ដកទំនប់ចេញវិញពីទន្លេ Klamath
តើគម្រោងស្តារទន្លេឡើងវិញដ៏ធំជាងគេក្នុងប្រវត្តិសាស្ត្រអាមេរិកមានផលប៉ះពាល់អ្វីខ្លះ?
ទំនប់វារីអគ្គិសនីត្រូវបានប្រើប្រាស់ជាយូរមកហើយ ដើម្បីផលិតថាមពល និងទឹកសម្រាប់វិស័យកសិកម្ម ប៉ុន្តែវាអាចបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ីទន្លេ។ នៅក្នុងជ័យជម្នះដ៏ធំមួយសម្រាប់អ្នកការពារបរិស្ថាន និងសហគមន៍ជនជាតិដើមអាមេរិកាំង ទំនប់វារីអគ្គិសនីចាស់ចំនួន ៤ នៅលើទន្លេ Klamath តាមបណ្តោយព្រំដែនរដ្ឋ California និងរដ្ឋ Oregon នឹងត្រូវដកចេញចាប់ពីឆ្នាំ ២០២៣។ គម្រោងរុះរើទំនប់ និងស្តារទន្លេឡើងវិញដ៏ធំបំផុត ដែលមិនធ្លាប់មាននៅសហរដ្ឋអាមេរិកនេះនឹងបើកជម្រកសម្រាប់ប្រភេទត្រីដែលធ្វើចរាចរណ៍ផ្លាស់ទីជាង ៦០០ គីឡូម៉ែត្របន្ថែមទៀត។
ភាគទី ១
សម្រាប់បណ្តាកុលសម្ព័ន្ធជនជាតិដើមអាមេរិកាំងដែលរស់នៅតាមដងទន្លេ Klamath ត្រីសាល់ម៉ុនគឺជាផ្នែកដ៏ចម្បងនៃវប្បធម៌ប្រពៃណី និងជាប្រភពអាហារដ៏សំខាន់។ ដោយសារចំនួនត្រីដែលធ្វើចរាចរណ៍ផ្លាស់ទីបានថយចុះ សមាជិកកុលសម្ព័ន្ធទាំងនេះបានចូលរួមជាមួយអ្នកការពារបរិស្ថាន ដើម្បីប្រយុទ្ធតវ៉ាឱ្យមានការដកទំនប់ ដែលរារាំងការផ្លាស់ទីរបស់ត្រី និងបំផ្លាញជម្រកត្រី។
ទំនប់ Copco ទី១
- កម្ពស់ទំនប់
- ៧០ ម៉ែត្រ
- ស្តុកទឹក
- ជាង ៧៤.០០០លានលីត្រ
- ឆ្នាំសាងសង់ហើយ
- ១៩២២
- កម្រិតគ្រោះថ្នាក់បើបាក់ទំនប់
- ខ្ពស់
- កាលបរិច្ឆេទចុះពិនិត្យចុងក្រោយ
- ៣០ កញ្ញា ២០២០
ភាគទី ២
មិនមែនគ្រប់គ្នាសុទ្ធតែអបអរនឹងការសម្រេចចិត្តដកទំនប់ Klamath ទាំង ៤ នោះទេ។ អ្នកខ្លះនៅក្នុងតំបន់ដែលរងគ្រោះដោយគ្រោះរាំងស្ងួត ព្រួយបារម្ភអំពីការបាត់បង់បឹងជាទីស្រឡាញ់ ដែលត្រូវបានប្រើជាយូរមកហើយសម្រាប់ការកម្សាន្ត និងការពន្លត់អគ្គិភ័យ ក៏ដូចជាការផលិតអគ្គិសនី។
ទំនប់ Copco ទី២
- កម្ពស់ទំនប់
- ១១,៥ ម៉ែត្រ
- ស្តុកទឹក
- ជាង ៩០.០០០លានលីត្រ
- ឆ្នាំសាងសង់ហើយ
- ១៩២៥
- កម្រិតគ្រោះថ្នាក់បើបាក់ទំនប់
- ទាប
- កាលបរិច្ឆេទចុះពិនិត្យចុងក្រោយ
- ១៨ ឧសភា ២០១៨
ភាគទី ៣
តើមានអ្វីកើតឡើងនៅពេលអ្នកបញ្ចេញទឹក ១៧០ ពាន់លានលីត្រ? វិស្វករ និងអ្នកជីវវិទូកំពុងសិក្សាស្វែងរកយុទ្ធសាស្រ្តដើម្បីបញ្ចេញទឹក និងដីល្បាប់ ដែលកកកុញជាច្រើន ដោយមិនធ្វើឱ្យខូចដល់ប្រភេទសត្វដែលពួកគេកំពុងព្យាយាមរក្សាទុក។ ផ្ទៃដីជាង ១.០០០ ហិកតា នឹងលេចចេញមក ពេលទឹកចេញអស់ ហើយក្រុមកុលសម្ព័ន្ធកំពុងប្រមូលគ្រាប់ពូជដើមជាង ៩០.០០០ គីឡូក្រាម ដែលនឹងត្រូវយកទៅដាំបំពេញដីឡើងវិញរួចទៅហើយ។
ទំនប់ Iron Gate
- កម្ពស់ទំនប់
- ៥៣ ម៉ែត្រ
- ស្តុកទឹក
- ជាង ៧១.៥០០លានលីត្រ
- ឆ្នាំសាងសង់ហើយ
- ១៩៦២
- កម្រិតគ្រោះថ្នាក់បើបាក់ទំនប់
- ខ្ពស់
- កាលបរិច្ឆេទចុះពិនិត្យចុងក្រោយ
- ៣០ កញ្ញា ២០២០
ភាគទី ៤
តើការធ្វើចរាចរណ៍ផ្លាស់ទីរបស់ត្រីសាល់ម៉ុននឹងត្រឡប់ទៅទន្លេ Klamath វិញទេ ពេលទំនប់ទាំង ៤ ត្រូវបានដកចេញ? ផែនការសម្រាប់ការស្ដារប្រព័ន្ធអេកូឡូស៊ីនោះ អាចរៀននិងយកបទពីសោធន៍បាន ទំនប់ដែលត្រូវបានដកចេញវិញតាមដងទន្លេ Elwha របស់រដ្ឋ Washington កាលពី ៨ ឆ្នាំមុន។ នៅក្នុងភាគទី ៤ នៃកម្រងសេចក្តីរាយការណ៍ ៤ ភាគ របស់យើង លោក Matt Dibble បានទៅកាន់ទន្លេ Elwha ដើម្បីពិនិត្យមើលពីរការរើបឡើងវិញនៃប្រព័ន្ធអេកូឡូស៊ីនៅទីនោះ។
ទំនប់ John C Boyle
- កម្ពស់ទំនប់
- ២១ ម៉ែត្រ
- ស្តុកទឹក
- ជាង ៤.១៥០លានលីត្រ
- ឆ្នាំសាងសង់ហើយ
- ១៩៥៨
- កម្រិតគ្រោះថ្នាក់បើបាក់ទំនប់
- ខ្ពស់
- កាលបរិច្ឆេទចុះពិនិត្យចុងក្រោយ
- ៣០ កញ្ញា ២០២០
ក្រុមការងារ
- អ្នករាយការណ៍ ថតរូប និងកាត់តវីដេអូ
- លោក Matt Dibble
- អ្នកគូររូបចលនា និងក្រាហ្វិក
- លោក Mark Sandeen
- អ្នករចនាវេបសាយ
- លោក Dino Beslagic និង លោកStephen Mekosh
- អំណរគុណពិសេសចំពោះ
- អ្នកស្រី Mia Bush អ្នកស្រី Michelle Quinn លោក Scott Stearns និងអ្នកផ្តល់បទសម្ភាសន៍ទាំងអស់ដែលចំណាយពេលចែករំលែករឿងរ៉ាវរបស់ពួកគេ
- រូបភាពពីដ្រូន
- លោក Michael Wier នៃអង្គការ CalTrout