X
គន្លឹះផែនទី
  • ចិន
  • ហ្វីលីពីន
  • តៃវ៉ាន់
  • វៀតណាម
  • ព្រុយណេ
  • ម៉ាឡេស៊ី

ដែន​ទឹក​ដែល​មាន​ជម្លោះ

ទង់ជាតិ​ប្រទេស​ហ្វីលីពីន​កំពុង​បក់​រវិចៗ​នៅ​លើ​នាវា​យោធា​ជើង​ទឹក​របស់​ហ្វីលីពីន​ឈ្មោះ BRP Sierra Madre ​ដ៏​ទ្រុឌទ្រោម​មួយ​គ្រឿង​ដែល​បាន​ចូលចត​លើ​ដីគោក​តាំង​ពី​ឆ្នាំ​១៩៩៩ ហើយ​បាន​ក្លាយ​ជា​មូលដ្ឋាន​យោធា​របស់​ហ្វីលីពីន​មួយ​នៅ​ក្នុង​តំបន់​ទឹក​រាក់​មាន​ជម្លោះ Second Thomas Shoal ដែល​ជា​ផ្នែក​មួយ​នៃ​តំបន់​ប្រជុំ​កោះ Spratly។ (រូបថត៖ Reuters)

ហ្វីលីពីន

ប្រទេស​ហ្វីលីពីន​ទាមទារ​អធិបតេយ្យភាព​នៅ​ប៉ែក​ឥសាន្ត​នៃ​តំបន់​ប្រជុំ​កោះ Spratly ដែល​ហ្វីលីពីន​បាន​ដាក់​ឈ្មោះ​ថា Kalayaan បន្ថែម​ពី​លើ​តំបន់​ទឹក​រាក់ Scarborough Shoal។

តំបន់​ហ្វីលីពីន​កាន់កាប់

កោះ Thitu កោះ West York កោះ Northeast Cay កោះ Loaita Cay កោះ Flat Island កោះ Nanshan តំបន់​ទឹក​រាក់ Second Thomas Shoal និង​តំបន់​ថ្ម​ប៉ប្រះទឹក Commodore Reef។ 

Map of the Philippines and the South China Sea

ផល​ប្រយោជន៍​សេដ្ឋកិច្ច​ចម្បង

ធនធាន​ត្រី៖ យោង​តាម​មជ្ឈមណ្ឌល​ដើម្បី​ការ​ស្រាវជ្រាវ​ផ្នែក​នាវាចរណ៍​របស់​សហរដ្ឋ​អាមេរិក ហ្វីលីពីន​មាន​ឧស្សាហកម្ម​ត្រី​ធំជាង​គេ​លំដាប់​ទី១២​ក្នុង​ពិភពលោក ដោយ​ប្រមូល​ទិន្នផល​ត្រី​បាន​ប្រមាណ​២,១លាន​តោន​នៅ​ឆ្នាំ​២០១២ ស្មើ​នឹង​២,៦៧ភាគរយ​នៃ​ទិន្នផល​ត្រី​សរុប​ក្នុង​ពិភពលោក។ 

ធនធាន​ធម្មជាតិ៖ ហ្វីលីពីន​បាន​រុករក​ឃើញ​ធនធាន​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​នៅ​តាម​ឈូង​សមុទ្រ Reed Bank កាលពី​ទសវត្សរ៍​១៩៧០។ បើទោះ​បី​ជា​តំបន់​ឈូង​សមុទ្រ​នេះ​មិន​ទាន់​បាន​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ក្តី ក៏​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ធ្លាប់បាន​ទាញ​យក​ឧស្ម័ន​ពី​តំបន់​ផ្ទៃទឹក​នៅ​ចន្លោះ​កោះ Palawan និង​ឈូងសមុទ្រ​ Reed Bank។

ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​តំបន់

កោះ Thitu (ផ្នែក​នៃ​ប្រជុំកោះ Spratly)

  • មជ្ឈមណ្ឌល​រដ្ឋបាល​សាលាក្រុង Kalayaan
  • មូលដ្ឋាន​យោធា និង​ផ្លូវ​យន្តហោះ​ស៊ីវិល​និង​យោធា​ប្រវែង​១,៣គីឡូម៉ែត្រ​ដែល​មិន​ទាន់​ចាក់​បេតុង
  • មាន​ប្រជាពលរដ្ឋ​ហ្វីលីពីន​ប្រមាណ​៣០០នាក់​រស់នៅ​តំបន់​នេះ មានសំណង់​អគារ​សម្រាប់​ជន​ស៊ីវិល​ប្រើប្រាស់​យ៉ាង​ច្រើន ដូចជា​សាល​ប្រជុំ​ទូទៅ មជ្ឈមណ្ឌល​សុខភាព សាលារៀន កន្លែង​ចម្រោះ​ទឹក​ស្អាត និង​ដី​កសិកម្ម​ដែល​បាន​បែងចែក​រួច

តំបន់​ថ្មប៉ប្រះទឹក Commodore Reef/Rizal Reef (នៃ​ប្រជុំ​កោះ Spratlys)៖ កង​យោធា​ប្រចាំ​ការ​នៅ​លើ​កប៉ាល់​ដឹក​រថក្រោះ​ដែល​បាន​ចត​នៅ​តំបន់​ទឹក​រាក់ Second Thomas Shoal តាំង​ពី​ឆ្នាំ​១៩៩៩។

ព័ត៌មាន​ចុង​ក្រោយ

ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦៖ ក្រុម​បាតុករ​ស្រែក​ពាក្យ​ស្លោក​ជា​ហូរហែ និង​លើក​បដា​នៅ​ខាង​ក្រៅ​ស្ថាន​កុងស៊ុល​ចិន ប្រឆាំង​នឹង​ការ​ដាក់​ទីតាំង និង​ការ​សាងសង់​កោះ​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់​ប្រជុំ​កោះ Spratly នៅ​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ស្រុក Makati ភាគ​ខាង​កើត​រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន។ (រូបថត​ឯកសារ៖ AP/Bullit Marquez)

កាល​ប្រវត្តិ​នៃ​ព្រឹត្តិការណ៍