កេរដំណែល​នៃ​អ្នក​ដឹកនាំ

ពិត​ឬ​មិន​ពិត​ ពេល​ខ្លះ​ប្រធានាធិបតី​អាមេរិក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា «មេដឹកនាំ​ពិភពលោក​សេរី​មួយ» ហើយ​ក៏​ជា​មេដឹកនាំ​មួយ​ក្នុង​ចំណោម​មេដឹកនាំ​ដែល​មាន​អំណាច​បំផុត​នៅ​លើ​ភព​ផែនដី​យើង​នេះ​ផង​ដែរ។ នៅ​២២៧ឆ្នាំ​ចុង​ក្រោយ​នេះ ប្រធានាធិបតី​ភាគ​ច្រើន​មាន​ស្បែក​ស ជា​បុរស​និង​កាន់​សាសនា​គ្រិស្ត​និកាយ​ប្រូតេស្តង់។ ប៉ុន្តែ​សង្គម​មាន​ការ​ផ្លាស់​ប្តូរ​ ហើយ​គណបក្ស​ទី​បី​បាន​ចាប់​ផ្តើម​កែ​ប្រែ​គំនិត​របស់​ពលរដ្ឋ​អាមេរិកាំង​ទៅ​លើ​អ្នក​ដែល​អាច​ក្លាយ​ខ្លួន​ធ្វើ​ជា​ប្រធានាធិបតី។

1789 — Present

គណបក្ស​នយោបាយ​

គណបក្ស​ទី​បី​តតាំង​នឹង​ប្រព័ន្ធ​គណបក្ស​ពីរ​ ប៉ុន្តែ​គណបក្ស​ធំៗ​ឈ្នះ​ការ​បោះឆ្នោត

នយោបាយ​អាមេរិក​ត្រូវ​បាន​កាន់​កាប់​ដោយ​គណបក្ស​ធំៗ​ពីរ​រួម​មាន​ គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ។ ជា​ច្រើន​ឆ្នាំ​មក​ហើយ គណបក្ស​ផ្សេងៗ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ហើយ​បាត់​ទៅ​វិញ រួម​មាន​គណបក្ស Federalist គណបក្ស Whig គណបក្ស Anti-Masonic គណបក្ស​ Liberty (សេរី​និយម) គណបក្ស Free Soil គណបក្ស​ Prohibition គណបក្ស​ Greenback និង​គណបក្ស Populist។ នៅ​ក្នុង​ឆ្នាំ២០១៦ ទាំង​គណបក្ស Green (បៃតង) (ផ្តោត​ទៅ​លើ​បញ្ហា​បរិស្ថាន​និង​យុត្តិធម៌​សង្គម) និង​គណបក្ស​ Libertarian (ដែល​ចង់​កាត់​បន្ថយ​តួនាទី​របស់​រដ្ឋាភិបាល) មាន​ការ​គាំទ្រ​គ្រប់​គ្រាន់​ដើម្បី​បញ្ជូន​បេក្ខជន​របស់​ខ្លួន​ទៅ​កាន់​ការ​បោះឆ្នោត​ជាតិ​បាន។

ស្វែង​យល់​បន្ថែម​​នៅ​លើ​​ផែនទី​ដែល​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​គណបក្ស​នយោបាយ

13

12

7

7

3

2

1

40-44

45-49

50-54

55-59

60-64

65-69

70+

អាយុ​ប្រធានាធិបតី​អាមេរិក​ពេល​ស្បថ​ចូល​កាន់​តំណែង

អាយុ

ក្មេង​និង​ទាក់ទាញ ឬ​ចាស់​និង​គួរ​ឲ្យ​គោរព៖ ការ​កាន់​តំណែង​ធ្វើ​ឲ្យ​ឆាប់​ចាស់

បុគ្គល​ម្នាក់​អាច​ឈរ​ឈ្មោះ​ធ្វើ​ជា​ប្រធានាធិបតី​បាន​នៅ​អាយុ ៣៥ឆ្នាំ ប៉ុន្តែ​ប្រធានាធិបតី​វ័យ​ក្មេង​បំផុត​ ដែល​ជា​ញឹកញាប់​អាច​បង្ហាញ​ពី​ភាព​វ័យ​ក្មេង​និង​អនុភាព​របស់​ពួក​គេ បន្ថែម​ពី​លើ​ជោគជ័យ​របស់​ពួក​គេ​នៅ​ក្នុង​ឆាក​នយោបាយ​បាន​គឺ​ចាប់​ផ្តើម​ពី​វ័យ​៤០ឆ្នាំ​ឡើង​ទៅ។ ប្រធានាធិបតី​វ័យ​ក្មេង​បំផុត​ លោក Teddy Roosevelt ត្រូវ​បាន​គេ​ស្គាល់​ថា​បុរស​ដែល​ចូល​ចិត្ត​ដើរ​លេង​ខាង​ក្រៅ​ហើយ​ក្រអឺត​ក្រទម​មួយ​រូប។ លោក John F. Kennedy, Jr. ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ព្រះ​រាជ​បុត្រ​មក​ពី​គ្រួសារ​អ្នក​នយោបាយ​ខ្ពង់​ខ្ពស់​មួយ។ លោក Barack Obama នឹង​ក្លាយ​ជា​អតីត​ប្រធានាធិបតី​ក្មេង​ជាង​គេ​បំផុត​នៅ​ពេល​ដែល​លោក​ចប់​អាណត្តិ​របស់​លោក​នៅ​អាយុ ៥៥​ឆ្នាំ។ ប្រធានាធិបតី​ចាស់ៗ​ជាង​នេះ​ដូច​ជា​លោក Dwight Eisenhower និង​លោក Ronald Reagan ចូល​កាន់​តំណែង​នៅ​ពេល​ដែល​លោក​ចូល​វ័យ​ជា​ជីតា​ទៅ​ហើយ។ ដឹក​នាំ​ពិភពលោក​សេរី​មួយ​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ឆាប់​ចាស់។ មាន​ប្រធានាធិបតី​ជា​ច្រើន​ដែល​មាន​សក់​ពណ៌​ខ្មៅ​នៅ​ពេល​ពួក​គេ​ចាប់​កាន់​តំណែង​ ហើយ​ពួក​គេ​មាន​សក់​ស្កូវ​ពេញ​ក្បាល​នៅ​ពេល​ដែល​ពួក​គេ​ចប់​អាណត្តិ។

អាយុ​ប្រធានាធិបតី​អាមេរិក​ពេល​ស្បថ​ចូល​កាន់​តំណែង

98%

2%

សាសន៍​ស្បែក​ស

សាសន៍​ស្បែក​ខ្មៅ

ជាតិ​សាសន៍​

ក្នុង​នាម​ជា​ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង តើ​លោក​អូបាម៉ា​បាន​ជួយ​ដល់​ពលរដ្ឋ​ស្បែក​ខ្មៅ​គ្រប់​គ្រាន់​ឬ​ទេ?

នៅ​ក្នុង​ឆ្នាំ២០០៨ ក្រោយ​ពេល​មាន​ប្រធានាធិបតី​ស្បែក​ស អស់​រយៈ​ពេល​២០០​ឆ្នាំ​អាមេរិក​ទីបំផុត​បាន​បង្កើត​ប្រវត្តិសាស្រ្ត​ដោយ​មាន​ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​ Barack Obama មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជាប់​ឆ្នោត​ចូល​កាន់​តំណែង​ប្រធានាធិបតី។ ​ខណៈ​ពេល​ដែល​ពលរដ្ឋ​ស្បែក​ខ្មៅ​អាច​មាន​សិទ្ធិ​បោះឆ្នោត​ស្រប​ច្បាប់​ចាប់​តាំង​ពី​ចុង​ទសវត្សរ៍​១៨០០ គឺ​បន្ទាប់​ពី​ការ​អនុម័ត​ច្បាប់​បោះឆ្នោត​នៅ​ក្នុង​ឆ្នាំ១៩៦៥ ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​ប្រឆាំង​នឹង​សិទ្ធិ​បោះឆ្នោត​របស់​បុគ្គល​ណា​ម្នាក់​ខុស​ច្បាប់​ ទើប​ពលរដ្ឋ​ភាគ​តិច​មាន​ឱកាស​ស្មើ​គ្នា​ជាមួយ​នឹង​ពលរដ្ឋ​ស្បែក​ស ក្នុង​ការ​ចូល​រួម​នៅ​ក្នុង​ដំណើរការ​នយោបាយ។ ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ដំបូង​បាន​ប្រឈម​មុខ​នឹង​វោហាសាស្ត្រ​រើស​អើង​ពី​សំណាក់​សហគមន៍​ពួក​ជ្រុល​និយម​ ហើយ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ លោក​ប្រធានាធិបតី​ Obama ត្រូវ​បាន​គេ​រក​រឿង​ជុំវិញ​ការ​ចោទសួរ​ ថា​តើ​លោក​បាន​ធ្វើ​គ្រប់​គ្រាន់​សម្រាប់​សហគមន៍​ពលរដ្ឋ​ស្បែក​ខ្មៅ​ឬ​យ៉ាង​ណា ពិសេស​ក្នុង​អំឡុង​ពេល​ដែល​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ស្បែក​ខ្មៅ​ដែល​គ្មាន​អាវុធ​ ដោយ​ប៉ូលិស​នា​ពេល​ថ្មីៗ​នេះ ​បាន​កើន​ឡើង​នោះ។

ភាគ​រយ​នៃ​ប្រធានាធិបតី​អាមេរិក​តាម​ភេទ

100%

0%

បុរស

ស្ត្រី

ភេទ

លោកស្រី Clinton បរាជ័យ​ក្នុង​ការ​បំបែក​រនាំង​យេនឌ័រ​នៅ​ឯ​សេតវិមាន

ស្ត្រី​មាន​ភាព​សកម្ម​នៅ​ក្នុង​នយោបាយ​អាមេរិក​ចាប់​តាំង​ពី​ពាក់​កណ្តាល​សតវត្សរ៍​ទី១៩ ប៉ុន្តែ​បុរស​តែង​តែ​ធ្វើ​ជា​ប្រធានាធិបតី។ លោក​ស្រី Clinton គឺ​ជា​ស្ត្រី​ដំបូងដែល​អាច​ក្លាយ​ខ្លួន​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​ធំ​មួយ។ ស្ត្រី​ដទៃ​ទៀត​ដែល​ត្រូវ​បាន​ជុំរុញ​ទឹក​ចិត្ត​ឲ្យ​ប្រកួត​ប្រជែង​ដណ្តើម​តំណែង​នេះ​រួម​មាន​លោកស្រី Jill Stein បេក្ខជន​តំណាង​ឲ្យ​គណបក្ស​ Green នៅ​ក្នុង​ឆ្នាំ២០១២ និង​ឆ្នាំ២០១៦ លោកស្រី Carly Fiorina ដែល​បាន​ចូលរួម​ប្រកួត​ធ្វើ​ជា​បេក្ខជន​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ឆ្នាំ២០១៦ លោកស្រី Shirley Chisholm ស្ត្រី​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ដំបូង​ដែល​បាន​កាន់​តំណែង​នៅ​ក្នុង​សភា ដែល​ប្រកួត​ជាមួយ​នឹង​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ឆ្នាំ១៩៧២​ ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​ និង​លោកស្រី Margaret Chase Smith ដែល​ប្រកួត​តំណែង​បេក្ខជន​តំណាង​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ឆ្នាំ១៩៦៤។ អ្នក​កំប្លែង​ស្ត្រី​លោកស្រី Gracie Allen បាន​ធ្វើ​យុទ្ធនាការ​ក្លែង​ក្លាយ​មួយ​នៅ​ក្នុង​ឆ្នាំ១៩៤០ ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​ Surprise។ ក្នុង​ពេល​យុទ្ធនាការ​ក្លែង​ក្លាយ​របស់​លោកស្រី​រួម​បញ្ចូល​ទាំង​ឆាក​កំប្លែង​មួយ​ចំនួន​ផង​ដែរ ហើយ​អ្វី​ដែល​កំប្លែង​ពិត​​នៅ​ក្នុង​ឆ្នាំ១៩៤០​នោះ​គឺ​ គំនិត​ក្នុង​ការ​មាន​បេក្ខជន​ជា​ស្ត្រី​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី។  

ភាគ​រយ​នៃ​ប្រធានាធិបតី​អាមេរិក​តាម​សាសនា

98%

2%

​និកាយ​ប្រូស្តេស្តង់

និកាយ​កាតូលិក

សាសនា

ថ្វី​បើ​មាន​សេរីភាព​ខាង​សាសនា ប្រធានាធិបតី​តែង​ប្រកាន់​គ្រិស្តសាសនា

រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក ហាមប្រាម​​ការ​តម្រូវ​ឲ្យ​​មន្ត្រី​សាធារណៈ​កាន់​សាសនា​ជាក់លាក់​ណាមួយ ប៉ុន្តែ គ្រប់​ប្រធានាធិបតី​​អាមេរិក​ទាំង​អស់​សុទ្ធ​តែ​កាន់​សាសនា​គ្រិស្ត ហើយ​ប្រតិបត្តិ​តាម​និកាយ​ប្រូតេស្តង់។ ​មាន​តែ​ប្រធានាធិបតី​អាមេរិក​តែ​ម្នាក់​ប៉ុណ្ណោះ​គឺ លោក ចន អេហ្វ ឃែនឺឌី (John F. Kennedy Jr. ) ដែល​ប្រតិបត្តិ​តាម​និកាយ​កាតូលិក។ មិន​មាន​ប្រធានាធិបតី​អាមេរិក​ណា​ម្នាក់ កាន់​សាសនា ជ្វីស​ឬ​ឥស្លាម ហើយ​ក៏​គ្មាន​ប្រធានាធិបតី​រូប​ណា ប្រកាស​ជា​សាធារណៈ​ថា​ខ្លួន​មិន​មាន​ជំនឿ​លើ​សាសនា​ឡើយ ទោះបីជា​ ប្រធានាធិបតី ថមម៉ាស ជែហ្វឺសុន (Thomas Jefferson), អាប្រាហាម លីនខុន (Abraham Lincoln) និង​ វីលៀម ហាវ៉ាត ថាហ្វ(William Howard Taft ) ត្រូវ​បាន​អ្នកខ្លះ​ជឿ​ថា មិន​ជឿ​ថា​មាន​អាទិទេព​ឬ​មិន​មាន​ជំនឿ​លើ​សាសនា​ក៏ដោយ។ ក្រុម​គ្រួសារ​របស់​លោក​ប្រធានាធិបតី អូបាម៉ា បាន​ដក​សមាជិកភាព​របស់​ពួកគេ​ ចេញ​ពី​ព្រះវិហារ​ក្រុង​ Chicagoឈី(ហ្គាហ្គោ)​ នៅ​ឆ្នាំ​២០០៨ បន្ទាប់​ពី​គ្រូ​គង្វាល ជេរេមៀ រ៉ៃ (Jeremiah Wright) បាន​ធ្វើ​សេចក្ដី​ថ្លែង​ដ៏​ចម្រូងចម្រាស​អំពី​រដ្ឋាភិបាល​អាមេរិក ដែល​ធ្វើ​ឲ្យ​ល្បី​ខ្ទរខ្ទារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា។ អតីត​បេក្ខជន​ប្រធានាធិបតី​គឺ​លោក ប៊ឺនី សែនឌរ (Bernie Sanders) ដែល​បាន​ចាញ់​លោកស្រី Hillary Clinton ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​ទទួល​បាន​ការតែងតាំង​ពី​គណបក្ស​សាធារណរដ្ឋ​នោះ ប្រហែល​ជា​អាច​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ ដែល​កាន់​សាសនា ជ្វីស។

រោម​មុខ

ហេតុអ្វី​បាន​ជា​ទុក​ពុកចង្កា​អញ្ចឹង លោក លីនខុន (Mr. Lincoln)?

តាំង​ពី​ឆ្នាំ​១៨៦១ ដល់​១៩០៩ ប្រធានាធិបតី​ភាគច្រើន មាន​ទុក​រោម​មុខ ដ៏​មាន​ប្រជាប្រិយភាព នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក បាន​ឆ្លងកាត់​ដំណាក់​កាល​ផ្លាស់ប្ដូរ​ធំៗ​មួយ​ចំនួន ដូច​ជា​ បដិវត្ត​ឧស្សាហកម្ម សង្គ្រាមស៊ីវិល ការ​បញ្ចប់​ទេសភាព និង​ការ​ចាប់​ផ្ដើម​របស់​ស្ត្រី ក្នុង​ការ​ចាប់​យក​តួនាទី​ ក្រៅ​ពី​កិច្ចការ​ងារ​ផ្ទះសម្បែង​ជាដើម។ ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​នេះ បុរសៗ ចាប់​ផ្ដើម​ផ្ដោត​សំខាន់​ទៅលើ «ភាព​ជា​បុរស»។ ពុក​ចង្កា​ក្រាស់ៗ ក៏​ចាប់​ផ្ដើម​ក្លាយ​ជា​របៀប​មួយ​ក្នុង​ការ​បង្ហាញ​ពី​កម្លាំង​និង​អំណាច។ ពុក​ចង្ការ ក៏​បាន​ដើរ​តួនាទី​ជា​របាំង​ការពារ​ កុំឲ្យ​គេ​ឃើញ​ពី​អារម្មណ៍​របស់​ខ្លួន​ផង​ដែរ។ លោក អាប្រាហាម លីនខុន (Abraham Lincoln) ដែល​ជា​ប្រធានាធិបតី​ដំបូង​គេ​ដែល​ទុក​ពុកមាត់​ក្រាស់ឃ្មឹក ត្រូវ​គេ​និយាយ​ថា លោក​ទុក​ពុកចង្កា​នោះ ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក​នៅ​ឆ្នាំ1860 ក្រោយពី​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់ បាន​ផ្ដល់​យោបល់​ដល់​លោក​ថា ទឹកមុខ​ដែល​បង្ហាញ​ពី​ការ​បារម្ភ​របស់​លោក អាច​ធ្វើ​ឲ្យ​បាត់​អ្នក​បោះឆ្នោត។ ពុកចង្កា​ ចាប់​ផ្ដើម​លែង​ពេញ​និយម​នៅ​ដើម​សតវត្ស​ទី២០ ដោយ​មាន​ការ​កើន​ឡើង​នូវ​ក្រុម​អ្នក​ធ្វើការ​ពាក់​អាវធំ ដែល​បុរសៗ ចាំបាច់​ត្រូវ​រៀបចំខ្លួន​ឲ្យ​មើល​ទៅ​រួសរាយ​ រាក់ទាក់។ មុខ​ដែល​កោរ​ពុក​មាត់​និង​ពុកចង្កា​ស្អាត​បាត ក៏​បាន​ក្លាយ​ជា​របៀប​ទូទៅ​នៅ​ក្នុង​ពិភព​លោក​នយោបាយ​ផងដែរ។

193 cm

190 cm

163 cm

កម្ពស់

អ្នក​ខ្ពស់​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ប៉ុន្តែ អ្នក​ទាប​ក៏​អាច​ដឹកនាំ​បាន​ដែរ

ជា​ទូទៅ​គេ​យល់​ថា​មនុស្ស​ខ្ពស់ ទំនង​ជា​អាច​ក្លាយ​ជា​មេដឹកនាំ​និង​រក​ទ្រព្យ​សម្បត្តិ​បាន​ស្តុកស្តម្ភ​ជាង​មនុស្ស​ទាប។ ជា​ការ​ពិត​ណាស់ បុរស​បី​នាក់ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ស្ថិត​ក្នុង​ចំណោម​ប្រធានាធិបតី​ដ៏​សំខាន់​ជាង​គេ​បង្អស់​របស់​សហរដ្ឋ​អាមេរិក​ គឺ​លោក ចច វ៉ាស៊ីនតុន (George Washington) ថមម៉ាស ជែហ្វឺសុន (Thomas Jefferson) និង​អាប្រាហាម លីនខុន (Abraham Lincoln) ស្ថិត​ក្នុង​ចំណោម​ប្រធានាធិបតី​អាមេរិក​ដែល​​ខ្ពស់​ជាង​គេ​បង្អស់​ក្នុង​ប្រទេស ដោយ​ លោក លីនខុន ស្ថិត​នៅលើ​គេ​គឺ​មាន​កម្ពស់​១,៩៣ម៉ែត្រ។ ប៉ុន្តែ​ប្រធានាធិបតី​ទី​ពីរ​របស់​សហរដ្ឋ​អាមេរិក គឺ​លោក ចន អាដាម (John Adams) គឺ​ស្ទើរ​តែ​នៅ​បាត​ក្រោម​គេ គឺ​មាន​កម្ពស់​១.៧០ម៉ែត្រ ហើយ​លោក​ក៏​ទទួល​បាន​ការ​គោរព​យ៉ាង​ខ្លាំង​ក្នុង​នាម​ជា​បិតា​ជាតិ​ម្នាក់​ដែរ។

[X]