សហភាព​សូវៀត​បាន​ដក​កង​ទ័ព​ចុង​ក្រោយ​របស់​ខ្លួន​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន។

1992

មាន​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ ប៉ុន្តែ​បរាជ័យ

រដ្ឋាភិបាល​ចម្រុះ​ដែល​មាន​​មេដឹកនាំ​ ៧​រូប​នៃក្រុម​សកម្ម​ប្រយុទ្ធ mujahedeen ចូល​កាន់​អំណាច​ ប៉ុន្តែ​ក្រុម​នេះ​បាន​បែក​បាក់​គ្នា​ ហើយ​ប្រយុទ្ធ​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។

 

កញ្ញា 1995

ក្រុម​តាលី​បង់​ដណ្តើម​កាន់​កាប់​ក្រុង​ Herat

ក្រុម​បះបោរ​តាលីបង់​ដែល​ទើប​បង្កើតថ្មី​ បាន​ដណ្តើម​កាន់កាប់​ខេត្ត​និង​ក្រុង​ Herat ហើយ​ចាប់ផ្តើម​ដំណើរ​ការ​គ្រប់គ្រង​ដល់​កម្រិត​ថ្នាក់​ជាតិ។

កញ្ញា 1996

ក្រុម​តាលីបង់​ដណ្តើម​កាន់កាប់​រដ្ឋធានី​កាប៊ុល

ក្រុម​តាលីបង់​ បាន​ដណ្តើម​កាន់កាប់​រដ្ឋធានី​កាប៊ុល​ និង​បាន​បណ្តេញ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ Burhanuddin Rabbani ដែល​ជា​សមាជិក​ស្ថាបនិក​មួយ​រូប​នៃ​ក្រុម​សកម្ម​ប្រយុទ្ធ mujahedeen ​របស់​អាហ្វហ្គានីស្ថាន។ មេដឹកនាំ​ក្រុម​តាលីបង់​បង្ខំ​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដ៏​តឹងរ៉ឹង​តាម​បែប​សាសនា​ឥស្លាម​នៅ​ទូទាំង​ប្រទេស។

11 កញ្ញា 2001

ក្រុម​ al-Qaida បើក​ប្រតិបត្តិការ​ភេរវកម្ម​ថ្ងៃទី​ 11 ​កញ្ញា​ លើ​សហរដ្ឋអា​មេរិក​ ដែល​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ខឹង​សម្បា​និង​សងសឹក​នឹង​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​ដឹក​នាំ​ដោយ​ក្រុម​តាលីបង់ ដែល​ផ្តល់​មូលដ្ឋាន​ដល់​ភេរវករ Osama bin Laden និង​ក្រុម​ al-Qaida។

2606

ស្លាប់ក្នុងអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក

125

ស្លាប់នៅមន្ទីរបញ្ចកោណ

265

ស្លាប់ក្នុងព្រឹត្តិការណ៍ធ្លាក់យន្តហោះ

7 តុលា 2001

រូប​គំនូរ​ឧទ្ធម្ភាគចក្រ​អាមេរិក​ហោះ ខណៈក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់​ម្នាក់អង្គុយ​លើ​រថក្រោះ​អាមេរិក​ដែល​ទុក​ចោល ​អម​ដោយដើម​​​ផ្កា​​អាភៀន។

កង​ទ័ព​អាមេរិក​ចាប់ផ្តើម​ទម្លាក់​គ្រាប់​បែក​ប្រឆាំង​កង​កម្លាំង​របស់​ក្រុម​តាលីបង់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដោយ​មាន​ការ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត​ 136 ​ប្រទេស។

17 មេសា 2002

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក George W. Bush ស្នើ​សុំ​ជំនួយ​ជា​ទឹកប្រាក់​​រាប់​លាន​ដុល្លារ​តាម​រយៈ​ជំនួយ​របស់​អាមេរិក ​ដើម្បី​ស្តារ​ប្រទេស​អាហ្វហ្គានីស្ថាន​ឡើង​វិញ។

23 ឧសភា 2005

រូប​គំនូរ​ឧទ្ធម្ភាគចក្រ​អាមេរិក​ហោះ ខណៈក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់​ម្នាក់អង្គុយ​លើ​រថក្រោះ​អាមេរិក​ដែល​ទុក​ចោល ​អម​ដោយដើម​​​ផ្កា​​អាភៀន។

ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ថ្មី​ដែល​ទើប​ជាប់ឆ្នោត​លោក​ Hamid Karzai ចុះ​ហត្ថលេខា​ព្រមព្រៀង​ជាមួយ​លោក​ប្រធានាធិបតី​ Bush ដោយ​អនុញ្ញាត​ឱ្យ​កងទ័ព​អាមេរិក​ ផ្តល់​ជំនួយ​ផ្នែក​យោធា​ដល់​ប្រទេស​អាហ្វហ្គានីស្ថាន។

កក្កដា 2006

ការ​បះ​បោរ​ហិង្សា​កើត​មាន​ទូទាំង​ប្រទេស​អាហ្វហ្គា​នីស្ថាន ដូចជា​ការ​កើន​ឡើង​នៃ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​​អត្តឃាត​ និង​គ្រាប់​បែក​បញ្ជា​ឱ្យ​ផ្ទុះ​ពី​ចម្ងាយ។

17 កុម្ភៈ 2009

លោក​ប្រធានា​ធិបតី​ Obama បង្កើន​កម្លាំង​យោធា​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន

ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក​លោក Barack Obama ប្រកាស​ផែនការ​បញ្ជូន​ទាហាន​អាមេរិក​ចំនួន 17,000 ​នាក់​បន្ថែម​ទៀត​ទៅ​ប្រទេស​អាហ្វហ្គានីស្ថាន។

1 ធ្នូ 2009

លោក​ប្រធានាធិបតី​ Obama ប្រកាស​ការ​បង្កើន​កង​កម្លាំង​យោធា​អាមេរិក​បន្ថែម​ទៀត​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​ធ្វើឱ្យ​ចំនួន​កើន​ស្ទើរបីដង​ ជិត​ 100,000 ​នាក់។

1 ឧសភា 2011

រូប​គំនូរ​ឧទ្ធម្ភាគចក្រ​អាមេរិក​ហោះ ខណៈក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់​ម្នាក់អង្គុយ​លើ​រថក្រោះ​អាមេរិក​ដែល​ទុក​ចោល ​អម​ដោយដើម​​​ផ្កា​​អាភៀន។

Bin Laden ត្រូវ​បាន​សម្លាប់​ដោយ​ទាហាន​អាមេរិក

មេដឹក​នាំ​ក្រុម​ Al-Qaida ដែល​ជា​អ្នក​ទទួលខុស​ត្រូវ​លើ​ព្រឹត្តិការណ៍​ភេរវកម្ម​ ​11 កញ្ញា​ ត្រូវបាន​សម្លាប់​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ដោយ​កង​កម្លាំង​យោធា​អាមេរិក។

27 ឧសភា 2014

លោក​ប្រធានា​ធិបតី​ Obama ប្រកាស​ផែនការ​ស្តី​ពី​កាលកំណត់​នៃ​ការ​ដក​កង​កម្លាំង​យោធា​អាមេរិក​ចេញ​ពី​អាហ្វហ្គានីស្ថាន​ឱ្យ​បាន​ច្រើនបំផុត​ ត្រឹមចុងឆ្នាំ​ 2016។

13 មេសា 2017

រូប​គំនូរ​ឧទ្ធម្ភាគចក្រ​អាមេរិក​ហោះ ខណៈក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់​ម្នាក់អង្គុយ​លើ​រថក្រោះ​អាមេរិក​ដែល​ទុក​ចោល ​អម​ដោយដើម​​​ផ្កា​​អាភៀន។

អាមេរិក​ទម្លាក់​មហាគ្រាប់​បែក​ដ៏​ប្រល័យ

សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​គ្រាប់​បែក​ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​ ដែល​មាន​ឈ្មោះ​ថា​ មហាគ្រាប់​បែក​ ឬ Mother of all Bombs លើ​តំបន់​ក្រុម​យោធា​បះបោរ​រដ្ឋឥស្លាម​ដែល​សង្ស័យ​ថា​លាក់ខ្លួន​នៅ​តាម​រូង​ឬ​ល្អាង​ភ្នំ នៅ​ភាគ​ខាង​កើត​ប្រទេស​អាហ្វហ្គានីស្ថាន។

21 សីហា 2017

លោក​ប្រធានា​ធិបតី​ Trump បង្កើន​កម្លាំង​យោធា​អាមេរិក

ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​បង្កើន​ចំនួន​កម្លាំង​យោធា​អាមេរិក​ក្នុង​ប្រទេស​អាហ្វហ្គា​នីស្ថាន​ពី 8,500 នាក់​ ដល់​ 14,000 នាក់។

4 កញ្ញា 2018

មន្រ្តី​កាទូត​ជើងចាស់​លោក Zalmay Khalilzad ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​ពិសេស​របស់​អាមេរិក ទទួល​ខុសត្រូវ​លើ​ការ​បង្កើត​ដំណើរការ​សន្តិភាព​អាហ្វហ្គានីស្ថាន។

7 កញ្ញា 2019

លោក​ប្រធានាធិបតី Trump ប្រកាស​តាមរយៈ​បណ្តាញ​សង្គម​ Twitter ថា​លោក​លុប​ចោល​ផែនការ​ជំនួប​រវាង​មេដឹកនាំ​តាលីបង់​និង​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន នៅ​តំបន់ Camp David ដើម្បី​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព។ លោ​កប្រធានាធិបតី​ ពន្យល់​ថា​ លោក​លុបចោល​កិច្ច​ចរចា​រក​សន្តិភាព​នេះ​ ដោយ​សារ​តែ​មាន​ការ​វាយ​ប្រហារ​ថ្មីៗ​ ដែល​បណ្តាល​ឱ្យ​ទាហាន​អាមេរិក​ម្នាក់​​ និង​មនុស្ស 11 នាក់​ផ្សេង​ទៀត​ស្លាប់។

29 កុម្ភៈ 2020

រូប​គំនូរ​ឧទ្ធម្ភាគចក្រ​អាមេរិក​ហោះ ខណៈក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់​ម្នាក់អង្គុយ​លើ​រថក្រោះ​អាមេរិក​ដែល​ទុក​ចោល ​អម​ដោយដើម​​​ផ្កា​​អាភៀន។

សហរដ្ឋ​អាមេរិក​និង​ក្រុមតា​លីបង់​ចុះហត្ថ​លេខា​លើ​ផែនការ​កំណត់​ពេល​ដក​កង​ទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្គានីស្ថាន

សហរដ្ឋ​អាមេរិក​និង​ក្រុម​តាលីបង់ បាន​ចុះហត្ថ​លេខា​ក្នុង​រដ្ឋធានី​ដូហា​ ប្រទេស​កាតា​ ដើម្បី​កំណត់​ផែនការ​ពេល​វេលា​ដក​កងទ័ព​អាមេរិក​ចំនួន​ 13,000 នាក់​ ដែល​កំពុង​មាន​វត្តមាន​នៅ​អាហ្វហ្គានីស្ថាន និង​ការ​សន្យា​របស់​ក្រុម​បះបោរ​នេះ​ថា ​នឹង​កាត់បន្ថយ​ការ​វាយ​ប្រហារ​មក​លើ​ពលរដ្ឋ​អាមេរិកាំង។

កញ្ញា 2020 - កុម្ភៈ 2021

កិច្ចខំប្រឹងប្រែងឱ្យ​មាន​កិច្ច​ចរចា​រវាង​រដ្ឋា​ភិបាល​អាហ្វហ្គានីស្ថាន​និង​ក្រុម​តាលីបង់​ក្នុងប្រទេស​កាតា​ ត្រូវបាន​ធ្វើ​ឡើង​ជា​ច្រើន​លើក​ច្រើន​សា​ ប៉ុន្តែ​មិន​បាន​លទ្ធផល​អ្វី​នោះ​ទេ។ ប្រធានា​ធិបតី​អាហ្វហ្គានីស្ថាន​លោក Ashraf Ghani បដិសេធ​សំណើ​បង្កើត​រដ្ឋាភិបាល​ចម្រុះ ខណៈ​​ក្រុមតាលីបង់​ក៏​បដិសេធ​សំណើ​បទ​ឈប់​បាញ់។

14 មេសា 2021

ប្រធានាធិបតី​អាមេរិក​លោក Joe Biden​ ថ្លែងថា​ កង​កម្លាំង​យោធា​អាមេរិក​ដែល​នៅ​សេសសល់​ក្នុង​ប្រទេស​អាហ្វហ្គានី​ស្ថាន​ប្រហែល​ 3,500 ​នាក់​ នឹង​ត្រូវ​ដក​ចេញ​ត្រឹមថ្ងៃ​ទី 11 ខែ​កញ្ញា ដើម្បី​បញ្ចប់​«សង្គ្រាម​ឥត​ទី​បញ្ចប់»​របស់​សហរដ្ឋ​អាមេរិក។

ឧសភា 2021 - បច្ចុប្បន្ន

រូប​គំនូរ​ឧទ្ធម្ភាគចក្រ​អាមេរិក​ហោះ ខណៈក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់​ម្នាក់អង្គុយ​លើ​រថក្រោះ​អាមេរិក​ដែល​ទុក​ចោល ​អម​ដោយដើម​​​ផ្កា​​អាភៀន។

ក្រុមតា​លីបង់​ពង្រីក​ដែន​ដី​គ្រប់​គ្រង

ក្រុម​ប្រយុទ្ធ​តាលីបង់​ បាន​ដណ្តើមកាន់​កាប់​តំបន់​​ជា​ច្រើន​យ៉ាង​ឆាប់​រហ័ស​ទូទាំង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដោយ​បាន​កាន់កាប់​ជិត​ពាក់​កណ្តាល​នៃ​តំបន់​ជាង​ 400។

2 កក្កដា

រូប​គំនូរ​ឧទ្ធម្ភាគចក្រ​អាមេរិក​ហោះ ខណៈក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់​ម្នាក់អង្គុយ​លើ​រថក្រោះ​អាមេរិក​ដែល​ទុក​ចោល ​អម​ដោយដើម​​​ផ្កា​​អាភៀន។

សហរដ្ឋ​អាមេរិក​ផ្ទេរ​ការ​កាន់កាប់​អាកាសយានដ្ឋាន Bagram

សហរដ្ឋ​អាមេរិក​បាន​ផ្ទេរការ​កាន់​កាប់​អាកាសយានដ្ឋាន Bagram ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​យោធា​អាហ្វហ្គានីស្ថាន​វិញ​ បន្ទាប់ពី​ទាហាន​អាមេរិក​ចុងក្រោយ​កំពុង​ត្រៀម​ខ្លួន​ដក​ចេញ។ យោធា​អាមេរិក​ប្រកាស​ថា​ ខ្លួន​បាន​ដក​កម្លាំង​ជិត​ 90 ភាគរយ ហើយ​ការ​ដក​កម្លាំង​ទាំងស្រុង​រំពឹង​ថា​ នឹង​ចប់​សព្វគ្រប់​ ត្រឹមថ្ងៃ​ទី 31 ខែ​សីហា​នេះ។

5 កក្កដា 2021

ក្រុម​តាលីបង់​ថា ពួកគេ​អាច​សើ្ន​ជា​សំណើ​សន្តិភាព​ជា​លាយលក្ខណ៍​អក្សរ​មួយ​ ដល់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ ត្រឹម​ខែ​សីហា។

21 កក្កដា 2021

ក្រុម​បះបោរ​តាលីបង់​គ្រប់គ្រង​ជាង​ពាក់​កណ្តាលនៃស្រុក​ទាំងអស់ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ក្នុង​ទ្រង់ទ្រាយ​ដ៏​ធំ​និង​ល្បឿន​ដ៏​លឿន នេះ​បើ​យោង​តាម​មេបញ្ជាការ​ជាន់ខ្ពស់​អាមេរិក។

6 សីហា 2021

ក្រុងដំបូងដែលបានធ្លាក់ក្រុមការគ្រប់គ្រងរបស់តាលីបង់

ក្រុង​ Zaranj នៅ​ភាគ​ខាង​ត្បូង​អាហ្វហ្គានីស្ថាន ក្លាយ​ជា​ខេត្ត​ដំបូង​គេ​បង្អស់​ដែល​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​តាលីបង់​ ក្នុង​ពេល​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក។ ក្រុង​ជា​ច្រើន​ទៀត​ក៏​បាន​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​តាលីបង់​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​មក​ រួម​ទាំង​ក្រុង Kunduz នៅ​ភាគ​ខាង​ជើង​ប្រទេស។

13 សីហា 2021

ក្រុម​តាលីបង់​បាន​គ្រប់គ្រង​ក្រុង​ធំៗ​ចំនួន​បួន​ទៀត ក្នុង​ពេល​តែ​មួយ​ថ្ងៃ រួម​ទាំង​ក្រុង Kandahar ដែល​ជា​ក្រុង​ធំ​បង្អស់​ទី ២ និង​ជា​ទី​សក្ការៈបូជា​របស់​ក្រុម​តាលីបង់។

14 សីហា 2021

ក្រុម​តាលីបង់​បាន​កាន់កាប់​ក្រុង Mazar-i-Sharif។ សហរដ្ឋ​អាមេរិក​បញ្ជូន​ទាហាន​ដើម្បី​ជួយ​ជម្លៀស​ជន​ស៊ីវិល​ពី​រដ្ឋធានី​កាប៊ុល ខណៈ​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក Ashraf Ghani ថា​លោក​កំពុង​ប្រឹក្សា​យោបល់​ជាមួយ​ដៃ​គូ​ជាតិ​និង​អន្តរជាតិ​ ពី​ជំហានបន្ទាប់ដែលត្រូវធ្វើ។

15 សីហា 2021

រូប​គំនូរ​ឧទ្ធម្ភាគចក្រ​អាមេរិក​ហោះ ខណៈក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់​ម្នាក់អង្គុយ​លើ​រថក្រោះ​អាមេរិក​ដែល​ទុក​ចោល ​អម​ដោយដើម​​​ផ្កា​​អាភៀន។

ក្រុម​តាលីបង់​ចូល​កាន់កាប់​ក្រុង Jalalabad ដោយ​មិន​ចាំបាច់​ប្រយុទ្ធ បន្ទាប់​មក​កាន់កាប់​រដ្ឋធានី​កាប៊ុល

ក្រុម​តាលីបង់​បាន​កាន់កាប់​ក្រុង Jalalabad ដោយ​មិន​ចាំបាច់​ប្រយុទ្ធ។ មន្ត្រី​ក្រសួង​មហាផ្ទៃ​អាហ្វហ្គានីស្ថាន​ប្រកាស​ថា ក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់​ចូល​ដល់​រដ្ឋធានី​កាប៊ុល ខណៈ​សហរដ្ឋ​អាមេរិក​ជម្លៀស​មន្ត្រី​ការទូត​ពី​ស្ថានទូត​របស់​ខ្លួន​តាម​ឧទ្ធម្ភាគចក្រ។

17 សីហា 2021

រូប​គំនូរ​ឧទ្ធម្ភាគចក្រ​អាមេរិក​ហោះ ខណៈក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់​ម្នាក់អង្គុយ​លើ​រថក្រោះ​អាមេរិក​ដែល​ទុក​ចោល ​អម​ដោយដើម​​​ផ្កា​​អាភៀន។

ក្រុម​តាលីបង់​ពង្រឹង​ការ​គ្រប់គ្រង​របស់​ខ្លួន​នៅ​អាហ្វហ្គានីស្ថាន

ក្រុម​តាលីបង់​សន្យា​ថា​នឹង​គោរព​សិទ្ធិ​ស្ត្រី «តាម​ច្បាប់​សាសនា​ឥស្លាម» ហើយ​ថា​នឹង​បង្កើត​រដ្ឋាភិបាល​«ឥស្លាម​មួយ​សម្រាប់​មនុស្ស​គ្រប់​រូប» ខណៈ​ពួកគេ​ពង្រឹង​ការ​ក្តោបក្តាប់​អំណាច​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​ឆ្លង​កាត់​សង្គ្រាម​ឥត​ឈប់ឈរ។

ព័ត៌មាន​មួយ​ចំនួន​ស្តី​ពី​ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​អត្ថបទ​នេះ ត្រូវបាន​ស្រង់​ចេញ​ពី​សារ​ព័ត៌មាន​ The Associated Press និង​ទីភ្នាក់ព័ត៌​មាន ​Agence France-Presse។